ខេត្តកណ្តាល ៖ ដោយអនុវត្តតាមបទបញ្ជាចង្អុលបង្ហាញដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងការដឹកនាំបញ្ជាផ្ទាល់ដោយលោកវីរៈសេនីយ៍ឯក ព្រំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនស្រុកកៀនស្វាយសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគគីរធំនឹងមានការចូលរួមពីលោក ផន ណារត្ន័មេឃុំ មេភូមិ ចុះបង្ក្រាប់បទល្មើសជួញដូរនឹងប្រើប្រាស់ថ្នាំញៀនដ៍សកម្មនៅចំណុចភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ក្នុងប្រតិបត្តិការនេះដែរកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានធ្វើការឃាត់ខ្លួនបានជនសង្ស័យប្រុស-ស្រីជាបន្តបន្ទាប់បានចំនួន៥នាក់ រួមមាន ៖ ទី១-ឈ្មោះ ជា រាជភេទប្រុស អាយុ៣២ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតមានទីលំនៅភូមិរាំងដេក ឃុំគគីរធំស្រុកកៀនស្វាយ ជាមុខសញ្ញាចាស់មានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ១២៦៥ចុះថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ចេញដោយលោក ម៉ាង ណុល ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល។
ទី២-ឈ្មោះ រឿង ធូ ភេទប្រុសឆ្នាំកំណើត ២០០៣(២៣ឆ្នាំ)ជនជាតិខ្មែរមុខរបរមិនពិតមានទីលំនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ។
ទី៣-ឈ្មោះ រំដួល ពៅ (ហៅចេក) ភេទប្រុស ឆ្នាំកំណើត ២០០៥(២១ឆ្នាំ)ជនជាតិខ្មែ)មុខរបរមិនពិតមានទីលំនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ។
ទី៤-ឈ្មោះ ផល ដានីភេទស្រីឆ្នាំកំណើត ១៩៩៤(៣២ឆ្នាំ)ជនជាតិខ្មែរមុខរបរមិនពិតមានទីលំនៅភូមិគគីរធំ ឃុំគគីរធំស្រុកកៀនស្វាយ។
ទី៥-ឈ្មោះ ចាន់ ដារ៉ា ភេទប្រុសឆ្នាំកំណើត ១៩៩៣(៣៣ឆ្នាំ)ជនជាតិខ្មែរមុខរបរ មិនពិតមានទីលំនៅភូមិគគីរធំ២ ឃុំគគីរធំ ស្រុកកៀនស្វាយ (បច្ចុប្បន្នជាប់ពន្ធនាគារព្រៃស)
វត្ថុតាងចាប់យករួមមាន ៖
១/ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនប្រភេទ(ម៉ាទឹកកក) ចំនួន៤កញ្ចប់(តូច២ មធ្យម២) ទម្ងន់(៣,៩៧)ក្រាម។
២/សម្ភារះវេចខ្ចប់និងប្រើប្រាស់ថ្នាំញៀនមួយចំនួន
៣/កាំភ្លើងស្នប់កែឆ្នៃចំនួន៣ដើម។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញកំពុងតែកសាងសំណំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី។សូមជៀសអោយឆ្ងាយពីគ្រឿងញៀន ដែលជាអំពើខុសច្បាប់ និងបំផ្លាញអនាគតមនុស្ស៕




ចែករំលែកព័តមាននេះ