ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុ​ស្សេ​ខ្សែភ្លើង​ ឆេះ​កុដិ ​សុគត​ព្រះសង្ឃ​មួយ​អង្គ​ នៅ​វត្ត​ពោធិ៍​សុ​ទស្សន៍​ ក្នុង​ក្រុង​ពោធិ៍សាត់

1 នាទី មុន

ខេត្តពោធិ៍សាត់​ ៖ ព្រះសង្ឃ​មួយ​អង្គ​ ក្នុង​ចំណោម​០៤​អង្គ ដែល​គង់នៅ​ក្នុង​កុដិ​ជាមួយ​គ្នា បាន​សុគត​យ៉ាង​អ​ណោ​ច​អធម​ក្នុង​ភ្នក់ភ្លើង ដោយសារ​អគ្គិ​ភ័យ​ឆេះ កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​ព្រឹកថ្ងៃ​ទី​២៣ ​ខែសីហា​ ឆ្នាំ​២០២៥…

ខេត្តពោធិ៍សាត់​ ៖ ព្រះសង្ឃ​មួយ​អង្គ​ ក្នុង​ចំណោម​០៤​អង្គ ដែល​គង់នៅ​ក្នុង​កុដិ​ជាមួយ​គ្នា បាន​សុគត​យ៉ាង​អ​ណោ​ច​អធម​ក្នុង​ភ្នក់ភ្លើង ដោយសារ​អគ្គិ​ភ័យ​ឆេះ កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​ព្រឹកថ្ងៃ​ទី​២៣ ​ខែសីហា​ ឆ្នាំ​២០២៥ នៅ​វត្ត​ពោធិ៍​សុ​ទស្សន៍ ស្ថិត​ក្នុងភូមិ​ស្វាយ​អាត់ សង្កាត់​ស្វាយ​អាត់ ក្រុង​ពោធិ៍សាត់ ​។

បើ​តាម​សាមណេរ ផល សុខ​ចំរើន មាន​សង្ឃដីកា​ឲ្យ​ដឹង​ថា ព្រះសង្ឃ​រង​គ្រោះ​ព្រះ​នាម សាន់ សុខ​ខេ​ង មាន​ជន្មាយុ​១៩​ព្រះ​វស្សា​។ នៅ​ព្រឹក​នោះ រូប​ព្រះ​អង្គ​ និង​សាមណេរ​ពីរ​អង្គ​ទៀត កំពុង​នៅ​លើ​កុដិ​ក្នុង​បន្ទប់​ជាមួយ​គ្នា ហើយ​ព្រះសង្ឃ​រង​គ្រោះ នៅ​បន្ទប់​ផ្សេង​។ នៅ​ពេល​ព្រះ​អង្គ​និមន្ត​ចុះ​ទៅ​ដោះ​ទឹក​សត្វ ស្រាប់តែ​ឃើញ​ភ្លើង​ឆេះ​ពីលើ​ដំបូល​មុន ក៏​ទៅ​ប្រាប់​សាមណេរ​ទាំង​ពី​រអង្គ​។ ពេល​នោះ​ សាមណេរ​ទាំង​ពីរ​អង្គ បាន​ស្ទុះ​ទៅ​គោះ​ទ្វារ​បន្ទប់​ ដែល​សាមណេរ សាន់ សុខ​ខេ​ង (​ព្រះសង្ឃ​រង​គ្រោះ​) ​គង់នៅ​។ សាន់ សុខ​ខេ​ង ទំនងជា​ភ័យ​ស្លន់ស្លោ​ខ្លាំង ទើប​រក​កន្លែង​បើក​គន្លឹះទ្វា​រមិន​ចេញ ឆោឡោ​ពេញ​ក្នុង​បន្ទប់ រហូត​ភ្លើង​ឆាបឆេះ​កាន់តែ​សន្ធោសន្ធៅ​ឡើង លេប​ត្របាក់​កុដិ​ទាំងមូល បណ្ដាល​ឲ្យ​សុគត​ក្នុង​ភ្នក់ភ្លើង​តែ​ម្ដង ​។

ព្រះ​អង្គ​ ឲ្យ​ដឹង​ថា ក្នុង​កុដិ​នោះ ​ផ្ទុក​សុទ្ធតែ​ស្បង់​ចីវរ​ចាស់​ៗ គ្រែ ពួក ខ្នើយ សម្រាប់​ព្រះសង្ឃ​សឹង ទើប​ធ្វើ​ឲ្យ​អគ្គិ​ភ័យ​ឆេះ​លឿន​បំផុត​ ។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា ក្នុង​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​ឆេះ​កុដិ នៅ​វត្ត​ពោធិ៍​សុ​ទស្សន៍​នេះ ប្រើប្រាស់​ទឹក​ពន្លត់អគ្គិភ័យ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ អស់​ចំនួន​ពីរ​រថយន្ដ ហើយ​បាន​ធ្វើការ​សន្និដ្ឋាន​ជំហាន​ដំបូង​ថា ករណី​នេះ​បណ្ដាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង​ ។

សម្ភារៈ​ខូចខាត​រួម​មាន កុដិ​មួយ​ខ្នង​ ទំហំ​៥​ម៉ែត្រ ​គុណ​នឹង​៦ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រប​ក់​ក្បឿង សរសរ​បេតុង និង​សម្ភារៈ​ដែល​មាន​ក្នុង​កុដិ ត្រូវ​ខូចខាត​ទាំងស្រុង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ