ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក គន់ គីម ណែនាំដល់អាជ្ញាធរខេត្តមានជន ភៀសសឹកបន្តយកចិត្តទុកដាក់ពីសុខទុក្ខពួកគាត់ឱ្យបានប្រសើរ

7 ម៉ោង មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២២ ខែសីហា​នេះ ថា ៖ ឯកឧត្តម​កិត្តិ​សង្គហ​បណ្ឌិត គន់ គី​ម…

ខេត្តព្រះវិហារ ៖ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២២ ខែសីហា​នេះ ថា ៖ ឯកឧត្តម​កិត្តិ​សង្គហ​បណ្ឌិត គន់ គី​ម ណែនាំ​ដល់​អាជ្ញាធរ​ខេត្ត​មាន​ជនភៀសសឹក​បន្ត​យកចិត្តទុកដាក់​ពី​សុខទុក្ខ​ពួក​គាត់​ឱ្យ​បាន​ប្រសើរ ។

គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​បន្ត​ថា យោង​តាម​របាយការណ៍ គិត​ត្រឹម​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២៥ ជនភៀសសឹក​បាន​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន ចំនួន​៨៨៦​គ្រួសារ និង​មាន​ជនភៀសសឹក​បន្ត​ស្នាក់​នៅ​មណ្ឌល​សុវត្ថិភាព សរុប​ចំនួន​៨,៦៩៤​គ្រួសារ ស្មើនឹង​ចំនួន​មនុស្ស​២៨,៤៤២​នាក់ ដោយ​ក្នុង​នោះ​មាន​ខេត្ត​ចំនួន​៤ រួម​មាន ឧត្តរមានជ័យ​, បន្ទាយ​មាន​ជ័យ​, ព្រះ​វិហារ និង​សៀមរាប ។

តាង​នាម សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្របគ្រង​គ្រោះ​មហន្តរាយ រាជរដ្ឋាភិបាល​បាន​បន្ត​គិតគូរ​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ជនភៀសសឹក​ទាំងអស់ និង​បាន​ត្រៀម​ស្បៀង​បម្រុង​គ្រប់គ្រាន់​ដែល​មាន​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ជា​សេនាធិការ និង​ជា​លេខាធិការដ្ឋាន​គ​.​ជ​.​គ​.​ម ៕

ក្នុង​នាម គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ឯកឧត្តម​កិត្តិ​សង្គហ​បណ្ឌិត គន់ គី​ម បាន​ណែនាំ​ដល់​អាជ្ញាធរ​ខេត្ត​, មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ សូម​បន្ត​យកចិត្តទុកដាក់​ពី​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ភៀស​សឹក​ដែល​បន្ត​ស្នាក់​នៅ​ជំរុំ​ឱ្យ​ទទួល​បាន​ស្បៀង​គ្រប់គ្រាន់ និង​ជួយ​លើ​ការ​ថែទាំ​សុខុមាលភាព​ភៀស​សឹក ពិសេស​ស្ត្រី និង​កុមារ​ឱ្យ​បាន​ល្អ​ប្រសើរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ