ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កើត​ជំងឺ​ស្អិត​ស្បូន អាច​មាន​រោគ​សញ្ញា​ទាំងនេះ គួរ​ប្រុង​ប្រយ័ត្ន​!

1 ម៉ោង មុន

ជំងឺ​ស្អិត​ស្បូន (Intrauterine Adhesion) គឺជា​ជំងឺ​ដែល​ភ្នាស​ស្បូន​ស្អិត​ជាប់​គ្នា ដែល​អាច​បង្ក​ឱ្យ​ស្ត្រី​ជួប​បញ្ហា​ដូច​ជា​គ្មាន​កូន​, មាន​រដូវ​មិន​ទៀងទាត់ និង​ឈាមរដូវ​តិចតួច​។ កត្តា​បង្ក​ជំងឺយោង​តាម​មន្ទីរពេទ្យ​កាល់​ម៉ែ​ត មូលហេតុ​ចម្បង​ដែល​បង្ក​ឱ្យ​មាន​ជំងឺ​នេះ​រួម​មាន​៖ ការ​រលាក​ភ្នាស​ក្នុង​ស្បូន​រ៉ាំរ៉ៃ…

ជំងឺ​ស្អិត​ស្បូន (Intrauterine Adhesion) គឺជា​ជំងឺ​ដែល​ភ្នាស​ស្បូន​ស្អិត​ជាប់​គ្នា ដែល​អាច​បង្ក​ឱ្យ​ស្ត្រី​ជួប​បញ្ហា​ដូច​ជា​គ្មាន​កូន​, មាន​រដូវ​មិន​ទៀងទាត់ និង​ឈាមរដូវ​តិចតួច​។

កត្តា​បង្ក​ជំងឺ
យោង​តាម​មន្ទីរពេទ្យ​កាល់​ម៉ែ​ត មូលហេតុ​ចម្បង​ដែល​បង្ក​ឱ្យ​មាន​ជំងឺ​នេះ​រួម​មាន​៖

ការ​រលាក​ភ្នាស​ក្នុង​ស្បូន​រ៉ាំរ៉ៃ (Endometritis)​។
ការ​រំលូតកូន​ញឹកញាប់​។
ការ​រលាក​អាង​ត្រគាក (Pelvic inflammatory disease)​។

រោគ​សញ្ញា​សំខាន់​ៗ
ការ​ប្រែប្រួល​រដូវ​:

មាន​រដូវ​តិចតួច​: ប្រសិនបើ​ភ្នាស​ស្បូន​ស្អិត​ជាប់​គ្នា​មួយ​ផ្នែក​។
ពុំ​មាន​រដូវ​ទាល់តែ​សោះ​: ប្រសិនបើ​ភ្នាស​ស្បូន​ស្អិត​ជាប់​គ្នា​ទាំងស្រុង​។

បញ្ហា​បន្ត​ពូជ​:
ការ​រលូត​កូន​ញឹកញាប់ នៅ​ត្រីមាស​ទី​១​នៃ​ការ​មាន​ផ្ទៃពោះ​។
ពិបាក​មានកូន ឬ​គ្មាន​កូន​។

រោគ​សញ្ញា​ផ្សេង​ទៀត​:
ឈឺ​អាង​ត្រគាក​រ៉ាំរ៉ៃ​។
មាន​ប្រវត្តិ​រលា​កដៃ​ស្បូន​។
ធ្លាក់ស និង​មាន​ក្លិន ដោយសារ​ការ​ឆ្លង​មេរោគ​។

ចំណុច​សម្គាល់
ប្រសិនបើ​អ្នក​សង្ស័យ​ថា​ខ្លួនឯង​មាន​រោគ​សញ្ញា​ទាំងនេះ សូម​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ច្បាស់លាស់ និង​ទទួល​បានការ​ព្យាបាល​ត្រឹមត្រូវ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ