ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម្បី​​ការពារខ្លួន តៃ​វ៉ាន់ត្រូវ​ការ​ដ្រូន​​ប្រមាណ​៥ម៉ឺន​គ្រឿង

11 ម៉ោង មុន

កោះ​តៃវ៉ាន ៖ ដោយ​ដកស្រង់​បទ​ពិសោធន៍​ក្នុង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ជា​សង្គ្រាម​ដែល​ពេល​នេះ​ផ្ដោត​ខ្លាំង​លើ​ការ​ប្រើ​ដ្រូ​ន​វាយប្រហារ ជា​ជាង​ប្រើ​យន្តហោះ​ដែល​មាន​តម្លៃ​ថ្លៃ​ខ្លាំង កោះ​តៃវ៉ាន់​ប្រកាស​ពី​បំណង​របស់​ខ្លួន ឲ្យ​ទទួល​បាន​ដ្រូ​ន​ប្រមាណ​ជា​៥០.០០០​គ្រឿង រយៈពេល​២​ឆ្នាំ​ខាង​មុខ​នេះ សម្រាប់​ទប់ទល់​ការពារ​ខ្លួន​ប្រឈម​មុខ​នឹង​ចិនដីគោក​។ ក្នុង​បន្ទប់​សិក្សា​មួយ​របស់​តៃវ៉ាន់ អតីត​ទាហាន​តៃវ៉ាន់​ម្នាក់​ដែល​ធ្លាប់​ចូលរួម…

កោះ​តៃវ៉ាន ៖ ដោយ​ដកស្រង់​បទ​ពិសោធន៍​ក្នុង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ជា​សង្គ្រាម​ដែល​ពេល​នេះ​ផ្ដោត​ខ្លាំង​លើ​ការ​ប្រើ​ដ្រូ​ន​វាយប្រហារ ជា​ជាង​ប្រើ​យន្តហោះ​ដែល​មាន​តម្លៃ​ថ្លៃ​ខ្លាំង កោះ​តៃវ៉ាន់​ប្រកាស​ពី​បំណង​របស់​ខ្លួន ឲ្យ​ទទួល​បាន​ដ្រូ​ន​ប្រមាណ​ជា​៥០.០០០​គ្រឿង រយៈពេល​២​ឆ្នាំ​ខាង​មុខ​នេះ សម្រាប់​ទប់ទល់​ការពារ​ខ្លួន​ប្រឈម​មុខ​នឹង​ចិនដីគោក​។

ក្នុង​បន្ទប់​សិក្សា​មួយ​របស់​តៃវ៉ាន់ អតីត​ទាហាន​តៃវ៉ាន់​ម្នាក់​ដែល​ធ្លាប់​ចូលរួម ក្នុង​កងកម្លាំង​បរទេស​ជួយ​ដល់​អ៊ុយ​ក្រែ​ន បាន​លើក​រៀបរាប់​ពី​បទ​ពិសោធន៍​របស់​ខ្លួន ដែល​ធ្លាប់​ប្រឡូក​ក្នុង​ការ​ប្រយុទ្ធ​តតាំង​ជាមួយ​កងទ័ព​រុ​ស្ស៊ី​អស់​ពេល​ជិត​២​ឆ្នាំ ប្រាប់​ដល់​បណ្ដា​សិស្ស​ខ្លួន​ពីសារ​ប្រយោជន៍​របស់​ដ្រូ​ន​នៅ​ទីលានប្រយុទ្ធ​ ។

អតីត​ទាហាន​រូប​នេះ​លោក​CHEN TINGWEI​អះអាង​ថា ពេល​នេះ​ជាង​៨០%​នៃ​ចលនា​របស់​កងទ័ពជើងគោក​ត្រូវ​ចាប់​ឃើញ​ដោយ​ដ្រូ​ន មុន​ពេល​វាយប្រហារ​។ បែប​នេះ​នាំ​ឲ្យ​ប្រតិបត្តិការ​ប្រយុទ្ធ​មាន​ភាព​កាន់តែ​ងាយស្រួល​ច្រើន​និង​មាន​ប្រសិទ្ធភាព​។

នៅ​តៃវ៉ាន់​សមាជិក​សភា​មួយ​ចំនួន​កំពុង​តែ​ផ្ដោត​ខ្លាំង លើ​ការ​វិវត្តន៍​ទាំងនោះ​នៅ​លើ​ទីលានប្រយុទ្ធ​។ ជា​លើក​ដំបូង​ហើយ​ក្នុង​ខែ​នេះ ដែល​កងទ័ព​តៃវ៉ាន់​បាន​បញ្ចូល​ការ​ហ្វឹកហ្វឺន​ពី​ការ​ប្រើ​ដ្រូ​ន​សម្រាប់​ការ​បណ្ដុះបណ្ដាល​ដល់​កង​ទាហាន​ដែល​ទើប​រើស​ថ្មី​ៗ ​។

សមាជិក​សភា​មួយ​រួប​នៃ​គណបក្ស​ចម្រើន​ជឿន​លឿង​តៃវ៉ាន់​លោក​វ៉ាង​ទិញ​យូ​វាយតម្លៃ​ថា កង​ទាហាន​ត្រូវ​ចេះ​ទាំង​បាញ់​កាំ​ផ្លើ​ង​និង​ចេះ​ប្រើ​ដ្រូ​ន​គ្រប់​ប្រភេទ ព្រោះ​វា​អាច​បង្កើន​ដល់​កិច្ច​ការពារ​ខ្លួន​និង​ប្រយុទ្ធ​មាន​ប្រសិទ្ធភាព​។

ទោះបី​យ៉ាងណា​ក៏​នៅ​មានការ​លំបាក​នានា​ដែរ ដោយសារ​ដ្រូ​ន​ចិនដីគោក​កំពុង​តែ​គ្រប​ដ​ណ្ដា​ប់​គ្រប់​ទីផ្សារ​លើ​សកលលោក​។ ការ​ប្រើ​ដ្រូ​ន​របស់​ចិន តំណាង​ឲ្យ​គ្រោះថ្នាក់​ខាង​សន្តិសុខ​មួយ​សម្រាប់​តៃវ៉ាន់ ដែល​ស្ថិត​ក្រោម​ការ​គំរាមកំហែង​ជាប់​។

ដូច្នេះ​ហើយ​បានជា​តៃវ៉ាន់​គ្រោង​ទិញ​ដ្រូ​ន​ដល់​៥០.០០០​គ្រឿង ដែល​ផលិត​ក្នុងស្រុក និង​ដោយ​គ្មាន​សមាសភាព​នៃ​ដ្រូ​ន​ចិនដីគោក​រយៈពេល​២​ឆ្នាំ​ខាង​មុខ​នេះ​។

បណ្ដា​សហគ្រាស​តៃវ៉ាន់​ដូច​ជា​HSUAN YUAN TECH កំពុង​តែ​រៀបចំ​ខ្លួន​ផលិត​។ ប្រធាន​អគ្គនាយក​ក្រុមហ៊ុន​នោះ​លោក​ដី​ណា​ល់​ស៊ូ​អះអាង​ថា ក្រុមហ៊ុន​លោក​អាច​ផលិត​បណ្ដា​ដ្រូ​ន​សី​ុ​វិល ហើយ​ប្រាកដ​ណាស់​យើង​ក៏​អាច​ផលិត​បណ្ដា​ដ្រូ​ន​យោធា​ដែរ​។  អ្វី​ដែល​កើត​មាននៅ​អ៊ុយ​ក្រែ​ន​ត្រូវ​បាន​តាមដាន​ដោយ​សហគ្រាស​និ​មួយ​ៗ​។

យើង​អាច​កំណត់​បើ​ក្នុង​ករណី​មាន​សង្គ្រាម តូ​នាទី​របស់​យើង​គឺ​ត្រូវ​ផលិត​បណ្ដា​ដ្រូ​ន​សម្រាប់​បំពេញ​សេចក្ដី​ត្រូវការ​និង​ផលិត​បែប​យ៉ាងណា​។  ការ​ពឹងផ្អែក​លើ​សហគ្រាស​ឯកជន​តៃវ៉ាន់​ពិតជា​គន្លឹះ​មួយ សំដៅ​ទប់ទល់​នឹង​អនាគត​ដែល​មិន​ច្បាស់លាស់​មួយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ