ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិប្បកម្មកែច្នៃ និងវេចខ្ចប់កាកស្រាបៀរផលិតជាចំណីសត្វ១កន្លែងនៅខេត្តកំពង់ស្ពឺ រកឃើញមានការបំពុលខ្យល់ និងក្លិនស្អុយចេញពីរោងចក្រ

11 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ក្រសួងបរិស្ថាន​បាន​ប្រកាស​នា​ថ្ងៃ​ទី​២៤ ខែសីហា​នេះ​ថា សិប្បកម្ម​កែ​ច្នៃ និង​វេច​ខ្ចប់​កាក​ស្រា​បៀរ​ផលិត​ជា​ចំណី​សត្វ​ចំនួន ១​កន្លែង​នៅ​ខេត្តកំពង់ស្ពឺ ត្រូវ​បាន​រក​ឃើញ​បង្ក​ឱ្យ​មានការ​បំពុល​ខ្យល់ និង​មាន​ក្លិនស្អុយ​ហុយ​ចេញពី​បំពង់ផ្សែង​រោងចក្រ ។…

ខេត្តកំពង់ស្ពឺ ៖ ក្រសួងបរិស្ថាន​បាន​ប្រកាស​នា​ថ្ងៃ​ទី​២៤ ខែសីហា​នេះ​ថា សិប្បកម្ម​កែ​ច្នៃ និង​វេច​ខ្ចប់​កាក​ស្រា​បៀរ​ផលិត​ជា​ចំណី​សត្វ​ចំនួន ១​កន្លែង​នៅ​ខេត្តកំពង់ស្ពឺ ត្រូវ​បាន​រក​ឃើញ​បង្ក​ឱ្យ​មានការ​បំពុល​ខ្យល់ និង​មាន​ក្លិនស្អុយ​ហុយ​ចេញពី​បំពង់ផ្សែង​រោងចក្រ ។

ក្រុមការងារ​ក្រសួងបរិស្ថាន ដឹកនាំ​ដោយ​លោក ឡៅ គឹ​ម​ឈី អនុប្រធាន​នាយកដ្ឋាន​អធិការកិច្ច និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់ រួម​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន នៅ​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២៥ ក្រុមការងារ​អធិការកិច្ច អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន បាន​រក​ឃើញ​ថា ទីតាំង​សិប្បកម្ម​កែ​ច្នៃ និង​វេច​ខ្ចប់​កាក​ស្រា​បៀរ របស់​លោក ស្រី នុ​ត សុខ​ណា​វី នៅ​ភូមិ​ស្នួល​ជ្រុំ ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ បាន​បង្ក​ឱ្យ​មានការ​បំពុល​ខ្យល់ និង​មាន​ក្លិនស្អុយ​ហុយ​ចេញពី​បំពង់ផ្សែង ។

ក្រុមការងារ​បាន​ធ្វើតេស្ដ​សារធាតុបំពុល​ខ្យល់​ពី​បំពង់ផ្សែង​ឡ​ចំហាយ ដោយ​ប្រើប្រាស់​ឧបករណ៍ Testo 350 ដែល​ទទួល​បាន​លទ្ធផល​ឃើញ​ថា បា​រ៉ា​ម៉ែត្រ​CO=១០១២៤ppm មាន​កម្រិត​លើស​ស្តង់ដា ។ លើស​ពី​នេះ សិប្បកម្ម​ខាងលើ បាន​បើក​ដំណើរការ​ដោយ​គ្មាន​លិខិតអនុញ្ញាត​ដំណើរការ​អាជីវកម្ម និង​លិខិតអនុញ្ញាត​ផ្សេង​ៗ ពាក់ព័ន្ធ​និង​វិស័យ​បរិស្ថាន ។

ក្រុមការងារ​បាន​ចាត់វិធានការ​ចំពោះ​មុខ​ឱ្យ​សិប្បកម្ម​អនុវត្ត​ច្បាប់​រួម​មាន​៖
១-​ត្រូវ​បញ្ឈប់​ការ​បញ្ចេញ​សារធាតុបំពុល​ខ្យល់ និង​ក្លិន​អាក្រក់ ។
២₋​ត្រូវ​ពិន័យ​អន្តរការណ៍ ករណី​មិន​មាន​លិខិតអនុញ្ញាត​បើក​ដំណើរការ​អាជីវកម្ម​ទាក់ទង​ការងារ​បរិស្ថាន និង​លិខិតអនុញ្ញាត​បញ្ចេញ​សំណល់ យោង​តាម​មាត្រា​១៥៦ មាត្រា​១៧៣ មាត្រា​១៧៦ មាត្រា​៦៥៤ មាត្រា​៦៦៨ នៃ​ក្រម​បរិស្ថាន​និង​ធនធានធម្មជាតិ​។
៣₋​ត្រូវ​ស្នើ​សុំ​លិខិតអនុញ្ញាត​ទាក់ទង​ការងារ​បរិស្ថាន និង​លិខិតអនុញ្ញាត​បញ្ចេញ​សំណល់ ។
៤-​ត្រូវ​កែសម្រួល​ឡ​ចំហាយ​ឱ្យ​ត្រឹមត្រូវ​តាម​ស្តង់ដា​នៃ​ការ​បញ្ចេញ​សារធាតុពុល​ខ្យល់ ។
៥₋​ត្រូវ​រៀបចំ​ឱ្យ​មាន​រោង​សម្រាប់​ទុកដាក់​កាក​សំណល់​ស្រា​បៀរ​ឱ្យ​បាន​ត្រឹមត្រូវ ដោយ​ជៀស​វាស​ទុកដាក់​ចោល​នៅ​ទីវាល ដែល​អាច​បង្ករ​ឱ្យ​មានទឹក​សំណល់​កាក​ស្រា​បៀរ ប៉ះពាល់​ដល់​បរិស្ថាន និង​ដីស្រែ​ប្រជាពលរដ្ឋ ។
៦-​ត្រូវ​រៀបចំ​អាង​ប្រព្រឹត្តិកម្ម​សំណល់​រាវ​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស មុន​បញ្ចេញ​សំណល់​រាវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ