ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​មហន្តរាយបាក់ដីនៅស៊ូដង់ស្លា.ប់ជាង១០០០នាក

12 ម៉ោង មុន

ប្រទេស​ស៊ូ​ដង់ ៖ ចលនា​ប្រដាប់​អាវុធ​រំដោះ​ស៊ូ​ដង់​ជា​ក្រុម​ឧទ្ទាម​មួយ រាយការណ៍​នា​ថ្ងៃ​ទី​១​កញ្ញា​ថា មានការ​បាក់​ដី​ដ៏​ធំ​មួយ​កើត​មាន​កាលពី​ថ្ងៃ​ទី​៣១​សីហា​នៅ​ភូមិ​តា​រ៉ា​សី​ុ​ន​។ តាម​បណ្ដា​ព័ត៌មាន​ដំបូង​ៗ​ថា ប្រជាជន​ទាំងអស់​នៃ​ភូមិ​នេះ​ដែល​មាន​ប្រមាណ​ជាង​១០០០​នាក់ ប្រហែល​ស្លាប់​ទាំង​អស់ លើកលែងតែ​មនុស្ស​ម្នាក់​។ ក្នុង​សេចក្ដី​ប្រកាស​មួយ​ចលនា​ប្រដាប់​អាវុធ​រំដោះ​ស៊ូ​ដង…

ប្រទេស​ស៊ូ​ដង់ ៖ ចលនា​ប្រដាប់​អាវុធ​រំដោះ​ស៊ូ​ដង់​ជា​ក្រុម​ឧទ្ទាម​មួយ រាយការណ៍​នា​ថ្ងៃ​ទី​១​កញ្ញា​ថា មានការ​បាក់​ដី​ដ៏​ធំ​មួយ​កើត​មាន​កាលពី​ថ្ងៃ​ទី​៣១​សីហា​នៅ​ភូមិ​តា​រ៉ា​សី​ុ​ន​។ តាម​បណ្ដា​ព័ត៌មាន​ដំបូង​ៗ​ថា ប្រជាជន​ទាំងអស់​នៃ​ភូមិ​នេះ​ដែល​មាន​ប្រមាណ​ជាង​១០០០​នាក់ ប្រហែល​ស្លាប់​ទាំង​អស់ លើកលែងតែ​មនុស្ស​ម្នាក់​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​ចលនា​ប្រដាប់​អាវុធ​រំដោះ​ស៊ូ​ដង ជា​អ្នកត្រួតត្រា​តំបន់​នេះ់​លើក​ឡើង​ថា ការ​បាក់​ដី​ដ៏​ធំ​និង​ដ៏​បំផ្លិចបំផ្លាញ​នោះ​ក្នុង​តំបន់​ដា​ហ្វួ​រ​ស៊ូ​ដង់ បាន​សម្លាប់​មនុស្ស​ជាង​១០០០​នាក់​។ គ្រោះ​មហន្តរាយ​កើត​មាន​លើ​ភូមិ​តា​រ៉ា​សី​ុ​ន​កាលពី​ថ្ងៃ​ទី​៣១​សីហា​។ ការ​បាក់​ដី​បាន​កម្ទេច​ភូមិ​នេះ​ស្ថិត​នៅ​ជើងភ្នំ​ម៉ា​រ៉ា​ទាំងស្រុង​។ ក្រុម​ប្រដាប់​អាវុធ​នោះ​បាន​អំពាវនាវ​រក​ជំនួយ ពិសេស​ពី​អ​.​ស​.​ប ដើម្បី​រុករក​បណ្ដា​សាកសព​មនុស្ស​។

សង្គ្រាម​សី​ុ​វិល​ដ៏​បង្ហូរឈាម​ពេល​នេះ​បាន​ចូល​ដល់​ឆ្នាំ​ទី​៣​ហើយ​នៅ​ស៊ូ​ដង់ នាំ​ឲ្យ​ប្រទេស​នោះ​ធ្លាក់​ក្នុង​វិបត្តិ​មនុស្សធម៌​ដ៏​អាក្រក់​បំផុត ដោយ​គ្រោះ​អត់ឃ្លាន​កើត​មាន​ក្នុង​ផ្នែក​ដ៏​ធំ​នៃ​តំបន់​ដា​ហ្វួ​រ​ភាគ​ខាងលិច​ប្រទេស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ