ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​បានជា​មិន​អាច​ញ៉ាំ​អាហារ​ក្នុង​ពេល​យប់​ជ្រៅ?

3 ម៉ោង មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​មូលហេតុ​ដែល​អ្នក​មិន​គួរ​ញ៉ាំ​អាហារ​ក្នុង​ពេល​យប់​ជ្រៅ​។ តើ​មាន​អ្វី​ខ្លះទៅ? នៅ​ពេល​ដែល​អ្នក​ញ៉ាំ​អាហារ​ក្នុង​ពេល​យប់ នឹង​ងាយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្រពះ​ខ្លាំង​ណាស់ ព្រោះ​ពេល​ដែល​អ្នក​ពីសារ​អាហារ នឹង​ធ្វើ​ឲ្យ​ក្រពះ និង​ពោះវៀន​អ្នក​បន្ត​ធ្វើ​ការងារ ដោយ​មិន​អាច​សម្រាក​បាន​ឡើយ​។ ជា​ពិសេស…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​មូលហេតុ​ដែល​អ្នក​មិន​គួរ​ញ៉ាំ​អាហារ​ក្នុង​ពេល​យប់​ជ្រៅ​។ តើ​មាន​អ្វី​ខ្លះទៅ?

នៅ​ពេល​ដែល​អ្នក​ញ៉ាំ​អាហារ​ក្នុង​ពេល​យប់ នឹង​ងាយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្រពះ​ខ្លាំង​ណាស់ ព្រោះ​ពេល​ដែល​អ្នក​ពីសារ​អាហារ នឹង​ធ្វើ​ឲ្យ​ក្រពះ និង​ពោះវៀន​អ្នក​បន្ត​ធ្វើ​ការងារ ដោយ​មិន​អាច​សម្រាក​បាន​ឡើយ​។ ជា​ពិសេស ពេល​ដែល​អ្នក​បរិភោគ​ក្នុង​យប់​ជ្រៅ នឹង​ធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក​ចុះ​ខ្សោយ ដោយ​ធ្វើ​ឲ្យ​អាហារ​មិន​អាច​រំលាយ​បាន​ល្អ​ឡើយ​។

ម្យ៉ាងទៀត រាង​កាយ​ក៏​មិន​អាច​ទទួល​បាន​សារ​ថា​តុ​ចិញ្ចឹម​គ្រប់គ្រាន់​ដែរ ព្រោះ​អាហារ​ទាំងនោះ​ស្តុក​ទុក​ក្នុង​ក្រពះ​យូរ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្រពះ​ជា​ខ្លាំង​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​អាច​កើត​មហារីក​ក្រពះ​បាន​។ ដូចនេះ មុន​ពេល​ចូល​គេង​មួយ​ម៉ោង អ្នក​មិន​គួរ​ញ៉ាំ​អាហារ​ទេ ប៉ុន្តែ​បើ​អ្នក​ឃ្លាន​ដោយ​មិន​ញ៉ាំ​មិន​បាន អ្នក​អាច​ជ្រើសរើស​អាហារ​ដែល​ងាយ​រំលា​យមក​ពិសារ​បាន ដើម្បី​សុខភាព​ក្រពះ​របស់​អ្នក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ