ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញមានប្រភពព័ត៌មានជឿជាក់មួយរឿងចាប់អង្ករដំណើប ​សង្ស័យថានាំចូលមកពីស្រុកសៀ.ម

11 ម៉ោង មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ បន្ទាប់​ពី​ប៉ុន្មាន​ថ្ងៃនេះ នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម ផ្ទុះ​ការ​វែកញែក​យ៉ាងច្រើន ករណី​ឃាត់​រថយន្ត​ដឹក​អង្ករដំណើប នាំ​ចូល​ពី​ប្រទេស​ឡាវ​តាម​ច្រក​កំពង់​ស្រឡៅ ខេត្តព្រះវិហារ ដោយ​ចោទប្រកាន់​ថា​អង្ករដំណើប​ទាំងនោះ​ជា​របស់​ថៃ និង​ចោទ​ថា​មន្ត្រី​កម្ពុជា​ខ្វះ​មនសិការ​ជាតិនិយម​ផង​ដែរ​នោះ​,…

​រាជធានី​ភ្នំពេញ​ ៖ បន្ទាប់​ពី​ប៉ុន្មាន​ថ្ងៃនេះ នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម ផ្ទុះ​ការ​វែកញែក​យ៉ាងច្រើន ករណី​ឃាត់​រថយន្ត​ដឹក​អង្ករដំណើប នាំ​ចូល​ពី​ប្រទេស​ឡាវ​តាម​ច្រក​កំពង់​ស្រឡៅ ខេត្តព្រះវិហារ ដោយ​ចោទប្រកាន់​ថា​អង្ករដំណើប​ទាំងនោះ​ជា​របស់​ថៃ និង​ចោទ​ថា​មន្ត្រី​កម្ពុជា​ខ្វះ​មនសិការ​ជាតិនិយម​ផង​ដែរ​នោះ​, នៅ​រសៀល​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០២៥​នេះ បណ្ឌិត គុណ ញឹ​ម រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​បញ្ជាក់​ឱ្យ​ដឹង​ថា អង្ករដំណើប​ជាង​៨០​តោន​នោះ គឺជា​អង្ករ​របស់​ប្រទេស​ឡាវ នាំ​ចូល​ម​កម្ពុជា មិនមែន​ជា​របស់​ប្រទេស​ថៃ​ឡើយ​។

លោក​រដ្ឋមន្ត្រី​ប្រតិភូ​បញ្ជាក់​ថា «​អង្ករដំណើប​ទាំង​អស់នោះ គឺ​នាំ​ចូល​ពី​ឡាវ ហើយ​មាន​បង់ពន្ធ ដូច​មាន​លិខិតបញ្ជាក់​ជូន​»​។

ជាមួយ​គ្នា​នេះ លោក​អគ្គនាយក​បាន​សំណូម​ដល់​បងប្អូន អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម សូម​ពិចារណា និង​ស្វែងរក​ការ​ពិត​ឱ្យ​បាន​ច្បាស់លាស់ មុន​នឹង​បញ្ចេញមតិ​នានា ដែល​ប៉ះពាល់​ដល់​កិត្ត​យស និង​សេចក្តី​ថ្លៃថ្នូរ​របស់​អ្នក​ដទៃ​។

បើ​តាម​មន្ត្រី​គយ អង្ករដំណើប​ដែល​នាំ​ចូល​ពី​ប្រទេស​ឡាវ​នេះ គឺ​អ្នក​នាំ​ចូល​ដឹក​ជញ្ជូន​តាម​ទូក​ហើយ​បង់ពន្ធ បន្ទាប់​ពី​បង់ពន្ធ​រួច​ម្ចាស់​ទំនិញ​បាន​យក​អង្ករដំណើប​ទាំងនោះ មក​រក្សា​ទុក​នៅ​ក្នុង​ឃ្លាំង ពេល​មាន​តម្រូវការ​បញ្ជា​ទិញ​ពី​រាជធានី​ភ្នំពេញ ឬ​ខេត្ត​ផ្សេង​ៗ ទើប​ដឹក​ចេញ​តាម​រថយន្ត​ទៅ​កាន់​ទីតាំង​ដែល​មាន​តម្រូវការ​ទាំងនោះ​។

ពាក់ព័ន្ធ​ស្ថានភាព​ការ​ខ្វះខាត​អង្ករដំណើប​នៅ​កម្ពុជា លោក លន់ យ៉េ​ង អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​បញ្ជាក់​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​កម្ពុជា មានការ​ខ្វះខាត​អង្ករដំណើប​មួយ​ចំនួន ដែល​ចាំបាច់​ត្រូវ​នាំ​ចូល​ពី​ប្រទេស​ឡាវ វៀតណាម និង​ថៃ ប៉ុន្តែ​ក្នុង​ចំណោម​ប្រទេស​ទាំង​៣​នេះ ការ​នាំ​ចូល​ពី​ប្រទេស​ឡាវ​មាន​ច្រើន ដោយសារ​ឡាវ​ដាំ​ដុះ​អង្ករដំណើប​ច្រើន និង​មានគុណ​ភាពល្អ​ជាង​អង្ករដំណើប​របស់​វៀតណាម ចំណែកឯ​ថៃ វិញ​នាំ​ចូល​តិចតួច ព្រោះ​ថៃ​ក៏​មាន​តម្រូវការ​អង្ករដំណើប​ច្រើន ដែល​ត្រូវ​នាំ​ចូល​ពី​ប្រទេស​ឡាវ​ផង​ដែរ​។

លោក​បន្ថែម​ថា ដោយសារ​តែ​ស្រូវដំណើប​មាន​ទិន្នផល​តិច មាន​រយៈពេល​យូរ និង​ប្រកាន់​រដូវ ដូច្នេះ​បងប្អូន​ប្រជាពលរដ្ឋ​មិនសូវ​និយម​ដាំ​ដុះ​ច្រើន​ឡើយ ដូច្នេះ​ទើប​យើង​ខ្វះខាត​អង្ករដំណើប​។ បន្ថែម​ពី​នេះ រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ជិត​ខិតចូល​មក​ដល់​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ ហើយ​ការ​ប្រមូល​ផល​អង្ករដំណើប របស់​កសិករ​យើង​ក៏​មិន​ទាន់​ដល់ ព្រោះ​ជា​ទូទៅ​ស្រូវដំណើប​ត្រូវ​ប្រមូល​ផល​ចុងខែ​តុលា ឬ​ដើមខែ​វិច្ឆិកា ដូច្នេះ​ច្បាស់​ណាស់ ត្រូវការ​នាំ​ចូល​ជា​ចាំបាច់​។

ទោះជា​យ៉ាងនេះ​ក្តី​ក្រសួងកសិកម្ម និង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​និង​កំពុង​ជំរុញ​ឱ្យ​មានការ​ដាំ​ដុះ​អង្ករដំណើប ឱ្យ​បាន​ច្រើន​ជាង​មុន ដោយ​បាន​ផ្សព្វផ្សាយ​ជំរុញ​នូវ​ការ​ដាំ​ដុះ​ស្រូវដំណើប ពូជ «​ស្បៃ​មង្គល​» ដែល​បាន​ចុះបញ្ជី​ចុះ​ម៉ាក​អង្ករ​សមូហភាព កាលពី​ឆ្នាំ​២០២២​។

បើ​តាម​លោក​អគ្គលេខាធិការ ចំពោះ​អង្ករដំណើប​ជាង​៨០​តោន ដែល​សមត្ថកិច្ច​ឃាត់​នោះ គឺ​មិន​ទាន់​អាច​បញ្ជាក់​ប្រភព​ច្បាស់​ថា នាំ​ចូល​ពី​ឡាវ ឬ​ថៃ​នោះ​ទេ ប៉ុន្តែ​គ្រាន់​ស្ថាន​ជាក់ស្តែង​ថៃ ក៏​មាន​តម្រូវការ​អង្ករដំណើប ត្រូវ​នាំ​ចូល​ពី​ឡាវ​ដូច​កម្ពុជា​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ