ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​បញ្ជាក់​បន្ត​ជំហរ​ដោះស្រាយ​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ ដោយ​សន្ដិវិធី​និង​បន្ត​ជំរុញ​យន្តការ​ពហុភាគី​,​គោរព​ច្បាប់​អន្តរជាតិ

13 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​កម្ពុជា​នឹង​បន្ត​ធ្វើការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ភាគី​ថៃ​ដោយ​សន្តិវិធី ឈរ​លើ​គោលការណ៍​ច្បាប់​អន្តរជាតិ គោរព​គោលការណ៍​ធម្មនុញ្ញ​អាស៊ាន ,​ធម្មនុញ្ញ អង្គការសហ​ប្រជា​ជាតិ ហើយ​ជា​ពិសេស ​បន្ត​អនុវត្ត​ទំនាក់ទំនង​តាម​យន្តការ​ដែល​មាន​ជាមួយ​ភាគី​ថៃ​ ក្នុង​នេះ​…

រាជធានី​ភ្នំពេញ​ ៖ ​កម្ពុជា​នឹង​បន្ត​ធ្វើការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ភាគី​ថៃ​ដោយ​សន្តិវិធី ឈរ​លើ​គោលការណ៍​ច្បាប់​អន្តរជាតិ គោរព​គោលការណ៍​ធម្មនុញ្ញ​អាស៊ាន ,​ធម្មនុញ្ញ អង្គការសហ​ប្រជា​ជាតិ ហើយ​ជា​ពិសេស ​បន្ត​អនុវត្ត​ទំនាក់ទំនង​តាម​យន្តការ​ដែល​មាន​ជាមួយ​ភាគី​ថៃ​ ក្នុង​នេះ​ ដូច​ជា RBC, GBC JBC និង​បន្ត​ជំរុញ​យន្តការ​ពហុភាគី​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម ន​ង សា​កល អ្នកនាំពាក្យ​រង​ក្រសួងការបរទេស​សហប្រតិបត្តិការ​អន្តរជាតិ​ ។

បញ្ជាក់​បែប​នេះ​ ក្នុង​សេចក្តី​សង្ខេប​ព័ត៌មាន​ប្រចាំ​ថ្ងៃ ស្តី​ពី «​លទ្ធផល​នៃ​ការ​អនុ​វត្តបទ​ឈប់​បាញ់​រវាង​កម្ពុជា​ថៃ​» នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែ សីហា ឆ្នាំ ២០២៥​នេះ​ ឯកឧត្តម ន​ង សាកល​ បានឱ្យ​ដឹង​ថា​តាម​រយៈ​ការ​អនុវត្ត​វិធានការ​តាម​យន្តការ​ដែល​បាន​ព្រម​ព្រៀម​គ្នា កម្ពុជា​នឹង​បន្ត​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ភាគី​ថៃ ដោយ​សន្ដិវិធី​ដែល​ស្រប​តាម​ច្បាប់​អន្តរជាតិ​។

ជាមួយ​គ្នា​នេះ​ឯកឧត្តម ន​ង សា​កាល បាន​ថ្លែង​បញ្ជាក់​ដែរ​ថា កម្ពុជា​បាន​ចាត់វិធានការ តាម​ផ្លូវ​ការទូត និង​ស្រប​តាម​វិធានការ​អន្តរជាតិ​ជា​ច្រើន​ ដើម្បី​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី ក្នុង​នេះ​យើង​បាន​ជូនដំណឹង​ដល់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ប្រធាន​ក្រុមប្រឹក្សាសន្តិសុខ អង្គ​ការ​សហប្រជាជាតិ ប្រទេស​សមាជិក​អាស៊ាន អគ្គលេខាធិការ​អាស៊ាន និង​ព្រមទាំង​បណ្តា​ប្រទេស​ជា​មិត្ត​ជា​ច្រើន​ទៀត​។

ឯកឧត្តម​គូសបញ្ជាក់​ដែរ​ថា​ ​តាម​រយៈ​ការ​ដោះស្រាយ​ជម្លោះ​នេះ​ដែរ ​កម្ពុជា​ជូនដំណឹង​ក្នុង​នេះ​ មាន​ដូច​ជាទី​១ បញ្ជាក់​ពី​ជំហរ កម្ពុជា​គោរព​បទ​ឈប់​បាញ់ និង​ចង់បាន​សន្តិភាព​, ទី​២​កម្ពុជា​គោរព​ច្បាប់​អន្តរជាតិ និង​ទី​៣​គោរព​ធម្មនុញ្ញ​អាស៊ាន និង​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​,​ទី​៤​ស្នើ​ឱ្យ​ថៃ​គោរព​ឱ្យ​បាន​ម៉ឺងម៉ាត់ ចំពោះ​ស្មារតី​កិច្ចព្រមព្រៀង បទ​ឈប់​បាញ់ ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព ,​ទី​៥​បាន​ជំរុញ​ឱ្យ​ត្រួតពិនិត្យ​បទ​ឈប់​បាញ់​ដោយ​ប្រធាន​អាស៊ាន ,​

ទី​៦​ជូនដំណឹង​គណៈកម្មាធិការ​កាកបាទក្រហម​អន្តរជាតិ​(ICRC)​អំពី​កងទ័ព​ថៃ​ចាប់​ទាហាន​កម្ពុជា​ដោយ​ខុសច្បាប់ ,​ទី​៧​ជូនដំណឹង​ដល់​ឧត្តមស្នងការ​អន្តរជាតិ​ទទួល​បន្ទុក​សិទ្ធ​មនុស្ស​ដើម្បី​ឱ្យ​មានការ​យកចិត្តទុកដាក់​ជា​បន្ទាន់ ពាក់ព័ន្ធ​នឹង​ការ​ចាប់ខ្លួន​កងទ័ព​កម្ពុជា​ទាំង ១៨​នាក់ ,​ទី​៨​បាន​ធ្វើការ​ទំនាក់ទំនង​ជាមួយ​សហរដ្ឋអាមេរិក​ដែល​បាន​ជួយ​ជំរុញ​យ៉ាង​សកម្ម​ឱ្យ​មាន​បទ​ឈប់​បាញ់​,​ទី​៩​បាន​ធ្វើការ​ជំទាស់​ប្រឆាំង​ជា​ផ្លូវការ​ចំពោះ​ភាគី​ម្ខាង​ទៀត​(​ថៃ​)​ចំពោះ​ការ​រំលោភ កសាង​បន្លា​លួស សំណាញ់ កង​ឡាន ដោយ​ហ៊ុម​ព័ទ្ធ​យក​ដី​ភូមិ ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ខ្មែរ​។

ជាមួយ​គ្នា​នេះ​ ឯកឧត្តម ន​ង សាកល លើក​ឡើង​ឱ្យ​ដឹង​ន្ថែ​ម​ថា​ទាំង​អស់នេះ​គឺជា​ការ​អនុវត្ត​តាម​ផ្លូវ​ការទូត​ដែល​កម្ពុជា​បាន​អនុវត្ត​កន្លង​មក​ ។​ កម្ពុជា​នឹង​បន្ត​ការ​អនុវត្ត និង​ការ​យកចិត្តទុកដាក់​បន្ថែម​ទៀត​រហូត​ទាល់តែ​បញ្ហា​ទាំងអស់​ត្រូវ​បាន​ដោះស្រាយ​ជា​ស្ថាពរ និង​សម​ស្រប​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ