ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​​ពិនិត្យ​ផ្ទៀងផ្ទាត់ ចុះ​អក្សរ​សម្ងាត់ និង​កាត់​ក្បាល​សន្លឹក​កិច្ចការ​បេក្ខជន​ប្រឡង​បាក់ឌុបនៅ​តាម​មណ្ឌល​កំណែ​ទាំង​១០ ​

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​នា​ថ្ងៃ​ទី​០១ ខែកញ្ញា​នេះ​ថា ៖ ប្រធាន អនុប្រធាន​មណ្ឌល​កំណែ…

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​នា​ថ្ងៃ​ទី​០១ ខែកញ្ញា​នេះ​ថា ៖ ប្រធាន អនុប្រធាន​មណ្ឌល​កំណែ និង​សមាជិក​គណៈកម្មការ​ក្រុម​មុខ​វិជ្ជា នៅ​តាម​មណ្ឌល​កំណែ​ទាំង​១០ កំពុង​មាន​ភាព​មមាញឹក​ក្នុង​ការ​រាប់ ពិនិត្យ ផ្ទៀងផ្ទាត់ ចុះ​អក្សរ​សម្ងាត់ និង​កាត់​ក្បាល​សន្លឹក​កិច្ចការ​បេក្ខជន ដើម្បី​ត្រៀម​រៀបចំ​ដំណើរការ​កំណែ​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ៖ ២៨ សីហា ២០២៥ ក្រោម​ការ​ពិនិត្យ​តាមដាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ។

គណៈមេប្រយោគ​គ្រប់​រូប បាន​អនុវត្ត​តួនាទី​របស់​ខ្លួន យ៉ាង​ហ្មត់ចត់ និង​យកចិត្តទុកដាក់​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​។

ការ​យក​ចូល និង​ប្រើប្រាស់​ទូរ​សព្ទ​ដៃ​នៅ​ក្នុង​មណ្ឌល​កំណែ ត្រូវ​ហាមឃាត់ ។ អ្នក​ដែល​អ្នក​ប្រព្រឹត្ត​ល្មើស​គោលការណ៍​ណែនាំ​ណាមួយ នឹង​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ និង​មិន​អនុញ្ញាត​ឱ្យ​ចូលរួម​ក្នុង​ដំណើរការ​ប្រឡង​ជា​រៀង​រហូត ។ សម្រាប់​អ្នក​ដែល​មិន​អាច​ទុក​ទូរស័ព្ទ​ក្នុង​ហឹប​សុវត្ថិភាព​បាន​មុន​ចូល​អនុវត្ត​ការងារ​នៅ​ក្នុង​មណ្ឌល​កំណែ ត្រូវ​លាលែង​ពី​ការងារ​កំណែ​ភ្លាម ។

សូមបញ្ជាក់ថា ៖ ក្រសួងកំណត់យកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ សម្រាប់ប្រកាសលទ្ធផលប្រឡងតាមមណ្ឌលសំណេរ នៃរាជធានី ខេត្តទាំង ២៥ នៅទូទាំងប្រទេស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ