តម្លៃអង្ករនាំចេញរបស់កម្ពុជានៅរឹងមាំល្អ ហើយបរិមាណនាំចេញក៏កើន
- ភ្នំពេញ
សហព័ន្ធស្រូវអង្ករកម្ពុជាបានអះអាងថា កម្ពុជាបាននាំចេញអង្ករសរុបចំនួន៤៦៩.៩០៩តោនក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ២០២៦ ដែលកើនឡើង៦៦ភាគរយ ។
ប្រភពដដែលបានបន្តថា បរិមាណនាំចេញនេះ បានធ្វើឱ្យកម្ពុជាទទួលបានប្រាក់ចំណូលចំនួន ២៦៦,៣លានដុល្លារ ដែលកើនឡើង២៧ភាគរយ ។
នៅពេលដែលបរិមាណនាំចេញកើនតម្លៃវិញក៏មិនស្រុតដែរ ដោយអង្ករដែលកម្ពុជានាំចេញថោកបំផុតមួយតោន៥៥០ដុល្លារ ហើយថ្លៃបំផុតដល់ទៅ១.៣៥០ដុល្លារ ។
អង្ករដែលថោកនេះ ជាប្រភេទអង្ករស ហើយអង្ករដែលថ្លៃបំផុត គឺអង្ករម្លឹះសរីរាង្គ ។

ចែករំលែកព័តមាននេះ