ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េ​អឹម​និង​មន្ត្រី​ជលផល​កន្ទ្រប់​បាន​ជន​ម្នាក់​ដែល​កំពុង​លួច​ឆ.ក់​ត្រី​ក្នុង​បឹង

12 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ យុវជន​ម្នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ និង​មន្ត្រី​ជលផល​ឆ្មក់​ព័ទ្ធ​ចាប់ខ្លួន កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ ​ឈាន​ចូល​ថ្ងៃ​ទី​២៣ សីហា ខណ​:​កំពុង​ប្រើ​ឧបករណ៍​ខុសច្បាប់​លួច​ឆក់​ត្រី នៅ​ចំណុច​ខាងលិច​បឹង​រលួស ស្ថិត​ក្នុងភូមិ​តា​គម…

ខេត្តបាត់ដំបង​ ៖ យុវជន​ម្នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ និង​មន្ត្រី​ជលផល​ឆ្មក់​ព័ទ្ធ​ចាប់ខ្លួន កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ ​ឈាន​ចូល​ថ្ងៃ​ទី​២៣ សីហា ខណ​:​កំពុង​ប្រើ​ឧបករណ៍​ខុសច្បាប់​លួច​ឆក់​ត្រី នៅ​ចំណុច​ខាងលិច​បឹង​រលួស ស្ថិត​ក្នុងភូមិ​តា​គម ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ​ ។

របាយការណ៍​បឋម​របស់​មន្ត្រី​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ដែល​ត្រូវ​ឃាត់ខ្លួន ឈ្មោះ វួ​ន វៃ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​គោក​ដូង ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ​។ ជន​នេះ​ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ឯក​ភ្នំ មន្ត្រី​ជលផល ដែល​មានការ​ចូលរួម​ពី​កម្លាំង​សហ​គម​ន៍នេសាទ​មួយ​ចំនួន​ផង ចុះ​បង្ក្រាប​នៅ​ពេល​ជន​នេះ​ កំពុង​ប្រព្រឹត្ត​បទល្មើស​នេសាទ​ក្នុង​រូបភាព​ខាងលើ​នេះ នៅ​ក្នុង​តំបន់​បឹង​ដ៏​ធំ​ក្បែរ​តំបន់​ប្រសាទ​ឯក​ភ្នំ​ ។

បើ​តាម​សមត្ថកិច្ច​បាន​និយាយ​ថា ជនសង្ស័យ​ម្នាក់​នេះ​ តែង​ប្រើប្រាស់​ឧ​បករ​ណ៍​ខុសច្បាប់​លួច​ឆក់​ត្រី​ក្នុង​តំបន់​ខាងលើ រហូត​ដល់​ពេល​នេះ​ ក៏​ត្រូវ​ឃាត់ខ្លួន​បាន​។ ជាមួយនឹង​ការ​ឃាត់ខ្លួនសមត្ថ​​កិច្ច​រឹបអូស​បាន​វត្ថុ​តាង​រួម​មាន៖

​​អា​គុយ​៤០​អំពែរ ចំនួន​០១​គ្រាប់, ​អាំង​វិច​ទ័​រ​ឆក់​ត្រី​ចំនួន​០១​គ្រឿង, ​​ដង​ឆក់​ចំនួន​០១​គូ, ​​ម៉ូតូ​ចំនួន​០១​គ្រឿង, ​​ត្រី​ចំរុះ​មួយ​ចំនួន​ទៀត​។ ពេល​នេះ​ ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ឯក​ភ្នំ ដើម្បី​ធ្វើការ​សួរនាំ និង​ចាត់ការ​តាម​នីតិវិធី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ