កាត់កញ្ចប់វិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៥ នៅមណ្ឌលប្រឡងវិទ្យាល័យជា ស៊ីមតាកែវ
- តាកែវ
ខេត្តតាកែវ៖ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម ហោ ប៉េង អនុប្រធានគណៈមេប្រយោគ ទូទាំងប្រទេស ប្រចាំខេត្តតាកែវ…
ខេត្តតាកែវ៖ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម ហោ ប៉េង អនុប្រធានគណៈមេប្រយោគ ទូទាំងប្រទេស ប្រចាំខេត្តតាកែវ…
ខេត្តតាកែវ៖ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម ហោ ប៉េង អនុប្រធានគណៈមេប្រយោគ ទូទាំងប្រទេស ប្រចាំខេត្តតាកែវ និង ឯកឧត្តម ឡេង តុលា តំណាងអង្គភាពប្រឆាំង អំពើពុករលួយ និងជាប្រធាន ក្រុមការងារដឹកនាំសង្កេតការណ៍ប្រឡងបាក់ឌុបប្រចាំខេត្តតាកែវ និង ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញកាត់ស្រោមវិញ្ញាសារប្រឡង សញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ (បាក់ឌុប) ២៨ សីហា ២០២៥ ថ្ងៃទី១ នៅមណ្ឌលប្រឡងវិទ្យាល័យជាស៊ីមតាកែវ ក្រុងដូនកែវ។
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានឱ្យដឹងថា ថ្ងៃនេះគឺជាថ្ងៃទី១ នៃដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម្រាប់មណ្ឌលប្រឡងទូទាំងខេត្តតាកែវ គឺមិនមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់នោះទេ។
ឯកឧត្តមអភិបាលខេត្តតាកែវ បានឱ្យដឹងថា អំឡុងពេលដំណើរការប្រឡងនេះដែរ រដ្ឋបាលខេត្ត បានណែនាំ ដល់អាជ្ញាធរពាក់ព័ន្ធ ឱ្យបានរៀបចំកន្លែងផ្ញើកង់ ម៉ូតូ រថយន្ត ដោយពុំតម្រូវឱ្យមានការបង់ប្រាក់នោះទេ និងបានរៀបចំពង្រឹងកម្លាំង ការពារសុវត្ថិភាពបានល្អថែមទៀតផង។
លោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឱ្យដឹងថា នៅខេត្តតាកែវ មានមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨ សីហា ២០២៥ មានមណ្ឌលចំនួន ១៧ ស្មើនឹង ៣៩៦បន្ទប់ កើន ១១បន្ទប់ មានបេក្ខជនសរុប ៩៨១៦នាក់ ស្រី ៥២៨៧នាក់ កើនសរុប ៤៧៤នាក់ ស្រី ៣២២នាក់។ ដោយនៅក្នុងនោះដែរ ថ្នាក់វិទ្យាសាស្ត្រ មាន ៤មណ្ឌល ស្មើនឹង ៩៧បន្ទប់ មានបេក្ខជនសរុប ២៣៨៥នាក់ ស្រី ១៤៧៦នាក់ និង ថ្នាក់វិទ្យាសាស្ត្រសង្គម មាន ១៣មណ្ឌល ស្មើនឹង ២៩៩បន្ទប់ មានបេក្ខជនសរុប ៧៤៣១នាក់ ស្រី ៣៨១១នាក់ ៕
ចែករំលែកព័តមាននេះ