រដូវវស្សាអាចបង្កឱ្យមានជំងឺអាលែហ្ស៊ីដោយសារការប្រែប្រួលអាកាសធាតុ។ ការអនុវត្តតាមគន្លឹះងាយៗខាងក្រោមនេះអាចជួយការពារខ្លួនអ្នកពីជំងឺនេះបាន។
រក្សារាងកាយឱ្យកក់ក្តៅ: ស្លៀកសម្លៀកបំពាក់កក់ក្តៅពេលអាកាសធាតុត្រជាក់ ហើយកុំបើកម៉ាស៊ីនត្រជាក់ខ្លាំងពេក។ ការផ្លាស់ប្តូរសីតុណ្ហភាពភ្លាមៗអាចធ្វើឱ្យរាងកាយងាយនឹងប្រតិកម្ម។
សម្អាតខ្លួនភ្លាមៗក្រោយត្រូវភ្លៀង: ប្រសិនបើអ្នកត្រូវអ័ព្ទ ឬភ្លៀង សូមងូតទឹក និងកក់សក់ភ្លាមៗជាមួយទឹកក្តៅឧណ្ហៗ។ បន្ទាប់មក ត្រូវជូតខ្លួន និងសក់ឱ្យស្ងួត ដើម្បីការពារការរលាកស្បែក និងមេរោគ។
ពង្រឹងប្រព័ន្ធភាពស៊ាំ: ទទួលទានអាហារសុខភាព, គេងឱ្យបានគ្រប់គ្រាន់ និងធ្វើលំហាត់ប្រាណជាប្រចាំ។ របៀបរស់នៅដែលមានសុខភាពល្អអាចជួយពង្រឹងប្រព័ន្ធការពាររាងកាយរបស់អ្នកឱ្យរឹងមាំ។
បន្ស៉ាំរាងកាយមុនពេលចូលបន្ទប់ត្រជាក់: ប្រសិនបើអ្នកទើបតែមកពីកន្លែងក្តៅ សូមឈប់សម្រាកនៅម្លប់មួយសន្ទុះសិន មុននឹងចូលទៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់។ នេះជួយឱ្យរាងកាយ និងច្រមុះរបស់អ្នកមានពេលសម្របខ្លួន។
រក្សាអនាម័យ: រដូវវស្សាជាពេលវេលាដែលមេរោគ និងសំណើមរីករាលដាលខ្លាំង។ ការរក្សាអនាម័យខ្លួនប្រាណ និងបរិស្ថានជុំវិញខ្លួន អាចជួយកាត់បន្ថយការប្រឈមមុខនឹងអាលែហ្ស៊ីបាន។
ការអនុវត្តតាមទម្លាប់ទាំងនេះ អាចជួយឱ្យអ្នកមានសុខភាពល្អ និងចៀសផុតពីជំងឺអាលែហ្ស៊ីក្នុងរដូវវស្សា៕
ចែករំលែកព័តមាននេះ