ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​អគ្គី​បាន​ឆក់​យក​ជីវិត​លោកយាយ​ម្នាក់​ក្នុង​ភ្នក់ភ្លើង​នៅ​ក្រុង​តា​ខ្មៅ

6 ម៉ោង មុន
  • កណ្តាល

ខេត្តកណ្តាល ​៖ អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ឈើ​លើ​ថ្ម​ក្រោម​យ៉ាង​សន្ធោសន្ធៅ បណ្តាល​អោយ​លោក​យាយ​ម្នាក់​​ស្លាប់​យ៉ាង​អាណោចអាធ័ម​ក្នុង​ភ្នក់ភ្លើង ។ ហេតុការណ៍​ដ៏​គួរ​អោយ​រន្ធត់​នេះ បាន​កើត​ទ្បើ​ង​កាលពី​វេលា​ម៉ោង​១១ និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០២៥…

ខេត្តកណ្តាល ​៖ អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ឈើ​លើ​ថ្ម​ក្រោម​យ៉ាង​សន្ធោសន្ធៅ បណ្តាល​អោយ​លោក​យាយ​ម្នាក់​​ស្លាប់​យ៉ាង​អាណោចអាធ័ម​ក្នុង​ភ្នក់ភ្លើង ។ ហេតុការណ៍​ដ៏​គួរ​អោយ​រន្ធត់​នេះ បាន​កើត​ទ្បើ​ង​កាលពី​វេលា​ម៉ោង​១១ និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០២៥ ស្ថិត​នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​ព្រែក​តា​ពៅ សង្កាត់​ដើម​មាន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​បងប្អូន​ប្រជាពលរដ្ឋ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ ពួក​គាត់ កំពុង​តែ​ពិសា​របាយ ស្រប​ពេល​នោះ​ក៏​មានធុំក្លិន​ឈ្ងៀម​រត់​ចេញ​មក​មើល ស្រាប់តែ​ឃើញ​មាន​ផ្សែង​ហុយ​ខ្មៅខ្មួល​ខ្មាញ់ លាយឡំ អណ្តាតភ្លើង យ៉ាង​សន្ធោសន្ធៅ​ចេញពីផ្ទះ​កើតហេតុ​បាត់​ទៅ​ហើយ ។

ស្រប​ពេល​នោះ​ ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​យក​ទុយោ​ទឹក ដើម្បី​ជួយ​បាញ់​ពន្លត់ភ្លើង តែ​ទប់ទល់​មិន​បាន​ទើប​ប្រញាប់​រាយការណ៍​ជូន​សមត្ថកិច្ច​អោយ​ជួយ​ចុះ​មក​អន្តរាគមន៍ ដើម្បី​កុំឱ្យ​មានការ​ឆេះ​រាលដាល​កាន់តែ​ខ្លាំង​ដល់​ផ្ទះ​ដទៃ​ទៀត ។

បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ថា មាន​ករណី​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ ប្រជាពលរដ្ឋ​ភ្លាម​ៗ លោក​ឧត្តម​សេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​បាន​ឲ្យ​រថយន្ត​បង្ការ​អគ្គិភ័យ​ពន្លត់ និង​សង្គ្រោះ​ចេញ​រថយន្ត​ទៅ​ជួយ​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ​ផង​ដែល ។

បច្ចុប្បន្ន​ កម្លាំង​សមត្ថកិច្ច​ជំនាញ កំពុង​ធ្វើ​អន្តរាគមន៍​បាញ់​ពន្លត់ ក្នុង​នោះ​ សមត្ថកិច្ច​ក៏​បាន​បង្ហើប​ព័ត៌មាន​បឋម​អោយ​ដឹង​ថា មាន​លោកយាយ​ចាស់ជរា​ម្នាក់​បាន​ឆេះ​ស្លាប់​ក្នុង​អណ្តាតភ្លើង​យ៉ាង​គួរ​អោយ​រន្ធត់ ។

បច្ចុប្បន្ន ​សមត្ថកិច្ច​ជំនាញ​នគរបាល​ក្រុង​តា​ខ្មៅ កំពុងធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​បំផុត ដើម្បី​រក​ពី​មូលហេតុ​នៃ​ការ​ឆេះ​ស្លាប់​លោកយាយ​ខាងលើ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ