ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនភៀសខ្លួនជិត១ពាន់នាក់ ចូលរួមរត់ម៉ារ៉ាតុងដើម្បីសន្តិភាព និងលើកកម្ពស់សុខភាព!

42 វិនាទី មុន

ខេត្តព្រះវិហារ៖ ជនភៀសខ្លួនជិត១ពាន់នាក់ បានចូលរួមរត់ម៉ារ៉ាតុង ដើម្បីសន្តិភាព ផ្សារភ្ជាប់មិត្តភាព និងលើកកម្ពស់សុខភាព​ ដែលបានប្រារព្ធធ្វើឡើងនៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម ​ក្នុងស្រុកគូលែន ខេត្តព្រះវិហារ។…

ខេត្តព្រះវិហារ៖ ជនភៀសខ្លួនជិត១ពាន់នាក់ បានចូលរួមរត់ម៉ារ៉ាតុង ដើម្បីសន្តិភាព ផ្សារភ្ជាប់មិត្តភាព និងលើកកម្ពស់សុខភាព​ ដែលបានប្រារព្ធធ្វើឡើងនៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម ​ក្នុងស្រុកគូលែន ខេត្តព្រះវិហារ។

យោងតាមការចុះផ្សាយរបស់មន្ទីរព័ត៌មានខេត្តព្រះវិហារ បានឱ្យដឹងថា រដ្ឋបាលខេត្តព្រះវិហារ ក្រោមការដឹកនាំ និងគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម គីមី រិទ្ធី អភិបាលខេត្ត បានរៀបចំកម្មវិធីកីឡារត់ម៉ារ៉ាតុង​ ក្រោមប្រធានបទ​ «រត់ដើម្បីសន្តិភាព» ដែលមានគោលបំណងលើកកម្ពស់សុខភាព និងបង្កើតទំនាក់ទំនងល្អក្នុងចំណោមជនភៀសខ្លួន​។

កម្មវិធីនេះបានប្រារព្ធធ្វើឡើងសម្រាប់ជនភៀសខ្លួនដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម ស្ថិតនៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ដែលមានអ្នកចូលរួមសរុប ៧១១នាក់ ក្នុងនោះមានស្ត្រី ៣២៣នាក់ និងបុរស ៣៨៨នាក់។

ការប្រកួតនេះមានចម្ងាយ ៥គីឡូម៉ែត្រ ស្មើ២ជុំ​ ក្នុងបរិវេណមណ្ឌលសុវត្ថិភាព ដោយចាប់ផ្តើមពីម៉ោង ៧:០០ ព្រឹក​ និងចែកជា ២ ដំណាក់កាល៖
-​ ដំណាក់កាលទី​ ១ (វគ្គជម្រុះ): ធ្វើនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ ដើម្បីស្វែងរកកីឡាករល្អបំផុត ១០០នាក់ និងកីឡាការិនីល្អបំផុត ១០០នាក់ ដែលមានសមត្ថភាពអាចបន្តទៅកាន់វគ្គផ្តាច់ព្រ័ត្រ។
-​ ដំណាក់កាលទី ២ (វគ្គផ្តាច់ព្រ័ត្រ): ធ្វើឡើងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ដោយមានការចូលរួមពីបេក្ខជនទាំងពីរភេទ ដែលបានជាប់នៅក្នុងវគ្គជម្រុះ។
វគ្គនេះធ្វើឡើងដើម្បីប្រកួតយក ជ័យលាភីលេខ ១ ដល់លេខ ១០ (ទាំងកីឡាករ និងកីឡាការិនី សរុប ២០រូប)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ