អភិបាលខេត្តស្វាយរៀង ចុះសួរសុខទុក្ខ វីរកងទ័ពជួរមុខប្រចាំទិសប្រាសាទតាក្របី មួយរូបដែលរងផ្សែងពុលរបស់ថៃ
ខេត្តស្វាយរៀង ៖ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥នេះ លោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង…
ខេត្តស្វាយរៀង ៖ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥នេះ លោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង…
ខេត្តស្វាយរៀង ៖ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥នេះ លោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានចុះសួរសុខទុក្ខលោកវរសេនីយ៍ឯក ហ៊ុល វុទ្ធី កងវិស្វកម្មកងទ័ពជើងគោក វីរកងទ័ពជួរមុខប្រចាំនៅទិសប្រាសាទតាក្របី ដែលត្រូវផ្សែងពុល កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ និងបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ បច្ចុប្បន្នកំពុងសម្រាកនៅគេហដ្ឋាន ស្ថិតនៅក្នុងភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។
ចូលរួមក្នុងឱកាសនោះដែរ រួមមាន ៖ លោកអភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ/អង្គភាពនានាក្នុងខេត្ត លោកអភិបាលក្រុងស្វាយរៀង លោកស្រីចៅសង្កាត់ ព្រមទាំងអាជ្ញាធរជាច្រើនរូបទៀត ។
លោកអភិបាលខេត្ត និងសហការី បាននាំមកនូវសម្ភារជាគ្រឿងឧបភោគ បរិភោគ និងថវិការបស់សម្តេចកិ្តសង្គហបណ្ឌិត ម៉ែន សំអន ចំនួន១លានរៀល ថវិការបស់រដ្ឋបាលខេត្តចំនួន១លានរៀល និងថវិការបស់មន្ទីរ/អង្គភាព ដែលបានចូលរួមដោយផ្ទាល់មួយចំនួនទៀតផងដែរ ៕
ចែករំលែកព័តមាននេះ