មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ឧបត្ថម្ភថវិកា និងឃីតសង្គ្រោះបឋម ដល់កងកម្លាំងយោធាជួរមុខ និងជនភៀសសឹក
ខេត្តពោធិ៍សាត់ ៖ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃសៅរ៍ ទី២៣ ខែសីហា…
ខេត្តពោធិ៍សាត់ ៖ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃសៅរ៍ ទី២៣ ខែសីហា…
ខេត្តពោធិ៍សាត់ ៖ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃសៅរ៍ ទី២៣ ខែសីហា ឆ្នាំ២០២៥ នៅសាលាខេត្ត អគាររដ្ឋបាលខេត្ត បានទទួលថវិកាចំនួន ៥,០៣០,០០០រៀល និងឃីតសង្គ្រោះបឋមចំនួន ៥០០កញ្ចប់ ពីមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដែលបានចូលរួមចំណែកជួយឧបត្ថម្ភដល់កងកម្លាំងយោធាជួរមុខ និងជនភៀសសឹក ។
លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដែលបានប្រគល់ថវិកា និងឃីតសង្គ្រោះបឋម ជូនរដ្ឋបាលខេត្តពោធិ៍សាត់ សម្រាប់បែងចែកជូនដល់កងកម្លាំងយោធាជួរមុខ និងជនភៀសសឹក។ ថវិកា និងឃីតសង្គ្រោះបឋម ដែលបានចូលរួមឧបត្ថម្ភ ចេញពីទឹកចិត្តដ៏ល្អថ្លៃថ្លា ជាគំរូវីរភាព ដ៏ឧត្តុង្គឧត្តមសម្រាប់ជាគុណប្រយោជន៍ និងបានជួយដល់ការងារមនុស្សធម៌ ជូនប្រជាពលរដ្ឋដែលរងទុក្ខលំបាកពិតប្រាកដ និងជួយដល់កងកម្លាំងជួរមុខ និងជនភៀសសឹក ៕
ចែករំលែកព័តមាននេះ