ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្អែក​នេះ ស្ពាន​មេគង្គ​ក្រចេះ​នឹង​បើក​ឱ្យ​បេក្ខជន​ប្រឡង​បាក់​ឌុ​ប​ឆ្លងកាត់​៣​ថ្ងៃ

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០២៥​ស្អែក​នេះ ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន​មេគង្គ​ក្រចេះ នឹង​បើក​ឱ្យ​ក្មួយ​ៗ​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុ​ប​)​សម័យ​ប្រឡង​៖២៨ សីហា ២០២៥ លោកគ្រូ​អ្នកគ្រូ…

រាជធានី​ភ្នំពេញ ​៖ ​នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០២៥​ស្អែក​នេះ ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន​មេគង្គ​ក្រចេះ នឹង​បើក​ឱ្យ​ក្មួយ​ៗ​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុ​ប​)​សម័យ​ប្រឡង​៖២៨ សីហា ២០២៥ លោកគ្រូ​អ្នកគ្រូ និង​មាតាបិតា​សិស្ស ឆ្លងកាត់​រយៈពេល​៣​ថ្ងៃ ដើម្បី​សុវត្ថិភាព​ដល់​ការ​ធ្វើ​ដំណើរ​ទៅ​ប្រឡង និង​កុំ​ឲ្យ​ពិបាក​ជិះទូក កាណូត ឆ្លងកាត់​ទន្លេ​នៅ​រដូវ​ទឹក​ដំឡើង​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម ផ​ន រឹម អ្នកនាំពាក្យ​ក្រសួង​ការ​សាធារណការ​និង​ដឹក​ជញ្ជូន​ ។

ឯកឧត្តម​បាន​សរសេរ​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២៥​ថា ខាងក្រោម​នេះ គឺជា​ម៉ោង​ពេល​សម្រាប់​ឆ្លងកាត់​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន មេគង្គ​ក្រចេះ ដោយ​មានការ​ជួយ​សម្រួល​ពី​មន្ត្រី​ការដ្ឋាន​ស្ថាបនា​ស្ពាន អាជ្ញាធរ និង​សមត្ថកិច្ច​នៅ​ទីនោះ​៖

១-​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០២៥ :- បើក​ម៉ោង ១៣:០០ ដល់​ម៉ោង​១៧:០០​ល្ងាច

២- ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០២៥ :- បើក​ម៉ោង ០៥:៣០ ដល់​ម៉ោង​០៨:០០ ព្រឹក និង​បើក​ម៉ោង ១៧:០០ ដល់​ម៉ោង ១៨:៣០​ល្ងាច

៣-​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០២៥ : – បើក​ម៉ោង ០៥:៣០ ដល់​ម៉ោង​០៨:០០ ព្រឹក និង​បើក​ម៉ោង ១៦:៣០ ដល់​ម៉ោង ១៧:៣០​ល្ងាច​។

គួរ​បញ្ជាក់​ថា ដើម្បី​សុវត្ថិភាព ការ​អនុញ្ញាត​​ឆ្លងកាត់​សម្រាប់​តែ​យាន​ធុន​ស្រាល​ប៉ុណ្ណោះ​
(​ម៉ូតូ កង់ និង​ថ្មើ​ជើង​)​។ សូម​ជូនពរ​ក្មួយ​ៗ​បេក្ខជន​ប្រឡង​ទាំងអស់ ទទួល​បាន​លទ្ធផល​ជោគជ័យ​គ្រប់​ៗ​គ្នា​(​អ្នកចេះ​គឺ​ជាប់​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ