អភិបាលខេត្តពោធិ៍សាត់ ចុះសួរសុខទុក្ខកងទ័ព ជួរមុខដែលមានបញ្ហាសុខភាពកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ
- ភ្នំពេញ
ខេត្តពោធិ៍សាត់ ៖ រដ្ឋបាលខេត្តពោធិ៍សាត់ បានប្រកាសនាព្រឹកថ្ងៃទី២២ ខែសីហានេះថា ៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់…
ខេត្តពោធិ៍សាត់ ៖ រដ្ឋបាលខេត្តពោធិ៍សាត់ បានប្រកាសនាព្រឹកថ្ងៃទី២២ ខែសីហានេះថា ៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់…
ខេត្តពោធិ៍សាត់ ៖ រដ្ឋបាលខេត្តពោធិ៍សាត់ បានប្រកាសនាព្រឹកថ្ងៃទី២២ ខែសីហានេះថា ៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងក្រុមការងារ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ពជួរមុខ ប្រចាំការនៅវត្តកែវសិក្ខាគិរីស្វារ ដែលមានបញ្ហាសុខភាព ហត់ ក្អកធ្លាក់ឈាម ត្រូវបានចូលមកសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់ ដោយទទួលបានការយកចិត្តទុកដាក់បំផុតពីសំណាក់ក្រុមគ្រូពេទ្យ ។
ឯកឧត្តម ខូយ រីដា បានសម្តែងនូវការគោរពអរគុណ ចំពោះវីរភាពដ៏អង់អាចក្លាហានដ៏មហិមារបស់វីរកងទ័ពខ្មែរក្នុងការការពារបូរណភាពទឹកដីដូនតាយើង និងសូមគោរពជូនពរប្អូនវីរកងទ័ពជួរមុខ សូមឆាប់ជាសះស្បើយ ៕
ចែករំលែកព័តមាននេះ