ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចែក​អំណោយ​​ដល់គ្រួសារ​​ទ័ព​ក្នុង​​ភូមិសែនរុង​រឿង​​​មួយចំនួន370គ្រួសារ

12 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៣​ កក្កដា​លោក​អ៊ុំ​ ម៉ា​រ៉ា​ អភិបាល​​ខេត្ដ​​បាន​នាំ​យក​អំណោយ​ផ្ទាល់ខ្លួន​របស់​លោក​ជា​អង្ករ​ចំនួន​៥​ តោន​, ​សារុង​ចំនួន​៣៧០,​ អាវយឺត​៣៧០ កូន​ស្វាយ​ចំនួន​១០០០​ដើម ថវិកា​មួយ​ចំនួន​ និង​ផ្ទាំង​រូបថត​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន​ និង​លោក​ជំទាវ​ក​ិត្ដិ​ព្រឹទ្ធបណ្ឌិត​ប៊ុ​ន ​រ៉ា​នី​ ហ៊ុន​សែន​

ខេត្តព្រះវិហារ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៣​ កក្កដា​លោក​អ៊ុំ​ ម៉ា​រ៉ា​ អភិបាល​​ខេត្ដ​​បាន​នាំ​យក​អំណោយ​ផ្ទាល់ខ្លួន​របស់​លោក​ជា​អង្ករ​ចំនួន​៥​តោន​, ​សារុង​ចំនួន​៣៧០,​ អាវយឺត​៣៧០ កូន​ស្វាយ​ចំនួន​១០០០​ដើម ថវិកា​មួយ​ចំនួន​ និង​ផ្ទាំង​រូបថត​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន​ និង​លោក​ជំទាវ​ក​ិត្ដិ​ព្រឹទ្ធបណ្ឌិត​ប៊ុ​ន ​រ៉ា​នី​ ហ៊ុន​សែន​ចំនួន​១០០៧​ផ្ទាំង ​ដែល​ជា​អំណោយ​របស់ក្រសួង​អភិវឌ្ឍន៍ជនបទ​តាម​រយៈ​លោក​អ៊ុំ​ ម៉ា​រ៉ា​ ដើម្បី​ចែក​ជូន​គ្រួសារ​ទ័ព​ចំនួន​៩​ភូមិ​ក្នុង​នោះ​មានភូមិ​សែន​រុងរឿង​១​ដល់​ភូមិ​សែន​រុងរឿង​៥​ ភូមិ​សែន​តេ​ជ្ជៈ, ​ភូមិ​តេ​ជោ​មរកត, ​ភូមិ​សែន​ជ័យ ​និង​ភូមិ​សែន​តេ​ជោ​បុស្ស​ស្បូវ​។

លោក​ឧត្ដមសេនីយ៍ទោ​ដួង ច័ន្ទ​ មេបញ្ជាការ​កងពលតូច​អន្ដរាគមន៍​លេខ​៩​ជំនួសមុខ​ឱ្យ​កង​កម្លាំង និង​គ្រួសារ​ទ័ព​បាន​ថ្លែង​ស្វាគមន៍​ដល់​ប្រតិ​ភូ​ដែល​បាន​នាំ​យក​អំណោយ​ទៅ​ប្រគល់​ជូន​គ្រួសារទ័ព​នៅ​ឯ​ព្រំដែន​។

លោក​អ៊ុំ​ ម៉ា​រ៉ា​ អភិបាលខេត្ដ​​មាន​មតិ​សំណេះ​​សំណាល​ទៅ​កាន់​គ្រួសារទ័ព​ និង​កងទ័ព​ដោយបាន​ពាំ​នាំប្រសាសន៍​ផ្ដាំផ្ញើ​ការ​សាក​សួ​រ​សុខ​ទុក្ខពី​សំណាក់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ និងលោក​ជំ​ទា​វកិត្ដិ​ព្រឹទ្ធបណ្ឌិត​ប៊ុ​ន​រ៉ា​នី​ ហ៊ុន​ សែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​ដែល​គ្រប់ពេលវេលាសម្ដេច ​និង​លោក​ជំទាវ​តែង​តែ​យកចិត្ដទុកដាក់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​តាម​បណ្ដោយ​ព្រំដែន​នៃ​តំបន់​ដាច់​ស្រយាល​ ។

លោកបាន​​រំលឹក​ដល់​កងកម្លាំង ​និង​គ្រួសារ​ទ័ព​ទាំងអស់​ត្រូវ​យកចិត្ដទុកដាក់​ក្នុង​ការ​បង្ក​បង្កើន​ផល​ដាំ​ដំណាំ​កសិកម្ម​ឱ្យ​បាន​ច្រើន​នា​រដូវ​វស្សា​នេះ​ដើម្បី​ទុក​ជួយ​ផ្គត់ផ្គង់​ដល់​ជីវភាព​គ្រួសារដោយ​កុំ​រំពឹង​តែ​លើ​ប្រាក់បៀវត្ស​ដែល​រាជរដ្ឋាភិបាល​ផ្គត់ផ្គង់​ឱ្យ​ទាំងស្រុង​។

លោក​អភិបាលខេត្ដ​បាន​សង្កត់ធ្ងន់​ដល់​នាយ​ពល​ទាហាន​ និង​គ្រួសារ​ទ័ព​ទាំងអស់​មិន​ត្រូវ​នាំ​គ្នារកស៊ីខុសច្បាប់​ ពិសេស​គឺ​ការ​ឡើង​ភ្នំ​រកស៊ី​
ឈើ​គ្រញូង​ខុសច្បាប់​ដែល​រដ្ឋាភិបាល​បាន​ហាម​ឃាត់​​ ។ កងទ័ព​សៀម​មិន​បាន​យោគយល់​ខ្មែរ​យើង​ទេ ​គឺ​កងទ័ព​សៀម​ចាប់​ប្រជាពលរដ្ឋ​ខ្មែរ​
ជា​ច្រើន​នាក់​យក​ទៅ​ដាក់គុក​ក្នុង​ប្រទេស​គេ​ ដូច្នេះពេល​នេះ​ត្រូវ​តែ​បញ្ឈប់​រាល់​អំពើ​ដែល​បាន​ដឹង​ហើយ​ឮ​ហើយ​នោះ​។

លោក​អភិបាល​ខេត្ដ​អ៊ុំ ម៉ា​រ៉ា ​បាន​ឧបត្ថម្ភ​ថវិកា​ដល់​មេ​ភូមិ​ចំនួន​៩​ភូមិ​ក្នុង​ម្នាក់​ៗ​​១០​ម៉ឺន​រៀល​ ឧបត្ថម្ភ​កងកម្លាំង​៧០​នាក់​ ដែល​បាន​ទៅ​ចូលរួម​ក្នុង​ម្នាក់​ៗ២​ម៉ឺន​រៀល ​ឧបត្ថម្ភ​ទីបញ្ជាការ​កងពលតូច​អន្ដរាគមន៍​លេខ​៩ចំនួន២​លាន​រៀល​ឧបត្ថម្ភ​វរៈ​ប្រចាំការ​សមរ​ភូមិ​មុខ​របស់​យោធ​ភូមិ​ភាគ​ទី​១ ចំនួន៥០​ម៉ឺន​រៀល​​ ៕