ខេត្តបន្ទាយមានជ័យ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រកាសនារសៀល ថ្ងៃទី២៦ ខែសីហានេះថា ៖ ពាក់ព័ន្ធទៅនឹងការហាមឃាត់មិនអនុញ្ញាតឱ្យមាន ផ្សាយផ្ទាល់ (Live) នៅតំបន់ដែលយោធាថៃរាយបន្លាលួស នៅបន្ទាត់ព្រំដែន ពិសេសនៅចំនុចភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយសារកន្លងទៅមានសាព័ត៌មាន ក៏ដូចជាក្រុមមួយក្តាប់តូច បានធ្វើការផ្សាយផ្ទាល់ បញ្ឆេះកំហឹងរឿងបញ្ហាព្រំដែន ដែលនាំឱ្យបញ្ហាកាន់តែពិបាកក្នុងការដោះស្រាយ ។


រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ក្នុងនោះក៏បានយកការផ្សាយរបស់ក្រសួងការពារជាតិ ត្រឹមតែមួយជ្រុងមកបំភាន់ខ្លឹមសាររួម ៖ «ក្រសួងការពារជាតិបានផ្សាយថា សភាពការណ៍មានភាពស្ងប់ស្ងាត់នៅតាមព្រំដែន…… តែប្រជាជនបង្ហោះថា កំពុងប៉ះទង្គិចជាមួយទាហានថៃ រឿងពង្រាយបន្លាលួសចូលមកដីប្រជាជន……. សាធារណជន «មិនដឹងត្រូវជឿខាងណា?»
ហេតុដូច្នេះសូមបងប្អូនសារព័ត៌មាន និងសាធារណជនមេត្តាជ្រាប និងយោគយល់ដោយក្តីអនុគ្រោះ ៕
ចែករំលែកព័តមាននេះ