ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ចាំ​យាម ស្ថានភាព​ច្រក​មាន​សភាព​ស្ងប់ស្ងាត់​ អ្នកដំណើរ​មាន​លិខិត ឆ្លងដែន ពលករ អ្នកជំងឺ​ចូល​មក​ខ្មែរ​បានធម្មតា

49 វិនាទី មុន
  • កោះកុង

ខេត្តកោះកុង ៖ រដ្ឋបាល​ខេត្តកោះកុង បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​២៦ ខែសីហា​នេះ​ថា ៖ ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ចាំ​យាម ស្ថានភាព​ច្រក​មាន​សភាព​ស្ងប់ស្ងាត់​ធម្មតា អ្នកដំណើរ​មាន​លិខិតឆ្លងដែន ប័ណ្ណ​ព្រំដែន…

ខេត្តកោះកុង ៖ រដ្ឋបាល​ខេត្តកោះកុង បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​២៦ ខែសីហា​នេះ​ថា ៖ ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ចាំ​យាម ស្ថានភាព​ច្រក​មាន​សភាព​ស្ងប់ស្ងាត់​ធម្មតា អ្នកដំណើរ​មាន​លិខិតឆ្លងដែន ប័ណ្ណ​ព្រំដែន ពលករ និង​អ្នកជំងឺ​ចូល​មក​ខ្មែរ​បាន​ធម្មតា ។

រដ្ឋបាល​ខេត្តកោះកុង បាន​បន្ត​ថា មន្ត្រី​ច​ត្តា​ឡី​ស័ក​បាន​ធ្វើការ ត្រួតពិនិត្យ តាមដាន ស្រាវជ្រាវ​រក​ជំងឺឆ្លង​លើ​អ្នកដំណើរ ដែល​ឆ្លងកាត់​តាម​ព្រំដែន ពិនិត្យ​កម្ដៅ​អ្នកដំណើរ​ចូល អប់រំ​ផ្សព្វផ្សាយ​អំពី​ការ​បង្ការ​ជំងឺឆ្លង​មន្ត្រី​ច​ត្តា​ឡី​ស័ក និង​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​ដែន​សមត្ថកិច្ច​ជួយ​សម្របសម្រួល​ដល់​បងប្អូន​ប្រជាជន​ខ្មែរ​ដែល​វិល​ត្រលប់​មក​វិញ ក្រុមការងារ​ច​ត្តា​ឡី​ស័ក បាន​ទទួល​ស្វាគមន៍​រាក់ទាក់ និង​យកចិត្តទុកដាក់​ចំពោះ​បងប្អូន​ប្រជាជន​ខ្មែរ​ដែល​វិល​ត្រលប់​ចូល​មក​ប្រទេស​វិញ ។

ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​ជាតិ តេ​ជោ​សន្តិភាព បាន​ពិនិត្យ​សុខភាព​ជូន​ពលករ​ខ្មែរ​ដែល​ចូល​ប្រទេស​វិញ ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ចាំ​យាម​ចាប់​បើក​នៅ​ម៉ោង​៩:០០ និង​បិទ​នៅ​ម៉ោង​១៦:០០​នាទី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ