ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើប្រាស់​ទឹក​រហូត​២១​ឡាន​ក្នុង​ការ​ពន្លត់ភ្លើង​ឆេះ​បន្ទប់​ផាត់មុខ​នារី​ខារ៉ាអូខេ​ក្នុង​ក្រុង​កំពង់​ចាម

8 ម៉ោង មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ស្រប​ពេល​ដែល​មេឃ​កំពុង​តែ​ភ្លៀង​ធ្លាក់ ភ្លើង​បាន​ឆាបឆេះ​ពី​កន្លែង​ផាត់មុខ​របស់​បុគ្គលិក​ខារ៉ាអូខេ​មួយ​កន្លែង​នៅ​ជាប់​ផ្លូវជាតិ​លេខ​៧​ស្ថិត​ក្នុងភូមិ​បឹង​ស្នាយ សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម​។ នៅ​ក្នុង​ហេតុការណ៍​នេះ ធ្វើ​ឲ្យ​ស្រី​ៗ​នាំ​គ្នា​រត់​ប្រសាច​ចេញ​មក​ក្រៅ​រក​កន្លែង​សុវត្ថិភាព ជាមួយ​នោះ​រថយន្ត​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត អធិការ​នគរបាល​ក្រុង​កំពង់ចាម​ចំនួន​៥​គ្រឿងក្នុង​ការ​ជួយ​បាញ់​ទឹក​ពន្លត់​បង្ក​ឲ្យ​មនុស្ស​រាប់រយ​នាក់​ភ្ញាក់ផ្អើល​ឈរ​មើល​ព្រោងព្រាត…

ខេត្តកំពង់ចាម ៖ ស្រប​ពេល​ដែល​មេឃ​កំពុង​តែ​ភ្លៀង​ធ្លាក់ ភ្លើង​បាន​ឆាបឆេះ​ពី​កន្លែង​ផាត់មុខ​របស់​បុគ្គលិក​ខារ៉ាអូខេ​មួយ​កន្លែង​នៅ​ជាប់​ផ្លូវជាតិ​លេខ​៧​ស្ថិត​ក្នុងភូមិ​បឹង​ស្នាយ សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម​។ នៅ​ក្នុង​ហេតុការណ៍​នេះ ធ្វើ​ឲ្យ​ស្រី​ៗ​នាំ​គ្នា​រត់​ប្រសាច​ចេញ​មក​ក្រៅ​រក​កន្លែង​សុវត្ថិភាព ជាមួយ​នោះ​រថយន្ត​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត អធិការ​នគរបាល​ក្រុង​កំពង់ចាម​ចំនួន​៥​គ្រឿងក្នុង​ការ​ជួយ​បាញ់​ទឹក​ពន្លត់​បង្ក​ឲ្យ​មនុស្ស​រាប់រយ​នាក់​ភ្ញាក់ផ្អើល​ឈរ​មើល​ព្រោងព្រាត ។

បើ​តាម​សាក្សី​ម្នាក់​បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្នុង​ពេល​ដែល​នាង​កំពុង​ស្នាក់​នៅ​រោង​ទីតាំង​(​សាឡ​ន​)​​ស្រាប់តែ​ត្រូវ​បាន​សន្តិសុខ​ស្រែក​ប្រាប់​បុគ្គលិក​ស្រី​ៗ​ទាំងអស់ ហើយ​នាំ​គ្នា​ប្រញាប់ប្រញាល់​ចេញ​មក​ក្រៅ ព្រោះ​ភ្លើង​បាន​ឆាបឆេះ​ត្រង់​កន្លែង​ដែល​រោង​សន្តិសុខ​ស្នាក់​នៅនៅ​វេលា​ម៉ោងជាង​៧​យប់​ថ្ងៃ​ទី​១ កញ្ញា ឆ្នាំ​២០២៥ ដោយ​នាំ​គ្នា​រត់​ឆ្លងកាត់​ផ្លូវ​មក​ផ្នែក​ម្ខាង​ទៀត​ឈរ​មើល​ពី​ចម្ងាយ​ពេល​ភ្លើង​កំពុង​ឆាបឆេះ​ពេញបន្ទុក ដោយ​មាន​អណ្ដាតភ្លើង​ឡើង​ក្រហមច្រាល​ទៅ​លើ​អាកាស ។

សាក្សី​បាន​ប្រាប់​បន្ត​ឱ្យ​ដឹង​ទៀត​ថា ស្រប​ពេល​ដែល​ភ្លើង​កំពុង​តែ​ឆេះ​នោះ​ហើយ​រោង​ដែល​ស្នាក់​នៅ​ជា​ប្រភេទ​រោង​ឈើ​ដែល​មាន​ជា​ច្រើន​បន្ទប់ សម្រាប់​ឱ្យ​បុគ្គលិក​ស្រី​ៗ​ស្នាក់​នៅ​ហ្នឹង​មាន​បន្ទប់​មួយ​សម្រាប់​ផាត់មុខ​ស្រី​ៗ រួច​ចេញ​បម្រើភ្ញៀវ​តាម​បន្ទប់​ខារ៉ាអូខេ ស្ថិត​នៅ​ក្បែរ​នោះ​ដែល​មាន​ថៅកែ​តែ​មួយ តែ​មិន​បាន​បញ្ជាក់​ឈ្មោះ​ថៅកែ​នោះ​ទេ ។ មួយសន្ទុះ​ធំ​ក្រោយមក ទើប​ឃើញ​រថយន្ត​ពន្លត់​អគ្គិភ័យ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម​និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដោយ​មាន​ជា​ច្រើន​គ្រឿង​មក​អន្តរា​គម​បាញ់​ទឹក​ពន្លត់ភ្លើង​ដែល​កំពុង​តែ​ឆាបឆេះ​នោះ​។

បើ​តាម​សាក្សី​នេះ​និយាយ​ប្រាប់​ថា មូលហេតុ​អគ្គិភ័យ​ដោយសារ​ឆ្លង​ចរន្តអគ្គិសនី ។ សូម​បញ្ជាក់​ថា នៅ​វេលា​ម៉ោង​៨​និង ៣០​នាទី​យប់​ថ្ងៃ​ទី​១ កញ្ញា រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​នៅ​តែ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ភ្លើង ធ្វើ​យ៉ាងណា​កុំឱ្យ​ឆេះ​រាលដាល​ទៅ​កន្លែង​ផ្សេង​ទៀត​។ ជាមួយ​នោះ នៅ​តាម​ដងផ្លូវ​គេ​ឃើញ​កម្លាំង​នគរបាល​ចរាចរណ៍​ច្រើន​នាក់​ត្រូវ​ដាក់​ពង្រាយ​ដើម្បី​សម្រួល​ចរាចរណ៍​កុំឱ្យ​កកស្ទះ ហើយ​ក្នុង​ប្រតិបត្តិការ​អន្តរាគមន៍​ពន្លត់ភ្លើង​នេះ​ក៏​មានការ​ចូលរួម​ពី​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ផង​ដែរ​។

គិត​រហូត​មក​ដល់​វេលា​ម៉ោង​៩​និង​១០​នាទី​យប់ កម្លាំង​សមត្ថកិច្ច​បាន​គ្រប់គ្រង​ស្ថានការណ៍​ទាំងស្រុង​គឺ​រលត់​១០០% ហើយ​ប្រើប្រាស់​ទឹក​អស់​ចំនួន​២១​រថយន្ត ។ ហើយ​នៅ​ក្នុង​ហេតុការណ៍​នេះ មិន​មាន​អ្នក​ណា​រង​របួស​នោះ​ទេ ហើយ​ថៅកែ​ខារ៉ាអូខេ​នេះ​ត្រូវ​បាន​សមត្ថកិច្ច​បង្ហើប​ប្រាប់​ថា ដូរ​ពី​ម្នាក់​ទៅ​ម្នាក់ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ