ផ្លែក្រូចឆ្មារជាផ្លែឈើដ៏មានប្រយោជន៍ និងពេញនិយមបំផុតមួយសម្រាប់ថែរក្សាសម្រស់ ។ អត្ថប្រយោជន៍របស់វាចំពោះស្បែកមានដូចខាងក្រោម ៖
ជួយបណ្ដុះកោលាជែន (Collagen): ផ្លែក្រូចឆ្មារមាន វីតាមីន C ច្រើនបំផុត ។ វីតាមីន C ជួយជំរុញការផលិតកូឡាជែន (Collagen) ដែលជាប្រភេទប្រូតេអ៊ីនសំខាន់សម្រាប់រក្សាភាពយឺត និងតឹងណែនរបស់ស្បែក ។ ការមានកូឡាជែនគ្រប់គ្រាន់ជួយកាត់បន្ថយស្នាមជ្រីវជ្រួញ និងធ្វើឱ្យស្បែកមើលទៅក្មេងជាងវ័យ។
បំបាត់ស្នាមអុជខ្មៅ និងមុន: វីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្មក្នុងផ្លែក្រូចឆ្មារ ជួយកាត់បន្ថយស្នាមអុជខ្មៅ ស្នាមមុន និងភាពជាំផ្សេងៗនៅលើស្បែក។
ធ្វើឱ្យស្បែកភ្លឺថ្លា: ការទទួលទានទឹកក្រូចឆ្មារជាប្រចាំ អាចជួយលាងសម្អាតជាតិពុលចេញពីរាងកាយ ធ្វើឱ្យស្បែកភ្លឺថ្លាពីខាងក្នុង។ លើសពីនេះ វាក៏ជួយកម្ចាត់កោសិកាស្បែកចាស់ៗផងដែរ។
ការពារស្បែកពីកម្ដៅថ្ងៃ: សារធាតុប្រឆាំងអុកស៊ីតកម្មក្នុងផ្លែក្រូចឆ្មារ ជួយការពារកោសិកាស្បែកពីការបំផ្លាញដោយសារកាំរស្មីយូវី (UV) និងកត្តាបរិស្ថានផ្សេងៗ។
ជួយដល់សុខភាពសក់: ក្រៅពីស្បែក វីតាមីន C ក៏ជួយដល់សុខភាពសក់ដែរ។ ការទទួលទានផ្លែក្រូចឆ្មារជួយពង្រឹងឫសសក់ និងធ្វើឱ្យសក់រឹងមាំ។
ការទទួលទានផ្លែក្រូចឆ្មារ មិនថាជាទឹកក្រូច ឬក្រូចឆ្មារស្រស់ អាចជាវិធីងាយស្រួល និងមានប្រសិទ្ធភាពសម្រាប់ថែរក្សាសម្រស់ស្បែករបស់អ្នក?
ចែករំលែកព័តមាននេះ