ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនភៀសសឹកជាង១ពាន់គ្រួសារ នៅខេត្តព្រះវិហារ ទទួលបានគ្រឿងឧបភោគបរិភោគពីសប្បុរសជន

1 នាទី មុន

ខេត្តព្រះវិហារ៖ ក្រោមស្មារតីខ្មែរជួយខ្មែរ ជនភៀសសឹកជាង១ពាន់គ្រួសារ នៅខេត្តព្រះវិហារ ទទួលបានគ្រឿងឧបភោគបរិភោគ រួមទាំងថវិកាមួយចំនួន ពីសប្បុរសជន ដើម្បីជួយសម្រាលទុក្ខលំបាកក្នុងជីវភាពប្រចាំថ្ងៃ។ យោងតាមការចុះផ្សាយរបស់មន្ទីរព័ត៌មានខេត្តព្រះវិហារ បានឱ្យដឹងថាលោកអ្នកឧកញ៉ាមួយរូប…

ខេត្តព្រះវិហារ៖ ក្រោមស្មារតីខ្មែរជួយខ្មែរ ជនភៀសសឹកជាង១ពាន់គ្រួសារ នៅខេត្តព្រះវិហារ ទទួលបានគ្រឿងឧបភោគបរិភោគ រួមទាំងថវិកាមួយចំនួន ពីសប្បុរសជន ដើម្បីជួយសម្រាលទុក្ខលំបាកក្នុងជីវភាពប្រចាំថ្ងៃ។

យោងតាមការចុះផ្សាយរបស់មន្ទីរព័ត៌មានខេត្តព្រះវិហារ បានឱ្យដឹងថាលោកអ្នកឧកញ៉ាមួយរូប បាននាំយកអំណោយជាភេសជ្ជៈ និងទឹកសុទ្ធ មកចែកជូនដល់ប្រជាពលរដ្ឋភៀសសឹក ចំនួន ១.៣០០គ្រួសារកំពុងស្នាក់នៅមណ្ឌលសុវត្តិភាពវត្តពោធិ៍​ ៥០០០ដើម ស្រុកគូលែន ខេត្តព្រះវិហារ។

ថ្លែងក្នុងឱកាសនោះ លោក សុខសាន្ត តារា អភិបាលរងខេត្ត តំណាង ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានសម្ដែងនូវសេចក្តីសោមនស្សរីករាយជាអនេកប្បការ និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកអ្នកឧកញ៉ា ដែលបានចំណាយពេលវេលាដ៏មានតម្លៃចុះសួរសុខទុក្ខ និងនាំយកអំណោយ ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក ព្រមទាំងបានបរិច្ចាគថវិកាផ្ទាល់ខ្លួន ក្នុងបុព្វហេតុជាតិមាតុភូមិ នាពេលនេះ៕

​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ