ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​ៗ​វៀតណាម​សម្ងំ​សាង​សង់​កោះ​សិប្ប​និម្មិត​ជិត​ស្មើ​ចិន​បាត់​ទៅ​ហើយ

2 នាទី មុន

ទី​ក្រុង​ហាណូយ៖ ​ស្ងាត់​ៗ វៀតណាម​សម្ងំ​សាងសង់​​កោះ​សិប្ប​និម្មិត​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​កាន់​តែ​ច្រើន​ឡើង​ៗ​សឹង​តែ​ស្មើ​នឹង​ប្រទេស​ចិន​បាត់​ទៅ​ហើយ​ ហើយ​ទៅ​អនា​គត​អ្នក​វិភាគ​ស្ថាន​ការណ៍​ភូមិ​សាស្ត្រ​យល់​ថា​វៀតណាម​អាច​នឹង​សាង​សង់​លើស​ប្រទេស​ចិន​ទៅ​ទៀត​។ ទី​កន្លែង​សាង​សង់​កោះ​សិប្ប​និម្មិត​ទាំង​នោះ​ស្ថិត​នៅ​លើ​ប្រជុំ​កោះ​ស្ព្រែត​លី (Spratly Islands) ដែល​កំពុង​ប្រទាញ​ប្រទង់​គ្នា​រវាង​ប្រទេស​ចិន និង​បណ្ដា​ប្រទេស​មួយ​ចំនួន​នៅ​ភូមិ​ភាគ​អាស៊ី​អាគ្នេយ៍​។ ខាង​លើ​នេះ​ជា​ការ​ប្រមើល​មើល​របស់​ក្រុម​អ្នក​វិភាគ​អាមេរិក​។…

ទី​ក្រុង​ហាណូយ៖ ​ស្ងាត់​ៗ វៀតណាម​សម្ងំ​សាងសង់​​កោះ​សិប្ប​និម្មិត​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​កាន់​តែ​ច្រើន​ឡើង​ៗ​សឹង​តែ​ស្មើ​នឹង​ប្រទេស​ចិន​បាត់​ទៅ​ហើយ​ ហើយ​ទៅ​អនា​គត​អ្នក​វិភាគ​ស្ថាន​ការណ៍​ភូមិ​សាស្ត្រ​យល់​ថា​វៀតណាម​អាច​នឹង​សាង​សង់​លើស​ប្រទេស​ចិន​ទៅ​ទៀត​។ ទី​កន្លែង​សាង​សង់​កោះ​សិប្ប​និម្មិត​ទាំង​នោះ​ស្ថិត​នៅ​លើ​ប្រជុំ​កោះ​ស្ព្រែត​លី (Spratly Islands) ដែល​កំពុង​ប្រទាញ​ប្រទង់​គ្នា​រវាង​ប្រទេស​ចិន និង​បណ្ដា​ប្រទេស​មួយ​ចំនួន​នៅ​ភូមិ​ភាគ​អាស៊ី​អាគ្នេយ៍​។ ខាង​លើ​នេះ​ជា​ការ​ប្រមើល​មើល​របស់​ក្រុម​អ្នក​វិភាគ​អាមេរិក​។

តាម​រយៈ​រូប​ថត​ពី​ផ្កាយ​រណប គេ​ឃើញ​ថា​ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០២៥​រហូត​មក​ដល់​ពេល​នេះ​វៀតណាម​​ពង្រីក​ការ​សាង​សង់​កោះ​សិប្ប​និម្មិត​បាន​ចំនួន​៨​ហើយ​។ នេះ​បើ​យោ​ងតាម «​មជ្ឈ​មណ្ឌល​សិក្សា​អំពី​យុទ្ធ​សាស្ត្រ​ និង​កិច្ច​ការ​អន្តរ​ជាតិ​» នៅ​ទី​ក្រុង​វ៉ាស៊ីន​តោន​។ រូប​ភាព​ពី​ផ្កាយ​រណប​បង្ហាញ​ថា​វៀតណាម​បាន​​ចាក់​ដី​បំពេញ​​ដើម្បី​បង្កើត​​​កោះ​សិប្ប​និម្មិត​នៅ​តំបន់​ថ្ម​ប៉​ប្រះ​ទឹក​អាលី​សុន (Alison Reef), ថ្ម​ប៉​ប្រះ​ទឹក​ខូ​លីន (Collins Reef), ថ្មប៉​ប្រះ​ទឹក​ឡេន​ដោន (Landsdowne Reef) និង​ថ្ម​ប៉​ប្រះ​ទឹក​ភីត​លី (Petley Reefs)​។​

​កាល​ពី​​៤​ឆ្នាំ​មុន​ តំបន់​ទាំង​នោះ​មួយ​​ភាគ​ធំ​គ្រាន់​តែ​ជា​​​ប៉ុស្តិ៍​យាម​តូច​ៗ​​ដែល​នៅ​ដាច់​ឆ្ងាយ​ៗ​ពី​គ្នា​តែ​ប៉ុណ្ណោះ​។ របាយ​ការណ៍​របស់​មជ្ឈ​មណ្ឌល​ខាង​លើ​នេះ​ថ្លែង​បន្ត​ទៀត​ថា​ការ​ពង្រីក​ទឹក​ដី​ថ្មី​ៗនេះ​​ក៏កើត​ឡើង​នៅ​លើ​ទី​តាំង​បី​កន្លែង​ដែល​មាន​កោះ​សិប្ប​និម្មិត​ខ្នាត​មធ្យម​តាំង​នៅ​​ផង​ដែរ​។ នោះ​គឺ​អាំ​បូ​យ៉ាណា​ កៃ (Amboyna Cay), ថ្ម​ប៉​ប្រះ​ទឹក​ក្រៀ​សុន (Grierson Reef) និង​ថ្ម​ប៉​ប្រះ​ទឹក​ខាង​លិច​ (West Reef)។

គិត​ត្រឹម​ខែ​​ខែ​មីនា ឆ្នាំ​២០២៥ បើ​ប្រៀប​ធៀប​គ្នា​រវាង​ចិន​ និង​វៀតណាម​ខាង​បរិមាណ​កោះ​សិប្ប​និម្មិត​ប្រជុំ​កោះ​ស្ព្រែត​លី​​​ឃើញ​ថា​វៀត​ណាម​មាន​ចំណែក​៧០%​នៃ​ចិន​​​។ របាយ​ការណ៍​ខាង​លើ​យល់​ថា​វៀតណាម​នឹង​​ចាក់​ដី​បំពេញ​បន្ថែម​ដើម្បី​សាង​សង់​កោះ​សិប្ប​និម្មិត​​ចំនួន​​៨​ទៀត​។ ដូច្នេះ​អាច​ស្មើ​នឹង​ចិន​បាត់​ទៅ​ហើយ​ ហើយ​ទៅ​ថ្ងៃ​មុខ​ បើ​​នៅ​តែ​បន្ត​សាង​សង់​​បែប​នេះ​ទៀត​អាច​នឹងធ្វើ​ឱ្យ​វៀតណាម​​មាន​កោះ​សិប្ប​និម្មិត​ច្រើន​ជាង​ប្រទេស​ចិន​។

របាយ​ការណ៍​របស់​ក្រុម​អ្នក​ស្រាវ​ជ្រាវ​អាមេរិកាំង​នោះ​សរ​សេរ​រៀប​រាប់​ថា​ហេដ្ឋា​រចនា​សម្ព័ន្ធ​នានា​រួម​ទាំង​​ឃ្លាំង​ស្តុក​ទុក​អាវុធ​យុទ្ធ​ភ័ណ្ឌ​ផង​ដែរ​ចាប់​ផ្ដើម​លេច​ចេញ​​រូប​រាង​ជា​បណ្ដើរ​ៗ​នៅ​លើ​តំបន់​ថ្ម​ប៉​ប្រះ​ទឹក​ដែល​វៀតណាម​ចាត់​ទុក​ជា​ទឹក​ដី​របស់​ខ្លួន​។ នៅ​ទី​នោះ​ការ​បូម​ដី​ចាក់​បំពេញ​ជិតចប់​សព្វ​គ្រប់​ហើយ​ ឧទាហរណ៍​ដូច​ជា​ថ្ម​ប៉​ប្រះ​ទឹក​បាក​ កាណាដា (Barque Canada), ថ្ម​ប៉​ប្រះ​ទឹក​ឌីស​ស្កាវើរី ហ្គ្រេត​ (Discovery Great Reef), ថ្ម​ប៉​ប្រះ​ទឹក​ឡាត់ (Ladd reef), ណាម្យីត​ អាយ​លេន (Namyit Island), ថ្ម​ប៉​ប្រះ​ទឹក​ភៀ​សុន (Pearson Reef), សេន​កាយ (Sand Cay) និង​ថ្ម​ប៉​ប្រះ​ទឹក​ថេន​ណឹន (Tennent Reef)​។​

របាយ​ការណ៍​នោះ​សរ​សេរ​រៀប​រាប់​បន្ត​ទៀត​មិន​យូរ​ទេ​ ក្រោយ​ពេល​សាង​សង់​​​​កោះ​សិប្ប​និម្មិត និង​​​ឃ្លាំង​ស្តុក​ទុក​អាវុធ​យុទ្ធ​ភ័ណ្ឌ​រួច​ហើយ​ វៀតណាម​អាច​នឹង​សាង​សង់​ផ្លូវ​យន្ត​ហោះ​ជា​បន្ត​ទៀត​​។ កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​នេះ ប្រទេស​ចិន​ប្រកាស​ថា​ខ្លួន​សូម​ប្រឆាំង​ជំទាស់​នឹង​សកម្ម​ភាព​សាង​សង់​នៅ​​តំបន់​ថ្ម​ប៉​ប្រះ​ទឹក​បាក​ កាណាដា (Barque Canada Reef)។ ចិន​ចាត់​ទុក​ថា​តំបន់​នោះ​ជា​ទឹក​ដី​របស់​ខ្លួន​។ ​​នេះ​បើ​តាម​ការ​​​ដក​ស្រង់​ប្រភព​ពី​ទី​ភ្នាក់​ងារ​ព័ត៌​មាន​រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ