ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាលស្រុកកោះធំបង្ក្រាបល្បែងសុីសងមាន់ជល់ និងឃាត់បានម៉ូតូ០៤គ្រឿង មាន់ជល់២ក្បាល ចំណែកអ្នកលេងរត់បាត់អស់

3 អាទិត្យ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ នៅ​រសៀល​វេលា​ម៉ោង​១២​និង​៤០​នាទី ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០២៥ នគរបាល​ស្រុក​កោះធំ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ពោធិ​បាន​ចុះ​បង្ក្រាប​ល្បែងស៊ីសង​មាន់​ខុសច្បាប់​មួយ​កន្លែង ដែល​ស្ថិត​ភូមិ​កំពង់​គរ ឃុំ​ពោធិ​បាន…

ខេត្តកណ្ដាល ៖ នៅ​រសៀល​វេលា​ម៉ោង​១២​និង​៤០​នាទី ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០២៥ នគរបាល​ស្រុក​កោះធំ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ពោធិ​បាន​ចុះ​បង្ក្រាប​ល្បែងស៊ីសង​មាន់​ខុសច្បាប់​មួយ​កន្លែង ដែល​ស្ថិត​ភូមិ​កំពង់​គរ ឃុំ​ពោធិ​បាន ស្រុក​កោះធំ ខេត្តកណ្តាល ។

បន្ទាប់​ពី​ទទួល​ពី​ប្រជាពលរដ្ឋ​រាយការណ៍​ថា មាន​លួច​បើក​ល្បែងស៊ីសង​ខុសច្បាប់ (​មាន់​ជល់​) ដែល​ឃាត់​បាន​ម៉ូតូ​ចំនួន​០៤​គ្រឿង និង​មាន់​ជល់​០២​ក្បាល ចំណែក​អ្នកលេង​បាន​រត់គេច​បាត់​ខ្លួន​អស់ ។

ចំពោះ​វត្ថុ​តាំង​ដែល​ចាប់​បាន​រួម​មាន ៖
១ ម៉ូតូ​ម៉ាក ហុងដា PCX ព​ណ៍​ស មាន​ស្លាក​លេខ​ភ្នំពេញ 1JM. 4732​។
២ ម៉ូតូ​ម៉ាក ហុងដា​ទ្រី​ម​សង់ ព​ណ៍​ខ្មៅ ស្លាក​លេខ 1AM.8510 ។
៣ ម៉ូតូ​ម៉ាក BLADE ព​ណ៍​ក្រហម​លាយ​ខ្មៅ​គ្មាន​ស្លាក​លេខ​។
៤ ម៉ូតូ​ហុងដា គុប​មូល​ចាស់​ព​ណ៍​ស្លែរ គ្មាន​ស្លាក​លេខ ។
៥ មាន់​រស់​ចំនួន​០២​ក្បាល ហើយ​និង​បង់​រុំ​ខ្នាយ​មាន់​ជា​ច្រើន​ដុំ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ​ថា មាន​គេ​លួច​បើក លេងល្បែង​ស៊ីសង​ខុសច្បាប់ (​ជល់​មាន់​) នៅ​ចំណុច​ទីតាំង​កើតហេតុ​ខាងលើ​នេះ ក្រោយ​ពេល​ទទួល​ព័ត៌មាន​ភ្លាម​ៗ លោក​អធិការ​នគរបាល​ស្រុក​កោះធំ បាន​បញ្ជា​អោយ​កម្លាំង​ផ្នែក​ជំនាញ​នគរបាល​យុ​ត្តិ​ធ​ម៍​ចុះ​សហការ​ជាមួយ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពោធិ​បាន ដើម្បី​ចុះ​បង្ក្រាប​ចំណុច​ទីតាំង ដែល​លួច​បើក​លេងល្បែង​ស៊ីសង​ខុសច្បាប់ (​ជល់​មាន់​) នៅ​ពេល​សមត្ថកិច្ច​ចុះ​ទៅ​ដល់​ចំណុច​ទីតាំង​ខាងលើ​អ្នក​ដែល​លួច​បើក​លេងល្បែង​ស៊ីសង​ខុសច្បាប់ (​ជល់​មាន់​)​បាន​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​អស់ ដោយ​បាន​បន្សល់​ទុក​នូវ​ម៉ូតូ​ចំនួន​០៤​គ្រឿង​ហើយ និង​មាន់​ជល់​នៅ​រស់​ចំនួន​០២​ក្បាល នៅ​ទីតាំង​កើតហេតុ​ខាងលើ​នេះ ។

ចំពោះ​មុខសញ្ញា​ដែល​លួច​បើក​លេងល្បែង​ស៊ីសង​ខុសច្បាប់ (​ជល់​មាន់​) ខាងលើ​នេះ សមត្ថកិច្ច​កំពង់ធ្វើការ​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ដើម្បី​យក​មក​កសាង​សុំ​ណុំ​រឿង​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ