ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការចុះពិនិត្យមណ្ឌលប្រឡង ត្រៀមការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី២៨ សីហានេះ

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​នា​ថ្ងៃ​ទី​២៦ ខែសីហា​នេះ​ថា ៖ ការ​ចុះ​ពិនិត្យ​មណ្ឌល​ប្រឡង ត្រៀម​សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ…

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​នា​ថ្ងៃ​ទី​២៦ ខែសីហា​នេះ​ថា ៖ ការ​ចុះ​ពិនិត្យ​មណ្ឌល​ប្រឡង ត្រៀម​សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ៖ ២៨ សីហា ២០២៥ ។

ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា អមដំណើរ​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ចុះ​ពិនិត្យ​ស្ថានភាព​តាម​មណ្ឌល​ប្រឡង​ត្រៀម សម្រាប់​ដំណើរការ​សំ​ណេ​រការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​ពេល​ឆាប់​ខាង​មុខ ដើម្បី​ឱ្យ​ការ​ប្រឡង​ប្រព្រឹត្ត​ទៅ​ដោយ​រលូន គោរព​តាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួលយក​បាន ។

ការ​ចុះ​ពិនិត្យ​មណ្ឌល​ប្រឡង​នេះ ត្រូវ​បាន​ធ្វើ​ឡើង ដើម្បី​ធានា​បាន​ថា​មណ្ឌល​ប្រឡង​មាន​បរិស្ថាន​ល្អ​អំណោយផល មិន​មានការ​បង្ក​សំឡេង​រំខាន មាន​ហេដ្ឋារចនាសម្ព័ន្ធ​រឹង​មាំ​ល្អ ផ្តល់​នូវ​សុខ​សុវត្ថិភាព​ក្នុង​ដំណើរការ​សំ​ណេ​រ ។

មណ្ឌល​ប្រឡង​នីមួយ​ៗ​ត្រូវ​បំពេញ​បាន​នូវ​ស្តង់ដា​ដែល​បាន​កំណត់​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា ។ មណ្ឌល​ប្រឡង​នីមួយ​ៗ​ចាំបាច់​ត្រូវ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​រឹង​មាំ​គ្រប់គ្រាន់​ដូច​ជា តុ កៅអី ក្កា​ខៀន ទ្វា បង្អួច មាន​បំពាក់​ឧបករណ៍​បំពង​សំឡេង អគ្គី​ស​នី បន្ទប់ទឹក បន្ទប់​សង្គ្រោះ​បឋម និង​បន្ទប់​ប្រឡង​សម្រាប់​បេក្ខជន​មាន​បញ្ហា​សុខភាព ។ បន្ទប់​ប្រឡង​ត្រូវ​មាន​ពន្លឺ​ចេញចូល មាន​ដំបូល​រឹង​មាំ​ជិត​ល្អ មិន​មាន​ផល​ប៉ះពាល់​ករណី​មាន​ភ្លៀង​ធ្លាក់​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ