ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិនផ្ទុះឡើងជាថ្មី៖ ក្រុងប៉េកាំងប្រើប្រាស់«ច្បាប់ទម្លុះទណ្ឌកម្ម» ដើម្បីការពារការនាំចូលប្រេងពីអ៉ីរ៉ង់

2 ម៉ោង មុន

សហរដ្ឋអាមេរិក​-​ចិន ៖ ផ្ទុះ​ភាព​តាន​តឺង​ខាង​ពាណិជ្ជកម្ម​ជា​ថ្មី រវាង​សហរដ្ឋអាមេរិក​ និង​ចិន​ទាក់ទិន​នឹង​ប្រេង​អ៉ី​រ៉​ង់​។ ក្រុង​ប៉េ​កាំ​ង​បាន​ឆ្លៀតឱកាស​ស​ង្ក្រា​ម​នៅ​ម​ជ្ឈឹ​ម​បូព៌ា​យក​ធ្វើ​ជា​អាវុធ​ប្រឆាំង​បណ្ដា​ទណ្ឌកម្មសេដ្ឋកិច្ច​អា​មេ​រិ​ក ដែល​អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​ពាណិជ្ជកម្ម​ពិភពលោក​។ ចិន​បាន​ប្រើប្រាស់​ជា​លើក​ដំបូង​ កាលពី​ថ្ងៃ​ទី​២​ ឧសភា​…

សហរដ្ឋអាមេរិក​-​ចិន ៖ ផ្ទុះ​ភាព​តាន​តឺង​ខាង​ពាណិជ្ជកម្ម​ជា​ថ្មី រវាង​សហរដ្ឋអាមេរិក​ និង​ចិន​ទាក់ទិន​នឹង​ប្រេង​អ៉ី​រ៉​ង់​។ ក្រុង​ប៉េ​កាំ​ង​បាន​ឆ្លៀតឱកាស​ស​ង្ក្រា​ម​នៅ​ម​ជ្ឈឹ​ម​បូព៌ា​យក​ធ្វើ​ជា​អាវុធ​ប្រឆាំង​បណ្ដា​ទណ្ឌកម្មសេដ្ឋកិច្ច​អា​មេ​រិ​ក ដែល​អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​ពាណិជ្ជកម្ម​ពិភពលោក​។

ចិន​បាន​ប្រើប្រាស់​ជា​លើក​ដំបូង​ កាលពី​ថ្ងៃ​ទី​២​ ឧសភា​ ច្បាប់​មួយ ដែល​តម្រូវ​ឲ្យ​បណ្ដា​សហគ្រាស​ចិន​ធ្វើ​មិនដឹងមិនឮ​ដល់​បណ្ដា​ទណ្ឌកម្ម​អា​មេ​រិ​ក​ប្រឆាំង​ពួក​គេ​។ ដោយ​អនុវត្ត​ច្បាប់​អនុម័ត​កាលពី​ឆ្នាំ​២០២១ មានឈ្មោះ​ថា​ ច្បាប់​ទម្លុះ​ទណ្ឌកម្ម​ខាងក្រៅ​ដែនដី​ចិន រោងចក្រ​ចម្រាញ់​ប្រេងកាត​ចិន​៥ បាន​ទទួល​បទបញ្ជា​ឲ្យ​ធ្វើខ្លួន​ដូច​ជា​ពួក​គេ​មិន​ស្ថិត​ក្នុង​បញ្ជីខ្មៅ​អា​មេ​រិ​ក ​។

ចាប់តាំងពី​១​ឆ្នាំ​មក​ហើយ​ក្រុង​វ៉ា​ស៊ីន​តោន​បាន​សម្រេច​បង្កើន​ការ​គាបសង្កត់ លើ​ការ​នាំ​ចូល​ប្រេង​របស់​ចិន​ពី​អ៉ី​រ៉​ង់​។ កាលពី​ខែមីនា​ឆ្នាំ​២០២៥ អា​មេ​រិ​កបាន​ដាក់​ទណ្ឌកម្ម​រួច​ហើយ​លើ​រោងចក្រ​ចម្រាញ់​ប្រេងកាត​ចិន​ចំនួន​៤ ដោយ​ចោទប្រកាន់​ថា​នាំ​ចូល​ប្រេង​ឆៅ​អ៉ី​រ៉​ង់​ ។ រដ្ឋការ​លោក​ត្រាំ​ទើប​បន្ថែម​កាលពី​ថ្ងៃ​ទី​២៨​មេ​សា រោងចក្រ​ចម្រាញ់​ប្រេងកាត​ចិន​HENGLI PETROCHEMICAL ទៅ​ក្នុង​បញ្ជី​នោះ​។ ក្រសួង​រតនាគារ​អា​មេ​រិ​ក​ចោទប្រកាន់​រោងចក្រ​ចម្រាញ់​ប្រេងកាត​ទាំងនោះ​ថា ជួយ​ផ្គត់ផ្គង់​ខាង​ហិរញ្ញវត្ថុ ដល់​ភេរវកម្ម​ និង​កម្មវិធី​នុយក្លេអ៊ែរ​អ៉ី​រ៉​ង់​ដោយ​ទិញ​ប្រេង​យ៉ាងច្រើន​ពី​អ៉ី​រ៉​ង់​។

???

លើក​នេះ​ ចិន​តបត​វិញ​ប្រើ​ច្បាប់​ទម្លុះ​ការ​រាំង​ខ្ទប់​ដោយ​តម្រូវ​ឲ្យ​បណ្ដា​ភាគី​ដែល​ទាក់ទិន​ដូច​ជា​បណ្ដា​ធនាគារ ក្រុមហ៊ុន​ផ្គត់ផ្គង់ ក្រុមហ៊ុន​ធានា​រ៉ាប់រង​ឬ​អ​តី​ថិ​ជន ឲ្យ​បន្តរ​កស៊ី​ជាមួយ​បណ្ដា​ក្រុមហ៊ុន​ចិន​ដែល​រង​ទណ្ឌកម្ម​អា​មេ​រិ​ក ​។ ចិន​យល់​ឃើញ​ថា ​ពេលវេលា​មក​ដល់​ហើយ ដើម្បី​ចេញដំណើរ​ឲ្យ​បាន​លឿន​ក៏​ព្រោះតែ​ចិន​យល់​ឃើញ​ថា មិន​អាច​បណ្ដោយ​ឲ្យ​គេ​ដាក់​ទណ្ឌកម្ម​លើ​ក្រុម​ហ៊ុន​ចម្រាញ់​ប្រេងកាត ​HENGLI PETROCHEMICAL​ទៀត​ឡើយ​។

ក្រុមហ៊ុន​នោះ ​ជា​ក្រុមហ៊ុនមេ​ដែល​មាន​សាខា​រោងចក្រ​ចម្រាញ់​ប្រេង​ការ​ឯករាជ្យ​ធុន​តូច ប្រមាណ​ជា​១០០​ឯណោះ​ ។ ដោយ​មិន​បិទ​ផ្ទុយ​ទៅ​វិញ​ ចិន​សម្រេច​ឲ្យ​ក្រុមហ៊ុន​ចម្រាញ់​ប្រេងកាត​តូច​ៗ​ទាំងនោះ​មិន​ត្រឹម​ចម្រាញ់​ប្រេង​ទេ តែ​អាច​នាំ​ចូល​ប្រេង​ដោយ​ខ្លួនឯង​ទៀត​ផង​។ ក្រុមហ៊ុន​ទាំងនេះ​ក្លាយជា​ឧបករណ៍​ចម្បង​មួយ​ដើរ​ទិញ​ប្រេង​ពី​គ្រប់កន្លែង​រសើប​ដូច​ជា​វេ​ណេ​ស៊ុ​យ​អេ​ឡា​និង​អ៉ី​រ៉​ង់​ជាដើម នាំ​ឲ្យ​អា​មេ​រិ​ក​មានការ​ខឹងសម្បា​យ៉ាង​ខ្លា​ង ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ