ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រព័ន្ធធារាសាស្ត្រទំនើបស្ទឹងជីនិត​ មានលទ្ធភាពស្រោចស្រព​កសិកម្មជិត២ម៉ឺនហិកតា ក្នុងខេត្តកំពង់ធំ ​ខួបប្រាំង ​ខួបវស្សា

1 នាទី មុន

ប្រព័ន្ធ​ធារាសាស្ត្រដ៏ទំនើបស្ទឹងជីនិត មានលទ្ធភាពស្រោចស្រពលើផ្ទៃដីកសិកម្មប្រមាណ ជិត២ម៉ឺនហិកតា ក្នុងស្រុកចំនួន៣ នៃខេត្តកំពង់ធំ ខួបប្រាំង និងខួបវស្សា។ យោងតាមការចុះផ្សាយរបស់ក្រសួងធនធានទឹក នៅថ្ងៃទី២៦ ខែសីហានេះថា…

ប្រព័ន្ធ​ធារាសាស្ត្រដ៏ទំនើបស្ទឹងជីនិត មានលទ្ធភាពស្រោចស្រពលើផ្ទៃដីកសិកម្មប្រមាណ ជិត២ម៉ឺនហិកតា ក្នុងស្រុកចំនួន៣ នៃខេត្តកំពង់ធំ ខួបប្រាំង និងខួបវស្សា។

យោងតាមការចុះផ្សាយរបស់ក្រសួងធនធានទឹក នៅថ្ងៃទី២៦ ខែសីហានេះថា កាលពីម្សិលមិញ
​ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ និងជានាយកគម្រោង ​បានដឹកនាំមន្ត្រីអង្គភាពគ្រប់គ្រងនិងអនុវត្តន៍គម្រោង ទីប្រឹក្សាជាតិនិងអន្តរជាតិ និងគណៈប្រតិភូក្រុមបេសកកម្មធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធ(AIIB) ដឹកនាំដោយលោក David Ginting ប្រធានក្រុមបេសកកម្ម ដើម្បីចុះត្រួតពិនិត្យស្វែងយល់លើប្រព័ន្ធទំនើបកម្មនៃប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយស្ទឹងជីនិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសន្ទុក ស្រុកបារាយណ៍ និងស្រុកតាំងគោក ខេត្តកំពង់ធំ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ជម្រាបជូនប្រតិភូក្រុមបេសកកម្មធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) ពីហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រទំនើបនិងគ្រប់ជ្រុងជ្រោយស្ទឹងជីនិត ដែលមានអាងទឹក ប្រឡាយមេ ប្រឡាយរង និងប្រឡាយបង្ហូរចូលស្រែកសិករ។

ឯកឧត្តមរដ្ឋលេខាធិការ បញ្ជាក់ថា ប្រព័ន្ធនេះមានលទ្ធភាពស្រោចស្រពលើផ្ទៃដីកសិកម្មប្រមាណ ១៦.០០០ហិកតា ក្នុងស្រុកចំនួន៣ នៃខេត្តកំពង់ធំ ខួបប្រាំង និងខួបវស្សា។ ម៉្យាងវិញទៀត ប្រព័ន្ធធារាសាស្ដ្រនេះ ក៏បានក្លាយទៅជាតំបន់អេកូទេសចរណ៍ដ៏ទាក់ទាញសម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ