ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្តពោធិ៍សាត់ចុះសួរសុខទុក្ខកម្លាំងយោធាជួរមុខម្នាក់ឈរជើងនៅចំណុចអានសេះ ដែលមានបញ្ហាសុខភាព

7 ម៉ោង មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ អភិបាលខេត្ត​ពោធិ៍សាត់ អញ្ជើញ​ចុះ​សួរសុខទុក្ខ​កម្លាំងយោធា​ជួរ​មុខ​ម្នាក់ ដែល​បាន​ឈរជើង​នៅ​ចំណុច​អានសេះ ដែល​មាន​បញ្ហា​សុខភាព​កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​បង្អែក​ពោធិ៍សាត់ ។ នេះ​បើ​យោង​តាម​រដ្ឋបាល​ខេត្តពោធិ៍សាត់​បាន​ផ្សាយ​នា​រសៀល​ថ្ងៃ​ទី​២៦ ខែសីហា​នេះ…

ខេត្តពោធិ៍សាត់ ៖ អភិបាលខេត្ត​ពោធិ៍សាត់ អញ្ជើញ​ចុះ​សួរសុខទុក្ខ​កម្លាំងយោធា​ជួរ​មុខ​ម្នាក់ ដែល​បាន​ឈរជើង​នៅ​ចំណុច​អានសេះ ដែល​មាន​បញ្ហា​សុខភាព​កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​បង្អែក​ពោធិ៍សាត់ ។ នេះ​បើ​យោង​តាម​រដ្ឋបាល​ខេត្តពោធិ៍សាត់​បាន​ផ្សាយ​នា​រសៀល​ថ្ងៃ​ទី​២៦ ខែសីហា​នេះ ។

ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ និង​ក្រុមការងារ នៅ​ថ្ងៃ​អង្គារ ទី​២៦ ខែសីហា ឆ្នាំ​២០២៥​នេះ ឆ្លៀតឱកាស​មុន​ចូលរួម​ពិធីបុណ្យ​រុក្ខទិវា​បាន​អញ្ជើញ​ចុះ​សួរសុខទុក្ខ​កម្លាំងយោធា​ជួរ​មុខ​ម្នាក់​នៃ​វីរសេនា​តូច​ស៊ើបការណ៍ ឈរជើង​នៅ​ចំណុច​អានសេះ ខេត្តព្រះវិហារ ដែល​មាន​បញ្ហា​សុខភាព ពុល​ផ្សែង​គីមី មាន​អាការ​ចុក​ដើមទ្រូង ទន់​ដៃជើង កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​បង្អែក​ពោធិ៍សាត់ ដោយ​ទទួល​បានការ​យកចិត្តទុកដាក់​បំផុត​ពី​សំណាក់​ក្រុម​គ្រូពេទ្យ ។

ឯកឧត្តម ខូ​យ រី​ដា បាន​សម្តែង​នូវ​ការ​គោរព​អរគុណ និង​មាន​មោទនភាព​ជា​ខ្លាំង​ចំពោះ​វីរភាព​ដ៏​អង់អាច​របស់​ប្អូន ដែល​ហ៊ាន​លះបង់​ពលី ស៊ូស្លាប់ ដើម្បី​ជាតិ​មាតុភូមិ​របស់​យើង សូម​ប្អូន​ឆាប់​ជា​សះស្បើយ ហើយ​ភាព​អង់អាច​របស់​កងទ័ព​យើង នឹង​ឋិត​នៅ​ជា​ការ​ចង​ចាំ​របស់​ប្រជាជន​កម្ពុជា​យើង​ជា​រៀង​រហូត​។

ជាមួយ​គ្នា​នោះ ឯកឧត្តម ខូ​យ រី​ដា ក៏​បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ និង​ក្រុម​គ្រូពេទ្យ ដែល​ខិតខំ​ប្រឹងប្រែង​បម្រើសេវា​សុខភាព​ជូន​ប្រជាពលរដ្ឋ ពិសេស​ដូច​ជា​យោធា​ជួរ​មុខ​ម្នាក់​នេះ​ដែល​មាន​បញ្ហា​សុខភាព ពុល​ផ្សែង​គីមី មាន​អាការ​ចុក​ដើមទ្រូង ទន់​ដៃជើង ត្រូវ​បានការ​យកចិត្តទុកដាក់​បំផុត ពី​សំណាក់​ក្រុម​គ្រូពេទ្យ នៃ​មន្ទីរពេទ្យ​បង្អែក​ពោធិ៍សាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ