ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល១ខែ ស្ដ្រីសម្រាលកូនជិត២ពាន់នាក់ នៅមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប

8 ម៉ោង មុន

ខេត្តសៀមរាប៖ ក្នុងរយៈពេល១ខែកន្លងមកនេះ ស្ដ្រីសម្រាលកូនជិតប្រមាណ២ពាន់នាក់ ដោយសុវត្ថិភាពទាំងម្ដាយនិងទារក នៅនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ គន្ធបុប្ផាសៀមរាប។ យោងតាមរបាយការណ៍បម្រើសេវាស្ត្រីមានផ្ទៃពោះរយៈពេល ០១ខែ ចាប់ពីថ្ងៃទី២១ ខែកក្កដា…

ខេត្តសៀមរាប៖ ក្នុងរយៈពេល១ខែកន្លងមកនេះ ស្ដ្រីសម្រាលកូនជិតប្រមាណ២ពាន់នាក់ ដោយសុវត្ថិភាពទាំងម្ដាយនិងទារក នៅនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ គន្ធបុប្ផាសៀមរាប។

យោងតាមរបាយការណ៍បម្រើសេវាស្ត្រីមានផ្ទៃពោះរយៈពេល ០១ខែ ចាប់ពីថ្ងៃទី២១ ខែកក្កដា ដល់ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា ការពិនិត្យស្រ្តីផ្ទៃពោះ មានចំនួន ១០.០៦១នាក់, ស្រ្តីសម្រាកពេទ្យ មានចំនួន ២.៥១៥នាក់, សម្រាលកូនធម្មតា មានចំនួន ១.៧១៩នាក់​។

សូមជម្រាបជូនថា គិលានុបដ្ឋាយិកា ផ្នែកសង្រ្គោះទារក អគារក្រោយសម្រាលកូន និងឆ្មបក្នុងបន្ទប់សម្រាលកូន នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ គន្ធបុប្ផាសៀមរាប បានបង្រៀនអប់រំដល់ស្រ្តីក្រោយសម្រាលកូនអំពី៖របៀបបំបៅដោះកូនដោយទឹកដោះម្តាយសុទ្ធ តែមួយមុខគត់។ សារៈសំខាន់នៃទឹកដោះម្តាយ ជាពិសេសទឹកដោះម្តាយដំបូង (កូឡូស្រ្តូម) និងអាហារូបត្ថម្ភបង្រៀនម្តាយពីអត្ថប្រយោជន៍ការដាក់ទារកឱ្យប៉ះផ្ទាល់ស្បែកទារក និងស្បែកម្តាយ (Skin to Skin) គឺស្ថានភាព Kangaroo ។

ជាមធ្យមការអប់រំ និងបង្រៀនដល់ស្រ្តីក្រោយសម្រាលកូន ដោយគិលានុបដ្ឋាយិកា និងឆ្មប មានចំនួន ៥០ ទៅ ៧០នាក់ ក្នុងមួយថ្ងៃ ដោយរាប់បញ្ចូលទាំងស្ត្រីនៅអគារក្រោយសម្រាលកូន បន្ទប់សម្រាលកូន និងស្ត្រីនៅអគារសង្គ្រោះទារក៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ