ផឹកទឹកឱ្យបានគ្រប់គ្រាន់: ការខ្វះជាតិទឹកធ្វើឱ្យលាមករឹង ហើយពិបាកបន្ទោរបង់។ ដូច្នេះ សូមផឹកទឹកឱ្យបានយ៉ាងតិច ៦-៨ កែវក្នុងមួយថ្ងៃ ដើម្បីឱ្យរាងកាយមានជាតិទឹកគ្រប់គ្រាន់ និងជួយឱ្យលាមកទន់។
ញ៉ាំអាហារសម្បូរជាតិសរសៃ: ជាតិសរសៃដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញចលនាពោះវៀន។ សូមព្យាយាមញ៉ាំបន្លែស្លឹកបៃតងដូចជា ស្ពៃក្តោប, ស្ពៃណាច និងផ្លែឈើដូចជា ក្រូច, ម្នាស់, ស្រកានាគ រួមទាំងគ្រាប់ធញ្ញជាតិឱ្យបានទៀងទាត់។
បង្កើតទម្លាប់បន្ទោរបង់ទៀងទាត់: ហ្វឹកហាត់ខ្លួនឯងឱ្យទៅបន្ទប់ទឹកក្នុងពេលតែមួយជារៀងរាល់ថ្ងៃ។ នៅពេលដែលរាងកាយរបស់អ្នកបង្កើតទម្លាប់នេះហើយ ប្រព័ន្ធរំលាយអាហារនឹងដំណើរការបានល្អ។
ហាត់ប្រាណ: ការហាត់ប្រាណជួយជំរុញចលនាសាច់ដុំពោះវៀនឱ្យដំណើរការល្អ។ គ្រាន់តែការហាត់ប្រាណទៀងទាត់ក៏អាចជួយឱ្យអ្នកបន្ទោរបង់បានទៀងទាត់ផងដែរ។
ការអនុវត្តវិធីទាំងនេះជាប្រចាំនឹងជួយដោះស្រាយបញ្ហាទល់លាមករបស់អ្នកបានយ៉ាងមានប្រសិទ្ធភាព និងយូរអង្វែង។
ចំណុចសម្គាល់
ប្រសិនបើលោកអ្នកមានបញ្ហាសុខភាពមិនប្រក្រតីណាមួយ ប្រញាប់ទៅជួបគ្រូពេទ្យជំនាញដើម្បីទទួលបានការព្យាបាលសមស្រប៕
ចែករំលែកព័តមាននេះ