ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រុងប្រយ័ត្ន! បាក់ស្រុតច្រាំងទន្លេមេគង្គ២កន្លែង ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

13 ម៉ោង មុន

ខេត្តត្បូងឃ្មុំ៖ ច្រាំងទន្លេមេគង្គ​បាក់ស្រុតចំនួនពីរកន្លែង ក្នុងភូមិសាស្ត្រឃុំកោះពីរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចចុះពិនិត្យដើម្បីស្ដារឡើងវិញ។ យោងតាមការចុះផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា កាលពីថ្ងៃទី២២…

ខេត្តត្បូងឃ្មុំ៖ ច្រាំងទន្លេមេគង្គ​បាក់ស្រុតចំនួនពីរកន្លែង ក្នុងភូមិសាស្ត្រឃុំកោះពីរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចចុះពិនិត្យដើម្បីស្ដារឡើងវិញ។

យោងតាមការចុះផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ​មន្ត្រីជាន់ខ្ពស់នៃក្រសួងធនធានទឹក បានដឹកនាំមន្ត្រីបច្ចេកទេស នៃនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ ព្រមទាំងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យច្រាំងទន្លេបាក់ស្រុតចំនួនពីរកន្លែង ក្នុងភូមិសាស្ត្រភូមិកោះត្រែង និងភូមិបីពៃ ឃុំកោះពីរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

បើតាមក្រសួង ទីតាំងបាក់ច្រាំងទន្លេចំណុចទី១ មានប្រវែង ១.៥៣០ម៉ែត្រ និងបាក់ចូលប្រវែង ៤០ម៉ែត្រ ប្រឈមមុខនឹងផ្លូវបេតុង និងក្លោងទ្វារវត្តវេឡុងនារាម កោះបីពៃ និងអនុវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន កោះពីរ។ ចំណែកទីតាំងបាក់ច្រាំងចំណុចទី២ មានប្រវែង ៣៨០ម៉ែត្រ និងបាក់ចូលប្រវែង ៥០ម៉ែត្រ ប្រឈមមុខនឹងផ្លូវបេតុង និងបង្គោលភ្លើង(EDC) ភ្ជាប់ភ្លើង មកផ្គត់ផ្គង់ឃុំកោះពីរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ