ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចប្រជុំវិសាមញ្ញ RBC ៖ កម្ពុជា-ថៃឯកភាពរក្សាទំនាក់ទំនងជាប្រចាំរវាងបណ្តាយោធភូមិភាគ និងតំបន់យោធាព្រមទាំងបណ្តាអង្គភាពនៅតាមព្រំដែនកម្ពុជា-ថៃ

9 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា និង​ថៃ បាន​ឯកភាព​គ្នា ក្នុង​ការ​រក្សា​ទំនាក់​ទំនងជា​ប្រចាំ​រវាង​បណ្តា​យោធភូមិ​ភាគ និង​តំបន់​យោធា ព្រមទាំង​បណ្តា​អង្គភាព​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ និង​ខិតខំ​ដោះស្រាយ​រាល់​បញ្ហា​ដោយ​សន្តិវិធី និង​ជៀសវាង​ការ​ប៉ះទង្គិច​គ្នា…

រាជធានី​ភ្នំពេញ ៖ កម្ពុជា និង​ថៃ បាន​ឯកភាព​គ្នា ក្នុង​ការ​រក្សា​ទំនាក់​ទំនងជា​ប្រចាំ​រវាង​បណ្តា​យោធភូមិ​ភាគ និង​តំបន់​យោធា ព្រមទាំង​បណ្តា​អង្គភាព​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ និង​ខិតខំ​ដោះស្រាយ​រាល់​បញ្ហា​ដោយ​សន្តិវិធី និង​ជៀសវាង​ការ​ប៉ះទង្គិច​គ្នា ។ នេះ​បើ​យោង​តាម​អំពី​លទ្ធផល​នៃ​កិច្ចប្រជុំ​វិសាមញ្ញ​របស់​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធ​ភូមិភាគ​កម្ពុជា​-​ថៃ (RBC) រវាង​យោធភូមិ​ភាគ​ទី​៥ របស់​កម្ពុជា និង​បញ្ជាការដ្ឋាន​ការពារ​ព្រំដែន​ខេត្ត​ច័ន្ទ​បុរី និង​ខេត្ត​ត្រា​តរបស់​ថៃ នៅ​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២៥ ។

សេចក្តី​ប្រកាស​ព័ត៌មាន ក្រសួងការពារជាតិ​បាន​ឲ្យ​ដឹង អំពី​លទ្ធផល​នៃ​កិច្ចប្រជុំ​វិសាមញ្ញ​របស់​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធ​ភូមិភាគ​កម្ពុជា​-​ថៃ (RBC) រវាង​យោធភូមិ​ភាគ​ទី​៥ របស់​កម្ពុជា និង​បញ្ជាការដ្ឋាន​ការពារ​ព្រំដែន​ខេត្ត​ច័ន្ទ​បុរី និង​ខេត្ត​ត្រា​តរបស់​ថៃ នៅ​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២៥ ដោយ​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ថា​គណៈប្រតិភូ​កម្ពុជា​ដឹកនាំ​ដោយ ឧត្តមសេនីយ៍ឯក ឯក សំ​អូន មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ និង​ជា​សហ​ប្រធាន​នៃ​កិច្ចប្រជុំ​វិសាមញ្ញ​របស់​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិ​ភាគ (RBC)​។

ចំណែក​គណៈប្រតិភូ​ថៃ​ដឹកនាំ​ដោយ​ឧត្តមនាវីឯក អភិ​ឆាត សាប់​ប្រះ​សើ​ត មេបញ្ជាការ បញ្ជាការដ្ឋាន​ការពារ ព្រំដែន​ខេត្ត​ច័ន្ទ​បុរី និង​ខេត្ត​ត្រា​ត និង​ជា​សហ​ប្រធាន​នៃ​កិច្ចប្រជុំ​វិសាមញ្ញ​របស់​គណៈកម្មាធិការ ព្រំដែន​ថ្នាក់​យោធភូមិ​ភាគ (RBC)​។

កិច្ចប្រជុំ​វិសាមញ្ញ​របស់​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធ​ភូមិភាគ​កម្ពុជា​-​ថៃ (RBC) បាន​ចាប់ផ្តើម​នៅ​ម៉ោង​១០៖៣០​នាទី​ព្រឹក និង​បាន​បញ្ចប់​ដោយ​ជោគជ័យ នៅ​វេលា​ម៉ោង​១១៖២០​នាទី​ព្រឹក ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២៥ ។

នៅ​ក្នុង​កិច្ចប្រជុំ​វិសាមញ្ញ​នេះ ភាគី​កម្ពុជា និង​ថៃ បាន​ឯកភាព​គ្នា​ក្នុង​ការ​រក្សា​ទំនាក់​ទំនងជា​ប្រចាំ​រវាង​បណ្តា​យោធភូមិ​ភាគ និង​តំបន់​យោធា ព្រមទាំង​បណ្តា​អង្គភាព នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ និង​ខិតខំ​ដោះស្រាយ​រាល់​បញ្ហា​ដោយ​សន្តិវិធី និង​ជៀសវាង​ការ​ប៉ះទង្គិច​គ្នា ។

ភាគី​ទាំង​ពីរ​ក៏​បាន​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ការ​ពង្រឹង​ទំនាក់ទំនង​បន្ថែម​ទៀត នៅ​គ្រប់​កម្រិត ដើម្បី​កសាង ជំនឿ​ទុកចិត្ត និង​លើកកម្ពស់​ភាព​ជា​អ្នក​ជិតខាង​ល្អ ។

តាម​រយៈ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​នេះ​ភាគី​ទាំង​ពីរ បាន​សង្កត់ធ្ងន់​ពី​កា​រវិ​វ​ឌ្ឍ​ជា​វិជ្ជមាន និង​វឌ្ឍនភាព​ដែល​សម្រេច​បាន​កន្លង​មក សំដៅ​ជំរុញ​កិច្ច សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ និង​ការ​វិល​ត្រឡប់​ទៅ​រក​ប្រក្រតី​ភាព​ឡើង​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ