ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹងតាំងពីពេលណា! ចៅៗដើរទៅមើល ស្រាប់តែឃើញជីតា​ដួ.លដេកក្នុងបន្ទប់ទឹកស្លា.ប់បាត់ទៅហើយ​

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្មេង​ស្រី​២​នាក់​បាន​ប្រទះ​ឃើញ​ជីតា​របស់​ខ្លួន​ដែល​មាន​ជំងឺលើសឈាម​ច្រើន​ឆ្នាំ​មក​ហើយ​នោះ ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់ទឹក​ក្នុងផ្ទះ​ល្វែង ក៏​ស្រែក​ឆោឡោ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង​នាំ​គ្នា​ទៅ​សែង​ចេញ​ក្រៅ ។ បន្ទាប់​មក​បាន​ហៅ​គ្រូពេទ្យ​នៅ​ជិត​នោះ​ឲ្យ​ជួយ​ពិន​ត្យ​មើល ក្រែង​មិន​ទាន់​ស្លាប់​ដើម្បី​បញ្ជូន​គាត់​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ណាមួយ ប៉ុន្តែ​ខណៈនោះ​គ្រូពេទ្យ​បាន​ប្រាប់​ច្បាស់​ៗ​ថា បុរស​នោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ ។…

រាជធានី​ភ្នំពេញ​៖ ក្មេង​ស្រី​២​នាក់​បាន​ប្រទះ​ឃើញ​ជីតា​របស់​ខ្លួន​ដែល​មាន​ជំងឺលើសឈាម​ច្រើន​ឆ្នាំ​មក​ហើយ​នោះ ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់ទឹក​ក្នុងផ្ទះ​ល្វែង ក៏​ស្រែក​ឆោឡោ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង​នាំ​គ្នា​ទៅ​សែង​ចេញ​ក្រៅ ។ បន្ទាប់​មក​បាន​ហៅ​គ្រូពេទ្យ​នៅ​ជិត​នោះ​ឲ្យ​ជួយ​ពិន​ត្យ​មើល ក្រែង​មិន​ទាន់​ស្លាប់​ដើម្បី​បញ្ជូន​គាត់​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ណាមួយ ប៉ុន្តែ​ខណៈនោះ​គ្រូពេទ្យ​បាន​ប្រាប់​ច្បាស់​ៗ​ថា បុរស​នោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ ។

ហេតុការណ៍​នោះ​បាន​កើតឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០២៦ នៅ​ក្នុងផ្ទះ​ល្វែង​គ្មាន​លេខ​ស្ថិត​នៅ​តាម​ផ្លូវ​បេតុង ភូមិ​ថ្នល់បំបែក សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បុរស​ដែល​ស្លាប់​នោះ​ឈ្មោះ​ពឹ​ន ប៉ុន​លាង អាយុ​៦៣​ឆ្នាំ ស្នាក់​នៅ​ក្នុងផ្ទះ​ល្វែង​កើតហេតុ​ខាងលើ បើ​តាម​ក្រុម​គ្រួសារ​គាត់​ប្រាប់​ថា​គាត់​មាន​ជំងឺលើសឈាម​ប្រចាំការ​យូរ​មក​ហើយ ដោយឡែក​ការ​ស្លាប់​នេះ​សង្ស័យ​បណ្ដាល​មក​ពី​ជំងឺលើសឈាម​នេះឯង ។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​បុរស​នោះ​នៅផ្ទះ​ម្នាក់ឯង ដោយ​ប្រពន្ធ​គាត់​ជាប់រវល់​ចេញ​ទៅ​ក្រៅ​មិន​បាន​នៅផ្ទះ​នោះ​ទេ ក្រោយមក​ពុំ​ដឹង​ថា គាត់​ដួល​ស្លាប់​តាំងពី​ពេល​ណា​មក​នោះ​ទេ ។ រហូត​ដល់​ពេល​កើតហេតុ មាន​ចៅស្រី​របស់​គាត់​ម្នាក់​អាយុ​ជាង​១០​ឆ្នាំ និង​ម្នាក់​ទៀត​អាយុប្រមាណ​ក្រោម​១០​ឆ្នាំ​ម្នាក់ បាន​ដើរទៅ​មើល ស្រាប់តែ​ឃើញ​គាត់​ដួល​ដេក​នៅ​ក្នុង​បន្ទប់ទឹក​ក្នុងផ្ទះ​នោះ​បាត់​ទៅ​ហើយ ។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ថា ខណៈនោះ​ចៅ​ៗ​បាន​ស្រែក​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង​នាំ​គ្នា​សែង​គាត់​ចេញ​មក​ក្រៅ រួច​ហៅ​គ្រូពេទ្យ​ជួយ​ពិនិត្យ​មើល ក្នុង​បំណង​នាំ​ទៅ​សង្គ្រោះ​បន្ទាន់ ។ ប៉ុន្តែ​ពេល​នោះ​គ្រូពេទ្យ​បាន​ប្រាប់​ថា គាត់​បាន​ស្លាប់​បាត់​ទៅ​ហើយ ទើប​ម្នាក់​បាន​ត្រឹមតែ​រន្ធត់​នៅ​ក្នុង​ចិត្ត​តែ​ប៉ុណ្ណោះ ព្រោះ​អ្វី​ៗ​បាន​ហួសពេល​អស់​ទៅ​ហើយ ។

សមត្ថកិច្ច​បាន​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ថា ក្រោយ​ពេល​ទទួល​បាន​ដំណឹង​នោះ​ហើយ នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣​បាន​ចុះ​ទៅ​កាន់​ទីតាំង​កើតហេតុ​ភ្លាម​ៗ ហើយ​ក្រុម​គ្រួសារ​សព​មិន​បាន​ប្ដឹងផ្ដល់​នោះ​ឡើយ ព្រោះ​ដឹង​ថា​ជន​រង​គ្រោះ​មា​នំ​ងឺ​លើសឈាម​យូរ​មក​ហើយ រួច​ក៏​បាន​រៀបចំ​ធ្វើ​បុណ្យសព​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ