ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វេណេ​ហ្ស៊ូ​អេ​ឡា​ត្រៀម​ទប់​ទល់​នឹង​លទ្ធ​ភាព​នៃ​ការ​វា.យ​ប្រ.ហារ​ពី​អាមេរិក

3 ថ្ងៃ មុន

ទី​ក្រុង​ការ៉ា​កាស់​៖ ប្រធានា​ធិបតី​ប្រទេស​វេណេ​ហ្ស៊ូ​អេឡា​ លោក​ម៉ាឌូរ៉ូ (Nicholas Maduro) ព្រ​មាន​ថា​លោក​នឹង​ប្រកាស​ដាក់​ប្រទេស​ជាតិ​នៅ​ក្នុង​ស្ថាន​ភាព​សង្គ្រាម​បើ​កង​ទ័ព​អាមេរិក​ដែល​បញ្ជូន​ទៅ​ឈរ​ជើង​នៅ​សមុទ្រ​ការី​ប៊ីន​ចាប់​ផ្ដើម​វាយ​ប្រហារ​ប្រទេស​របស់​លោក​។ លោក​ម៉ាឌូរ៉ូ​ថ្លែង​ថា​នៅ​ក្នុង​ស្ថាន​ភាព​ដែល​ប្រទេស​វេណេហ្ស៊ូ​អេ​ឡា​កំពុង​ទទួល​រង​សម្ពាធ​ផ្នែក​យោធា​ជា​អតិ​បរមា​បែប​នេះ​ រដ្ឋាភិបាល​បាន​ប្រកាស​ត្រៀម​ខ្លួន​ដល់​កម្រិត​ខ្ពស់​បំផុត​ដើម្បី​ការ​ពារ​ជាតិ​មាតុ​ភូមិ​របស់​ខ្លួន​។ ម៉ាឌូរ៉ូ​ចាត់​ទុក​ថា​ការ​ដាក់​ពង្រាយ​នាវា​ចម្បាំង​ដ៏​សម្បើម​របស់​អាមេរិក​នៅ​ការីប៊ីន​ (Caribbean)…

ទី​ក្រុង​ការ៉ា​កាស់​៖ ប្រធានា​ធិបតី​ប្រទេស​វេណេ​ហ្ស៊ូ​អេឡា​ លោក​ម៉ាឌូរ៉ូ (Nicholas Maduro) ព្រ​មាន​ថា​លោក​នឹង​ប្រកាស​ដាក់​ប្រទេស​ជាតិ​នៅ​ក្នុង​ស្ថាន​ភាព​សង្គ្រាម​បើ​កង​ទ័ព​អាមេរិក​ដែល​បញ្ជូន​ទៅ​ឈរ​ជើង​នៅ​សមុទ្រ​ការី​ប៊ីន​ចាប់​ផ្ដើម​វាយ​ប្រហារ​ប្រទេស​របស់​លោក​។ លោក​ម៉ាឌូរ៉ូ​ថ្លែង​ថា​នៅ​ក្នុង​ស្ថាន​ភាព​ដែល​ប្រទេស​វេណេហ្ស៊ូ​អេ​ឡា​កំពុង​ទទួល​រង​សម្ពាធ​ផ្នែក​យោធា​ជា​អតិ​បរមា​បែប​នេះ​ រដ្ឋាភិបាល​បាន​ប្រកាស​ត្រៀម​ខ្លួន​ដល់​កម្រិត​ខ្ពស់​បំផុត​ដើម្បី​ការ​ពារ​ជាតិ​មាតុ​ភូមិ​របស់​ខ្លួន​។

ម៉ាឌូរ៉ូ​ចាត់​ទុក​ថា​ការ​ដាក់​ពង្រាយ​នាវា​ចម្បាំង​ដ៏​សម្បើម​របស់​អាមេរិក​នៅ​ការីប៊ីន​ (Caribbean) មាន​ន័យ​ស្មើ​នឹង​ការ​គំរាម​កំហែង​ឥត​សម​ហេតុផល, អសីល​ធម៌ និងដ៏​​បង្ហូរ​ឈាម​។ ការ​ថ្លែង​របស់​ម៉ាឌូរ៉ូ​ចំ​ពេល​ដែល​ទី​ក្រុង​វ៉ាស៊ីន​តោន​ត្រៀម​បញ្ជូន​កង​ទ័ព​ និង​អាវុធ​យុទ្ធ​ភ័ណ្ឌ​បន្ថែម​ទៀត​ទៅ​ឈរ​ជើង​នៅ​សមុទ្រ​ការី​ប៊ីន​។ គោល​ដៅ​ធំ​របស់​អាមេរិក​មិន​មែន​ទៅ​ឈ្លាន​ពាន​អ្នក​ណា​ទេ​ គឺ​ទៅ​ចាត់​ការ​ពួក​ឈ្មួញ​គ្រឿង​ញៀន​ ឬ​ពួក​កាថែល (cartel)​។

រហូត​មក​ដល់​ពេល​នេះ អាមេរិក​ពុំ​ដែល​បង្ហាញ​សញ្ញា​ណា​មួយ​ថា​នឹង​លើក​កង​ទ័ព​ចូល​លុក​លុយ​​ប្រទេស​ទាំង​នោះ​ទេ​។ ប៉ុន្តែ​លោក​ម៉ាឌូរ៉ូ​មិន​អាច​មើល​ស្រាល​ស្ថាន​ការណ៍​នេះ​បាន​ឡើយ​។ លោក​បាន​ចល័ត​កង​ទ័ព​ដើម្បី​ដាក់​ពង្រាយ​នៅ​តាម​តំបន់​មាត់​សមុទ្រ​ និង​នៅ​តាម​ព្រំ​ដែន​ជាប់​នឹង​ប្រទេស​កូឡុំ​ប៊ី​។ ម៉ាឌូរ៉ូ​ថែម​ទាំង​អំពាវ​នាវ​ឱ្យ​ប្រជា​ជន​ចូល​រួម​ជា​មួយ​កង​ប្រជា​ការ​ពារ​ផង​ដែរ។

រដ្ឋាភិបាល​អាមេរិក​ថ្លែង​ថា​ខ្លួន​នឹង​បញ្ជូន​ទ័ព​​ថែម​ទៀត​ទៅ​ដាក់​ក្បែរ​ប្រទេស​វេណេ​ហ្ស៊ូ​អេឡា​ដើម្បី​ចាត់​ការ​ក្រុម​កាថែល​ដែល​រត់​ពន្ធ​គ្រឿង​ញៀន​ចេញ​ពី​តំបន់​នោះ​។ ​ទោះ​បី​អាមេរិក​ប្រកាស​ថា​ខ្លួន​ចង់​ចាត់​ការ​តែ​ពួក​ឈ្មួញ​គ្រឿង​ញៀន​ ប៉ុន្តែ​ម៉ាឌូរ៉ូ​​មិន​អាច​ស្ងប់​ចិត្ត​បាន​ឡើយ​។ ម៉្លោះ​ហើយ​គាត់​តែង​តែ​ឧស្សាហ៍​និយាយ​ជា​រឿយ​ៗ​ថា​អាមេរិក​នៅ​តែ​ចិញ្ចឹម​ចិត្ត​ចង់​ផ្ដួល​រំលំ​របប​ដឹក​នាំ​របស់​គាត់​។ គាត់​បាន​បញ្ជូន​កង​ទ័ព​១៥០០០​នាក់​ទៅ​ឈរ​ជើង​នៅ​តាម​ព្រំ​ដែន​ប្រទេស​កូ​ឡុំ​ប៊ី​។

គ្រឿង​សព្វាវ​វុធ​ដែល​អាមេរិក​បាន​បញ្ជូន​ទៅ​សមុទ្រ​ការីប៊ីន​មាន​ដូច​ជា​​​​នាវា​ចម្បាំង​​​ដែល​អាច​បាញ់​មីស៊ីល​បំពាក់​ប្រព័ន្ធ​បញ្ជា​ពី​ចម្ងាយ​, នាវា​​មុជ​ទឹក​នុយ​​ក្លេអ៊ែរ​, នាវា​ពិឃាត​, នា​វា​ចម្បាំង និង​នាវា​ដឹក​ជញ្ជូន​កង​ទ័ព​ឡើង​គោក​។ ចំនួន​កង​ទ័ព​អាមេរិក​ដែល​បញ្ជូន​ទៅ​នោះ​មាន​ជិត​៤៥០០​នាក់​។ ក្នុង​នោះ ទ័ព​ម៉ារីន​មាន​ជាង​២​ពាន់​នាក់​។ គោល​ដៅ​ធំ​របស់​អាមេរិក​ដូច​ជម្រាប​ជូន​ខាង​លើ​នេះ​អីចឹង​គឺ​ថា​ដើម្បី​ចាត់​ការ​ក្រុម​ជួញ​ដូរ​គ្រឿង​ញៀន​។ ប៉ុន្តែ​យុទ្ធ​នា​ការ​បង្ក្រាប​គ្រឿង​ប្រើ​ប្រាស់​សុទ្ធ​តែ​នាវា​នុយ​ក្លេអ៊ែរ​បែប​នេះ​ធ្វើ​ឱ្យ​លោក​ម៉ាឌូរ៉ូ​ដែល​តែង​តែ​មាន​ទំនាស់​ជា​មួយ​អាមេរិក​នៅ​មិន​ស្រណុក​ខ្លួន​ប៉ុន្មាន​​ទេ​​។ ខាង​លើដក​ស្រង់​ប្រភព​ពី​ញូស្វីក (Newsweek) និង​ប្រភព​ដទៃ​ទៀត៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ