ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា មេរោគ​កូ​រ៉ូ​ណា​ថ្មី​នៅ​ក្នុង​ប្រទេស​ថៃ

3 នាទី មុន

អ្នក​វិទ្យាសាស្ត្រ​ជប៉ុន និង​ថៃ បាន​រក​ឃើញ មេរោគ​កូ​រ៉ូ​ណា​ថ្មី​ដែល​ទាក់ទង​នឹង​មេរោគ​ដែល​បង្ក​ជំងឺ​កូ​វី​ដ​-១៩មួយ​ប្រភេទ​ទៀត​នៅ​ក្នុង​ប្រទេស​ថៃ ។ នេះ​បើ​តាមសារព័ត៌មាន Nikkei Asia​។ ក្រុម​អ្នក​ស្រាវជ្រាវ​សាកលវិទ្យាល័យ​តូ​ក្យូ ដែល​ដឹកនាំ​ដោយ​លោក…

អ្នក​វិទ្យាសាស្ត្រ​ជប៉ុន និង​ថៃ បាន​រក​ឃើញ មេរោគ​កូ​រ៉ូ​ណា​ថ្មី​ដែល​ទាក់ទង​នឹង​មេរោគ​ដែល​បង្ក​ជំងឺ​កូ​វី​ដ​-១៩មួយ​ប្រភេទ​ទៀត​នៅ​ក្នុង​ប្រទេស​ថៃ ។ នេះ​បើ​តាមសារព័ត៌មាន Nikkei Asia​។

ក្រុម​អ្នក​ស្រាវជ្រាវ​សាកលវិទ្យាល័យ​តូ​ក្យូ ដែល​ដឹកនាំ​ដោយ​លោក កេ​អ៊ី សា​តូ (Kei Sato) និងក្រុម​អ្នក​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​ជូ​ឡា​ឡុ​ង​កន​នៅ​បាងកក បាន​អះអាង​ថា មេរោគ​នេះ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ខ្លួន​សត្វ​ប្រចៀវ​ ។

ការ​សិក្សា​ថ្មី​ៗ​បាន​រក​ឃើញ​មេរោគ​ជា​ច្រើន​ ដែល​មាន​ព័ត៌មាន​ហ្សែ​ន​ស្រ​ដៀង​នឹង SARS-CoV-2 — មេរោគ​ដែល​បង្ក​ជំងឺ​កូ​វី​ដ​-១៩ នៅ​ក្នុង​សត្វ​ប្រចៀវ​ព្រៃ​ដែល​រស់នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។ ទោះជា​យ៉ាងណា​ក៏​ដោយ មិន​ដូច SARS-CoV-2 ទេ មេរោគ​ទាំងនេះ​ មិន​ភ្ជាប់​ទៅ​នឹង​ប្រូតេអ៊ីន​នៅ​លើ​ផ្ទៃ​កោសិកា​របស់​មនុស្ស​ទេ ដែល​ធ្វើ​ឱ្យ​ពួក​វា​ទំនងជា​មិន​ឆ្លង​ដល់​មនុស្ស​ ។

ប៉ុន្តែ​ដោយ​ក្តី​បារម្ភ​ និង​បាក់ស្បាត​ដោយសារ​តែ​មេរោគ​កូ​វី​ដ​១៩ អ្នក​វិទ្យាសាស្ត្រ​កំពុង​យក​សំណាក​មេរោគ​ក្នុង​ចំណោម​សត្វ​ប្រចៀវ​ទាំងនោះ​កំណត់​កម្មវត្ថុ​សិក្សា​បន្ថែម ។

ការ​វិភាគ​ហ្សែ​ន និង​ភូមិសាស្ត្រ​បង្ហាញ​ថា វីរុស​ដែល​មាន​សមត្ថភាព​ឆ្លង​ដល់​មនុស្ស​អាច​បាន​ផ្លាស់​ប្តូរ​ហ្សែ​ន ខណៈ​ពេល​ដែល​រីក​រាលដាល​យ៉ាង​ទូលំទូលាយ​នៅ​ទូ​ទាំង​ឧបទ្វីប​ឥណ្ឌូចិន ដែល​រួម​មាន​ប្រទេស​ថៃ ដែល​នាំ​ឱ្យ​មានការ​លេច​ចេញ​នូវ​វីរុស​ជា​ច្រើន​ប្រភេទ ដែល​នេះ​ហើយ​ជា​ក្តី​បារម្ភ​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក សា​តូ បាន​កំពុង​បង្កើត​ក្រុមការងារ​ជាមួយ​អ្នក​ស្រាវជ្រាវ​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​ជប៉ុន ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ជំងឺ​រាតត្បាត និង​បាន​បង្កើត​ប្រព័ន្ធ​សម្រាប់​ការ​ស្រាវជ្រាវ​រហ័ស​លើ​វីរុស​។

លោក​បាន​អះអាង​ថា ការ​រក​ឃើញ​ថ្មី​ទាំងនេះ​ គឺជា​លទ្ធផល​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងនោះ​ដែល​ត្រូវ​បាន​ពង្រីក​ទៅ​កាន់​តំបន់​ផ្សេង​ទៀត​នៃ​អាស៊ី​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ