ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាព​ជំនន់​ទឹកភ្លៀង​​ជន់លិច​​ភូមិឋាន​នៅ​ឃុំ​ចំនួន​៣ ក្នុងស្រុក​ពួក ខេត្តសៀមរាប ខណៈ​មាន​ភ្លៀង​​ធ្លាក់​ជាប់​គ្នា

5 ម៉ោង មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ តាម​ការ​បញ្ជាក់​របស់​លោក ស៊ិ​ន ចាន់​ថុ​ល អភិបាល​នៃ​គណៈ​អភិបាល ស្រុក​ពួក ខេត្តសៀមរាប នៅ​ថ្ងៃ​ទី ៣១…

ខេត្ត​សៀម​រា​ប ៖ តាម​ការ​បញ្ជាក់​របស់​លោក ស៊ិ​ន ចាន់​ថុ​ល អភិបាល​នៃ​គណៈ​អភិបាល ស្រុក​ពួក ខេត្តសៀមរាប នៅ​ថ្ងៃ​ទី ៣១ ខែ សីហា ឆ្នាំ​២០២៥ បានឱ្យ​ដឹង​ថា ក្នុង​រយៈពេល​ដែល​ប្រទេស​កម្ពុជា​យើង ទទួល​រង​នូវ​សម្ពាធ​អាកាសធាតុ​ទាប បាន​បណ្តាល​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ជាប់​ៗ​គ្នា​ប៉​ន្មា​ន​ថ្ងៃ​មកនេះ បណ្តាល​ឱ្យ​ឃុំ​ចំនួន​បី​នៅ​បែក​ខាងលើ របស់​ស្រុក​ពួក ទទួល​រង​ការ​លិចលង់​ដោយ​ទឹកភ្លៀង មាន​ឃុំ ត្រី​ញ័រ , ឃុំ​រើ​ល និង ឃុំ​កែវ​ពណ៌ ។

លោក​បាន​បញ្ជាក់​ថា ឃុំ​ទាំង​បី​ដែល​រង​ការ​លិចលង់​ជំនន់​ទឹកភ្លៀង​នេះ ធ្វើ​ឱ្យ​ប៉ះពាល់​ភូមិ​ចំនួន ១៩​ភូមិ ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ ចំនួន ២៥៥​គ្រួសារ ,​មណ្ឌល​សុខភាព ២​កន្លែង , សាលារៀន ២​ខ្នង ស្នាក់​ការ​បក្ស ១​កន្លែង​,​ប៉ុស្តិ​នគរបាល​រដ្ឋបាល ១​កន្លែង ,​វត្ត ១​កន្លែង ,​ទឹក​លិច​ហូរ​កាត់​ផ្លូវ​កៅស៊ូ​២​ខ្សែ​ប្រវែង​១១០ ម៉ែត្រ​, និង​ផ្លូវលំ​ចំនួន ៣០​ខ្សែ មាន​ប្រវែង ១៥ ពាន់ ៨៣០​ម៉ែត្រ និង​លិច​ដំណាំ​ស្រូវ​១៧៦​ហិច​តា ។

ក្នុង​ការ​ចុះ​ពិនិត្យ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​នោះ​ដែរ លោក ស៊ិ​ន ចាន់​ថុ​ល ក៏​បាន​ធ្វើការ​ណែនាំ​ដល់​អាជ្ញាធរ​ឃុំ និង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ត្រូវ ធ្វើការ​ពិនិត្យ នូវ​ផ្លូវ​ចរន្តទឹក​ហូរ​ដែល​ប្រជា​ពល រដ្ឋ បាន​ធ្វើការ​បិទ ឬ ក៏​ដាក់​លូ មិន​បាន ត្រឹម ត្រូវ ដែល​រង្វង់​មុខ​លូ​តូច ដែល​ធ្វើ​ឲ្យ​ចរន្តទឹក​ហូរ​មិន​ទាន់​។​ម្យ៉ាងទៀត​នៅ​តាម​ប្រព័ន្ធ​ប្រឡាយ​មួយ​ចំនួន ដែល​បងប្អូន​យើង​បាន​បិទ​កាត់​តាម​ប្រឡាយ ក៏​ជា​បញ្ហា​ដែល​ធ្វើ​ឲ្យ​ចរន្តទឹក​ហូរ​មិន ទាន់ ចុះ​ទៅ​ផ្នែក​ខាងក្រោម​។​

ក្នុង​នោះ​ដែរ​លោក​អភិបាលស្រុក​ក៏​បាន​ណែនាំ​ដល់​ប្រធាន​មណ្ឌល សុខភាព និង នាយ​ប៉ុស្តិ៍​នគរបាល ត្រូវ​ធ្វើការ​ទុកដាក់​នូវ សម្ភារៈ​បរិក្ខា​ពេទ្យ​ឱ្យ​បាន​ល្អ និង រាល់​ឯកសារ ឱ្យ​បាន​ត្រឹមត្រូវ ក្នុង​ពេល​កំពុង​លិច​ទឹក​នេះ ព្រមទាំង​សូម​ឱ្យ​គ្រូពេទ្យ សហការ​ជាមួយ​ឃុំ ភូមិ ធ្វើការ​ផ្សព្វផ្សាយ​ជូន​ប្រជា​ពល រដ្ឋ អំពី​អនាម័យ សុខភាព ក្នុង​ពេល​ដែល​ជួប​គ្រោះ​មហន្តរាយ នេះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ