អភិបាលខេត្តស្វាយរៀង ទទួលអំណោយជាសំលៀកបំពាក់សម្រាប់កុមារ ៧០,០០០ឈុត ពីក្រុមហ៊ុនវ៉ានជៀហាវ
ខេត្តស្វាយរៀង ៖ នាព្រឹកថ្ងៃសៅរ៍ ទី២៣ ខែសីហា ឆ្នាំ២០២៥នេះ លោក ប៉េង ពោធិ៍សា អភិបាល…
ខេត្តស្វាយរៀង ៖ នាព្រឹកថ្ងៃសៅរ៍ ទី២៣ ខែសីហា ឆ្នាំ២០២៥នេះ លោក ប៉េង ពោធិ៍សា អភិបាល…
ខេត្តស្វាយរៀង ៖ នាព្រឹកថ្ងៃសៅរ៍ ទី២៣ ខែសីហា ឆ្នាំ២០២៥នេះ លោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញទទួលអំណោយជាសំលៀកបំពាក់សម្រាប់កុមារចំនួន ៧០,០០០ឈុត ពីក្រុមហ៊ុន វ៉ានជៀហាវ និតធីង ឯ.ក ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ ក្រុងស្វាយរៀង ផ្តល់ជូនរដ្ឋបាលខេត្ត ដើម្បីយកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ។
លោក ប៉េង ពោធិ៍សា បានមានប្រសាន៍ថា អំណោយសម្លៀកបំពាក់ចំនួន ៧៤,០០២ PCS ទទួលពីក្រុមហ៊ុន វ៉ានជៀហាវ នីតធីង ឯ.ក (Wan Jia Hao Kniting Co.,Ltd) ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ប្រគល់ជូនរដ្ឋបាលខេត្តចាត់ចែងប្រើប្រាស់តាមការចាំបាច់។ ពិធីទទួលអំណោយនេះ បានប្រព្រឹត្តទៅនៅសាលាខេត្តស្វាយរៀង ដែលមានការចូលរួមពីលោក សរ សុដានី អភិបាលរងខេត្តស្វាយរៀង និងតំណាងក្រុមហ៊ុនជាច្រើនរូបទៀតផងដែរ ។
ក្នុងឱកាសនោះ លោក ប៉េង ពោធិ៍សា បានថ្លែងអំណរអរគុណយ៉ាងជ្រោលជ្រៅចំពោះក្រុមហ៊ុន វ៉ានជៀហាវ នីតធីង ឯ.ក ដែលបានឧបត្ថម្ភដល់រដ្ឋបាលខេត្តនូវសំលៀកបំពាក់យ៉ាងច្រើន ទុកសម្រាប់ចែកជូនដល់ពលករដែលវិលត្រឡប់មកពីប្រទេសថៃ និងជនភៀសសឹក ប្រជាពលរដ្ឋដែលមានការខ្វះខាតផងដែរ ។
ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏សូមអរគុណសប្បុរជននានា ដែលបានចូលរួមឧបត្ថម្ភដល់រដ្ឋបាលខេត្តកន្លងមកនេះ ដើម្បីជាការរួមចំណែកជួយគាំទ្រលើកទឹកចិត្តដល់វីរកងទ័ពជួរមុខកម្ពុជា ដែលកំពុងឈរជើងការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ រួមទាំងការចូលរួមដល់ជនភៀសសឹក ដែលកំពុងជម្លៀសខ្លួនដែលត្រូវការជំនួយសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ ៕
ចែករំលែកព័តមាននេះ