ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំបណ្តាអង្គទូតទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គការមិនមែនរដ្ឋាភិបាលចុះពិនិត្យសកម្មភាពទន្ទ្រានកាន់កា.ប់ដីរបស់ភាគីថៃ

2 ម៉ោង មុន

បន្ទាយ​មាន​ជ័យ ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំបណ្តាអង្គទូត ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គការមិនមែនរដ្ឋាភិបាល អញ្ជើញចុះពិនិត្យមើលសកម្មភាពទន្ទ្រានកាន់កាប់ដីរបស់ភាគីថៃដែលបានរាយ​បន្លា​លួស…

បន្ទាយ​មាន​ជ័យ ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំបណ្តាអង្គទូត ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គការមិនមែនរដ្ឋាភិបាល អញ្ជើញចុះពិនិត្យមើលសកម្មភាពទន្ទ្រានកាន់កាប់ដីរបស់ភាគីថៃដែលបានរាយ​បន្លា​លួស សំណាញ់ រនាំង និង​ដាក់​កង់​ឡាន ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជាបានផ្សាយនាថ្ងៃទី២២ ខែសីហានេះ ។

ឯកឧត្តម​ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ដឹកនាំ​ដឹកនាំ​បណ្តា​អង្គទូត​ប្រចាំ​នៅ​កម្ពុជា ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ (UN) និង​អង្គការ​មិនមែន​រដ្ឋាភិបាល ចុះ​ពិនិត្យ​មើល​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដី​ជា​ឯកតោភាគី​របស់​យោធា​ថៃ តាម​រយៈ​ការ​រាយ​បន្លា​លួស សំណាញ់ រនាំង និង​ដាក់​កង់​ឡាន នៅ​ភូមិ​ជោគជ័យ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ នា​ព្រឹក​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០២៥ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ