ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លងចរន្តអគ្គិសនី ឆេះផ្ទះ១ខ្នងអស់ទាំងស្រុង​

14 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​អគ្គី​ភ័យ​បាន​ឆាបឆេះ​ផ្ទៈ​១​ខ្នង​អស់ទាំង​ស្រុង​និង​រង​ការ​ខូចខាត​សម្ភារៈ​មួយ​ចំនួន​អស់ទាំង​ស្រុង​នៅ​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២៥​ ស្ថិត​ភូមិ​រពាក់ ឃុំ​ឈ្នួ​រ​មាន​ជ័យ ស្រុក​ព្រៈ​នេត្រ​ព្រៈ​។ មន្ត្រី​នគរបាល​បង្ក​ការ​និង​ពន្លត់អគ្គីភ័យ​ស្រុក​ព្រៈ​នេត្រ​ព្រៈ​បាន​ប្រាប់​ថា​៖​នៅ​ពេល​ដែល​អគ្គី​ភ័យ​បាន​ឆាបឆេះ​គឺ​ម្ចាស់​បាន​នៅ​ផ្ទៈ​ដែរ​តែ​បណ្តាល​ឆាបឆេះ​ឡើង​បង្ក​ជា​អណ្តាតភ្លើង​ហើយ​ស្រែក​អ្នក​ជិតខាង​ជួយ​ពន្លត់​រង​ចាំ​រថយន្ត​ពន្លត់អគ្គីភ័យ​១​គ្រឿង​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៈ​នេត្រ​ព្រៈ​និង​កម្លាំង​សហការ​ជាមួយ​ប្រជាពលរដ្ឋ​បាន​បាញ់​ពន្លត់​តែ​អគ្គី​ភ័យ​បាន​ឆាបឆេះ​ផ្ទៈ​អស់ទាំង​ស្រុង​និង​សម្ភារៈ​។ មន្ត្រី​នគរបាល​បាន​បញ្ជាក់​ថា​…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​អគ្គី​ភ័យ​បាន​ឆាបឆេះ​ផ្ទៈ​១​ខ្នង​អស់ទាំង​ស្រុង​និង​រង​ការ​ខូចខាត​សម្ភារៈ​មួយ​ចំនួន​អស់ទាំង​ស្រុង​នៅ​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២៥​ ស្ថិត​ភូមិ​រពាក់ ឃុំ​ឈ្នួ​រ​មាន​ជ័យ ស្រុក​ព្រៈ​នេត្រ​ព្រៈ​។

មន្ត្រី​នគរបាល​បង្ក​ការ​និង​ពន្លត់អគ្គីភ័យ​ស្រុក​ព្រៈ​នេត្រ​ព្រៈ​បាន​ប្រាប់​ថា​៖​នៅ​ពេល​ដែល​អគ្គី​ភ័យ​បាន​ឆាបឆេះ​គឺ​ម្ចាស់​បាន​នៅ​ផ្ទៈ​ដែរ​តែ​បណ្តាល​ឆាបឆេះ​ឡើង​បង្ក​ជា​អណ្តាតភ្លើង​ហើយ​ស្រែក​អ្នក​ជិតខាង​ជួយ​ពន្លត់​រង​ចាំ​រថយន្ត​ពន្លត់អគ្គីភ័យ​១​គ្រឿង​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៈ​នេត្រ​ព្រៈ​និង​កម្លាំង​សហការ​ជាមួយ​ប្រជាពលរដ្ឋ​បាន​បាញ់​ពន្លត់​តែ​អគ្គី​ភ័យ​បាន​ឆាបឆេះ​ផ្ទៈ​អស់ទាំង​ស្រុង​និង​សម្ភារៈ​។

មន្ត្រី​នគរបាល​បាន​បញ្ជាក់​ថា​ ​អគ្គី​ភ័យ​ដែល​ឆាបឆេះ​ផ្ទៈ​គឺ​បណ្តាល​មក​ពី​ឆ្លង​ចរន្ត​អគ្គី​ស​នី​ទើប​បង្ក​អោយ​ឆាបឆេះ​ផ្ទៈ​១​ខ្នង​អស់ទាំង​ស្រុង​មាន​ទំហំ​បណ្តោយ​៨​ម៉ែត្រ​និង​ទទឹង​៧​ម៉ែត្រ​និង​សម្ភារៈ​មាន​ខ្សែ​ក​មាស​ទម្ងន់​៣​ជី ប្រាក់​២​លាន​រៀល ទូរ​ទឹកកក​១​និង​សម្ភារៈ​មួយ​ចំនួន​ទៀត​ដែល​មាន​ម្ចាស់​ឈ្មោះ វិញ ខិ​ញ ភេទ​ស្រី​អាយុ​៦៩​ឆ្នាំ​នៅ​ភូមិ​កើតហេតុ​ខាងលើ​។

មន្ត្រី​នគរបាល​បាន​បញ្ជាក់​ថា​៖​អគ្គី​ភ័យ​ដែល​កើតឡើង​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​១​គ្រឿង​ប្រើប្រាស់​ទឹក​២​ឡាន និង​កម្លាំង​អន្តរាគមន៍​មាន​នគរបាល កងរាជអាវុធហត្ថ និង​កម្លាំងយោធា​រួម​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​បាន​អន្តរាគមន៍​ពន្លត់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ