ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងមហាផ្ទៃ​ប្រឡង​ជ្រើសរើស​ក្របខ័ណ្ឌ​មន្ត្រី​ពន្ធនាគារ​ឆ្នាំ​២០២៥ ជ្រើស​យក​៧២​នាក់​ក្នុង​ចំណោម​បេក្ខជន​២៥០​នាក់

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ គណៈកម្មការ​ប្រឡងប្រជែង​ជ្រើសរើស​ក្របខ័ណ្ឌ​មន្ត្រី​ពន្ធនាគារ សម្រាប់​ឆ្នាំ​២០២៥​បាន​ដំណើរការ​ប្រឡងប្រជែង​នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​២៤​សីហា​ឆ្នាំ​២០២៥​នេះ​នា «​មណ្ឌល​ប្រឡង​វិទ្យាល័យ​ជា ស៊ី​ម សន្ធរ​ម៉ុ​ក »​មាន​ទីតាំង​ស្ថិត នៅ​ក្នុង…

រាជធានីភ្នំពេញ​ ៖ គណៈកម្មការ​ប្រឡងប្រជែង​ជ្រើសរើស​ក្របខ័ណ្ឌ​មន្ត្រី​ពន្ធនាគារ សម្រាប់​ឆ្នាំ​២០២៥​បាន​ដំណើរការ​ប្រឡងប្រជែង​នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​២៤​សីហា​ឆ្នាំ​២០២៥​នេះ​នា «​មណ្ឌល​ប្រឡង​វិទ្យាល័យ​ជា ស៊ី​ម សន្ធរ​ម៉ុ​ក »​មាន​ទីតាំង​ស្ថិត នៅ​ក្នុង សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​ជាមួយ​និង​បេក្ខជន​ប្រឡង​ចំនួន​២៥០​នាក់​មាន​បេ​ក្ខ​នារី​៧៨​នាក់​ដោយ​ត្រូវ​ជ្រើសរើស​យក​ចំនួន​៧២​នាក់​ក្នុង​នោះ​វេជ្ជបណ្ឌិត​២៩​នាក់​វេជ្ជបណ្ឌិត​ឯកទេស​រោគ​ស្ត្រី​ចំនួន​៥​នាក់​,​គិលានុបដ្ឋាក​ចំនួន​៣៨​នាក់​។

ការ​ប្រឡង​នេះ​ធ្វើ​ឡើង​ក្រោម​ការ​អញ្ជើញ​កាត់​វិញ្ញាសារ​ប្រឡង​ចែក​ចេញ​ជា​២​ក្រុម ដោយ​ក្រុម​ទី​១​ឯកឧត្ដម សន្តិ​បណ្ឌិត​.​ចាន់ អ៊ា​ន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​លោក​កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ​ក្រុម​ទី​២​ឯកឧត្ដម​នាយ​ឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផ​ល្លី អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ធនធានមនុស្ស​ក្រសួងមហាផ្ទៃ និង​លោក​ហុ​ក ហួ​លី​ម នាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​រួម​នឹង​មន្ត្រី​ពាក់​ព​ន្ធ័​មួយ​ចំនួន​ទៀត​។

មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា ការ​ប្រឡង​ជ្រើសរើស​ក្របខ័ណ្ឌ​មន្ត្រី​ពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់​ឆ្នាំ​២០២៥ មាន​ផ្នែក​ជំនាញ​សុខាភិបាល ចំនួន​៧២​នាក់ (​ឋានន្តរស័ក្តិ​វរ​អគ្គានុរក្ស ថ្នាក់​លេខ​៣) សម្រាប់​បម្រើ​ការងារ​នៅ​មណ្ឌល​អប់រំ​កែប្រែ និង​ពន្ធនាគារ​រាជធានី​-​ខេត្ត​ក្នុង​នោះ​សម្រាប់​រាជធានី​ភ្នំពេញ​ចំនួន​៨​នាក់​។

ចំពោះ​ការ​ប្រលង​នេះ​បេក្ខជន​ត្រូវ​បាន​អនុវត្ត គឺមិន​ត្រូវ​លួច​ចម្លង ឬ​មាន​បំណង​លួច​ចម្លង​,​មិន​ត្រូវ​ពិភាក្សា ឬ​ចម្លង​គ្នា​,​មិន​ត្រូវ​យក​អាវុធ​ជាតិ​ផ្ទុះ​ចូល​ក្នុង​មណ្ឌល​ប្រឡង​,​ហាម​យក​តាម និង​ប្រើប្រាស់​ទូរស័ព្ទ វិទ្យុទាក់ទង​គ្រប់​ប្រភេទ និង​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​គ្រប់​ប្រភេទ​ដែល​អាច​ផ្ទុក​ឯកសារ​បាន ចូល​ក្នុង​បន្ទប់​ប្រឡង​។ ក្នុង​ករណី​មេ​ប្រយោគ ឬ អនុរក្ស​ឆែក​រក​ឃើញ បេក្ខជន​នឹង​ត្រូវ​បណ្ដេញ​ចេញពី​បន្ទប់​ប្រឡង​។

មិន​ត្រូវ​ឲ្យ​អ្នក​ដទៃ​ប្រឡង​ជំនួស ឬ​សរសេរ​កិច្ចការ​ជំនួស​នៅ​លើ​សន្លឹក​កិច្ចការ​របស់​ខ្លួន​,​មិន​ត្រូវ​គូសសញ្ញា​សំគាល់​នៅ​លើ​សន្លឹក​កិច្ចការ​,​មិន​ត្រូវធ្វើ​សកម្មភាព​ណា​ដែល​នាំ​ឲ្យ​ចលាចល​ក្នុង​មណ្ឌល​ប្រឡង ,​ហាម​ដាច់ខាត​ចំពោះ​ការ​សេព​គ្រឿង​ស្រវឹង និង​ជក់បារី​នៅ​ក្នុង​បរិវេណ​មណ្ឌល​ប្រឡង ។​រាល់​ការ​ប្រព្រឹត្ត​ល្មើស​នឹង​បទ​ប្បញ្ញត្តិ​ខាងលើ បេក្ខជន​ត្រូវ​ប្រឈម​នឹង​ការ​បញ្ឈប់​មិន​ឲ្យ​ប្រឡង ហើយ សន្លឹក​កិច្ចការ​របស់​បេក្ខជន​នោះ​នឹង​ត្រូវ​បាន​ពិន្ទុ​សូន្យ និង​ទទួល​កម្រិត​វិន័យ​ផ្សេង​ៗ​ទៀត​ដែល​ត្រូវ​បាន​កំណត់ ដោយ​គណៈកម្មការ​កណ្ដាល​រៀបចំ​ការ​ប្រឡង​។

ការ​ប្រឡង​នឹង​ប្រព្រឹត្ត​ទៅ​រយះ​ពេល​២​ម៉ោង​លើ​វិញ្ញាសារ ចំណេះដឹង​ទូទៅ និង​ចំណេះដឹង​វិស័យ​ពន្ធនាគារ​,​ជំនាញ​ឯកទេស​សុខាភិបាល​រយះ​ពេល​២​ម៉ោង​។​បេក្ខជន​ហាម​យក​សំណៅ​ឯកសារ​និង​ឧ​បក​ណ៏​អេ​ឡេច​ត្រូ​និក​គ្រប់​ប្រភេទ​ចូល​មណ្ឌល​ប្រឡង​។

ក្រសួងមហាផ្ទៃ ជ្រើសរើស​ក្របខ័ណ្ឌ​មន្ត្រី ពន្ធនាគារ សម្រាប់​ឆ្នាំ​២០២៥ ផ្នែក​ជំនាញ​សុខាភិបាល ចំនួន​៧២​នាក់ (​ឋានន្តរស័ក្តិ​វរ​អគ្គានុរក្ស ថ្នាក់​លេខ​៣) សម្រាប់​បម្រើ​ការងារ​នៅ​មណ្ឌល​អប់រំ​កែប្រែ និង​ពន្ធនាគារ​រាជធានី​-​ខេត្ត ដូច​ខាងក្រោម​៖​ក្របខ័ណ្ឌ​ជ្រើសរើស​ផ្នែក​ជំនាញ​សុខាភិបាល​វេជ្ជបណ្ឌិត​២៩​នាក់​វេជ្ជបណ្ឌិត ឯកទេស​រោគ​ស្ត្រី​ចំនួន​៥​នាក់​គិលានុបដ្ឋាក​ចំនួន​៣៨​នាក់​ក្របខ័ណ្ឌ​សរុប​ចំនួន​៧២​នាក់​។

សម្រាប់​ទៅ​បម្រើ​ការ​នៅ​តាម​មណ្ឌល​អប់រំ​កែប្រែ​ទី​១,២-​មណ្ឌល​អប់រំ​កែប្រែ​ទី​២,​មណ្ឌល​អប់រំ​កែប្រែ​ទី​៣,​មណ្ឌល​អប់រំ​កែប្រែ​ទី​៤,៥ -​ពន្ធនាគារ​រាជធានី​ភ្នំពេញ​,៦ -​ពន្ធនាគារ​ខេត្តកណ្តាល​,៧ _​ពន្ធនាគារ​ខេត្តតាកែវ​,៨ ពន្ធនាគារ​ខេត្តកំពត​,៩ -​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ​,​ពន្ធនាគារ​ខេត្ត​ព្រះ​សីហ​នុ​,​ពន្ធនាគារ​ខេត្តស្វាយរៀង​,​ពន្ធនាគារ​ខេត្តកំពង់ចាម​,​ពន្ធនាគារ​ខេត្ត​ត្បូងឃ្មុំ​,​ពន្ធនាគារ​ខេត្តកំពង់ធំ​,​ពន្ធនាគារ​ខេត្តកំពង់ឆ្នាំង​,​ពន្ធនាគារ​ខេត្តពោធិ៍សាត់​,​ពន្ធនាគារ​ខេត្តបាត់ដំបង​,​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​,ពន្ធនាគារ​ខេត្តសៀមរាប​,​ពន្ធនាគារ​ខេត្តកោះកុង​,​ពន្ធនាគារ​ខេត្តព្រះវិហារ​,
ពន្ធនាគារ​ខេត្តរតនគិរី​,​ពន្ធនាគារ​ខេត្តមណ្ឌលគិរី​,​ពន្ធនាគារ​ខេត្តក្រចេះ​,​ពន្ធនាគារ​ខេត្តស្ទឹងត្រែង​,​ពន្ធនាគារ​ខេត្ត​ប៉ៃលិន​,​ពន្ធនាគារ​ខេត្តឧត្តរមានជ័យ​,​ពន្ធនាគារ​ខេត្ត​កែប​។

គួរ​បញ្ជាក់​ថា​៖​លក្ខខណ្ឌ​នៃ​ការ​ជ្រើសរើស​បេក្ខជន​ទាំង​ពីរ​ភេទ​ដែល​មាន​សិទ្ធិ​សុំ​ចុះ​ឈ្មោះ​ប្រឡងប្រជែង​ជ្រើស រើស​ផ្នែក​ជំនាញ​សុខាភិបាល​(​វេជ្ជបណ្ឌិត វេជ្ជបណ្ឌិត​ឯកទេស​រោគ​ស្ត្រី និង​គិលានុបដ្ឋាក​) ត្រូវ​បំពេញ ដូច​ខាងក្រោម​៖១- មាន​សញ្ជាតិ​ខ្មែរ​២- មាន​ជីវប្រវត្តិ​ច្បាស់លាស់ មាន​កិរិយាមារយាទ​ល្អ និង​ពុំ​ធ្លាប់​មានទោស​៣- បេក្ខជន​ទាំង​ពីរ​ភេទ​ត្រូវ​មាន​សញ្ញាបត្រ​តាម​មុខ​ជំនាញ​សុខាភិបាល​នីមួយ​ៗ ដូច​ខាងក្រោម​៖​វេជ្ជបណ្ឌិត​៖​សញ្ញាបត្រ​វេជ្ជបណ្ឌិត ឬ​សញ្ញាបត្រ​បរិញ្ញាបត្រ​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​វេជ្ជបណ្ឌិត​ឯកទេស​រោគ​ស្ត្រី​៖ សញ្ញាបត្រ​វេជ្ជបណ្ឌិត ឬ សញ្ញាបត្រ​បរិញ្ញាបត្រ​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​និង​វិញ្ញាបនបត្រ​ផ្នែក​ជំនាញ​រោគ​ស្ត្រី សញ្ញាបត្រ​គិលានុបដ្ឋាក​បរិញ្ញាបត្រ​គិលានុបដ្ឋាក​៖៤- ចំពោះ​បេក្ខជន​ផ្នែក​ជំនាញ​សុខាភិបាល ដែល​មាន​សញ្ញាបត្រ​វេជ្ជបណ្ឌិត និង​បរិ​ញ្ញ​ប​ត្រ​គិលានុបដ្ឋាក ត្រូវ​បាន​លើកលែង​លក្ខខណ្ឌ​អាយុ​សម្រាប់​ការ​ចូលរួម​ប្រឡង​ជ្រើសរើស​ខាងលើ​៥- មាន​កាយសម្បទា​គ្រប់គ្រាន់ និង​មាន​សុខភាព​ល្អ (​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​ឈាម កាយសម្បទា និង តេស្ត​រក​សារធាតុ​ញៀន​)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ