ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាលខេត្តកំពង់ចាមយកអំណោយសម្តេចធិបតី និងលោកជំទាវជូនពលរដ្ឋភៀសសឹក និងពលករ៦៣២គ្រួសារនៅស្រុកស្ទឹងត្រង់ និងស្រុកចំការលើ

19 ម៉ោង មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០២៥​នេះ បាន​អញ្ជើញ​ចូលរួម​អមដំណើរ​ជាមួយ​ឯកឧត្តម…

ខេត្តកំពង់ចាម ៖ ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០២៥​នេះ បាន​អញ្ជើញ​ចូលរួម​អមដំណើរ​ជាមួយ​ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​ក្រុមការងារ ចុះ​មូលដ្ឋាន​ខេត្តកំពង់ចាម និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ស្រុក​ស្ទឹង​ត្រង់ នាំ​យក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ភៀស​សឹក និង​បងប្អូន​ពលករ​ចំនួន ៦៣២​គ្រួសារ នៅ​ស្រុក​ស្ទឹង​ត្រង់ និង​ស្រុក​ចំការលើ ។

ថ្លែង​ក្នុង​ឱកាស​នោះ ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​លើក​ឡើង​ថា មូលហេតុ​នាំ​ឱ្យ​ពុក​ម៉ែ​បងប្អូន​ត្រូវ​ភៀសខ្លួន​រត់​ចោលផ្ទះ​សម្បែង និង​ទ្រព្យសម្បត្តិ​ផ្សេង​ៗ នោះ​គឺ​បង្ក​ឡើង​ដោយ​កងទ័ព​ឈ្លានពាន​សៀម ដែល​តែងតែ​បង្កជម្លោះ​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន ដោយ​ទាហាន​សៀម​បាន​បាញ់​មក​លើ​ទាហាន​ខ្មែរ​មុន ហើយ​បាន​ប្រកាស​បិទ​ព្រំដែន ដោយ​ឯកតោភាគី និង​ប្រកាស​គម្រាម​បិទ​ការ​ផ្គត់ផ្គង់​ចរន្តអគ្គិសនី និង​ផ្តាច់​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​ជាដើម ។

ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​បង្កើន​ជំនឿ​ជឿ​ទុកចិត្ត លើ​រាជរដ្ឋាភិបាល​កម្ពុជា ពិសេស គឺ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ក្នុង​ការ​ស្វែងរក​សន្តិភាព​តាម​រយៈ​ការ​ខិតខំ​ប្រឹងប្រែង​ចរចា ដើម្បី​បញ្ចៀស​សង្គ្រាម បង្ហូរឈាម ដែល​អាច​ឆ្លង​ផុត​ពី​គ្រោះភ័យ ហើយ​បងប្អូន​ប្រជាពលរដ្ឋ​ភៀស​សឹក​យើង​នឹង​អាច​វិល​ត្រឡប់​ទៅ​កាន់​លំនៅ​ឋាន​ដើម​វិញ ដោយ​សុវត្ថិភាព ក្នុង​ពេល​ឆាប់​ៗ​នេះ ។

គួរ​បញ្ជាក់​ថា អំណោយ​របស់​សម្តេច​មហា​បវរ​ធិ​បតី និង​លោក​ជំទាវ ដែល​ត្រូវ​ចែក​ជូន​ប្រជាពលរដ្ឋ ភៀស​សឹក និង​បងប្អូន​ពលករ នៅ​ក្នុងស្រុក​ស្ទឹង​ត្រង់ ចំនួន​៣៣២​គ្រួសារ និង​ស្រុក​ចំការលើ​ចំនួន​៣០០​គ្រួសារ ដោយ​ក្នុង​១​គ្រួសារ​ទទួល​បាន​រួម​មាន ៖ -​អង្ករ​, មី​, ទឹក​សុទ្ធ​, ភេសជ្ជៈ​, ទឹកត្រី​, ទឹកស៊ីអ៊ីវ​, ទឹកសៀង និង​ថវិកា​មួយ​ចំនួន​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ