ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន ! កម្ពុជាឥទ្ធិពលព្យុះទី១៥ ធ្វើឲ្យមានភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ចាប់ពីថ្ងៃទី២ ដល់៩ ខែកញ្ញា

6 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹង​ថា កម្ពុជា​បាន​ឥទ្ធិពល​ព្យុះ​ទី​១៥ ដែល​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់ លាយឡំ​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ ចាប់ពី​ថ្ងៃ​ទី​២…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹង​ថា កម្ពុជា​បាន​ឥទ្ធិពល​ព្យុះ​ទី​១៥ ដែល​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់ លាយឡំ​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ ចាប់ពី​ថ្ងៃ​ទី​២ ដល់​៩ ខែកញ្ញា ដូច្នេះ​សូម​មានការ​ប្រុង​ប្រយ័ត្ន ។

យោង​តាម​ព្រឹត្តិបត្រ​ព័ត៌មាន​ស្តី​ពី​ការ​ព្យាករ​ធាតុអាកាស​ប្រចាំ​ស​ប្តា​ហ៍ ចាប់ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០២៥ បាន​ឲ្យ​ដឹង​ថា យោង​តាម​ការ​អង្កេត ពិនិត្យ និង​វិភាគ​លើ​ស្ថានភាព​ធាតុអាកាស និង​អាកាសធាតុ​នៅ​ក្នុង​តំបន់ និង​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួង​ធនធានទឹក និង​ឧតុនិយម សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន​ឱ្យ​បាន​ជ្រាប​ថា សម្ពាធ​ទាប​ដែល​កើត​នៅ​សមុទ្រ​ចិន​ខាងត្បូង​នឹង​វិ​វត្ត​ទៅ​ជា​ព្យុះ​ទី​១៥ ក្នុង​ឆ្នាំ​២០២៥ ដែល​មាន​ឥទ្ធិពល​លើ​សមុទ្រ​អាន​ដាម​ម៉ែ​ន ឈូង​សមុទ្រ​ថៃ អាង​ទន្លេមេគង្គ​លើ​របប​ខ្យល់មូសុង​និរតី និង​ព្រះរាជាណាចក្រ​កម្ពុជា ។

ក្រសួង​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ​ចាប់ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០២៥ នៅ​តំបន់​វាលទំនាប​មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២៤°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៥°C ។ ខេត្តកំពង់ធំ បន្ទាយ​មាន​ជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយ​រៀង តាកែវ កណ្តាល សៀមរាប និង​រាជធានី​ភ្នំពេញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី​៥០% ។

ចំណែក​នៅ​តំបន់​ខ្ពង់រាប​មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២៣°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៦°C ។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះ​វិហារ ក្រចេះ ស្ទឹង​ត្រែង រតនគិរី មណ្ឌលគិរី ជួរ​ភ្នំ​ដងរែក និង​តំបន់​ជួរ​ភ្នំក្រវាញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី​៥៥% ។

ដោយឡែក​នៅ​តំបន់​មាត់សមុទ្រ​មាន សីតុណ្ហភាព​មធ្យម​អប្បបរមា​២៣°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៥°C ។ ខេត្តកំពត កោះកុង ព្រះ​សីហ​នុ កែប និង​ជួរ​ភ្នំ​បូកគោ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី ៥០% ។ រលក​សមុទ្រ​មាន​កម្ពស់​មធ្យម​អប្បបរមា ០,៥០​ម៉ែត្រ និង​កម្ពស់​មធ្យម​អតិបរមា ១,៧៥​ម៉ែត្រ​។

ក្រសួង​បាន​លើក​ឡើង​ថា យោង​លើ​ការ​ព្យាករ​ដូច​បាន​ជម្រាប​ជូន​ខាងលើ នៅ​ក្នុង​ស​ប្តា​ហ៍​នេះ​ភ្លៀង​នឹង​បន្ត​ធ្លាក់​ដោយ​មាន​បរិមាណ​កើនឡើង​ពី​បង្ហូរ​ទៅ​ច្រើន​ដែល​លាយឡំ​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​ស្ទើរ​ទូ​ទាំង​ប្រទេស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ