ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម័យ​ប្រឡង​បា.ក់​ឌុ​ប​ឆ្នាំ​២០២៥មាន​បេក្ខជន​ចុះ​ឈ្មោះ​ប្រឡង​សរុប​ប្រមាណ​១​សែន​៤​ម៉ឺន​៦​ពាន់​នាក់ ចែក​ជា​មណ្ឌល​ចំនួន​២៤១

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុ​ប​) ឆ្នាំ​សិក្សា​២០២៤-២០២៥​ នឹង​ប្រព្រឹត្តិ​ទៅ​ថ្ងៃ​ទី​២៨-២៩​សីហា ខាងមុខ​នេះ​ មាន​បេក្ខជន​ចុះ​ឈ្មោះ​ប្រឡង​ប្រមាណ​១​សែន​៤​ម៉ឺន​៦​ពាន់​នាក់ ហើយ​ចែក​ជា​២៤១​មណ្ឌល​ ។…

រាជធានី​ភ្នំពេញ​ ៖ ​សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុ​ប​) ឆ្នាំ​សិក្សា​២០២៤-២០២៥​ នឹង​ប្រព្រឹត្តិ​ទៅ​ថ្ងៃ​ទី​២៨-២៩​សីហា ខាងមុខ​នេះ​ មាន​បេក្ខជន​ចុះ​ឈ្មោះ​ប្រឡង​ប្រមាណ​១​សែន​៤​ម៉ឺន​៦​ពាន់​នាក់ ហើយ​ចែក​ជា​២៤១​មណ្ឌល​ ។ នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុ​ជ ​និង​កីឡា​ ។

ថ្លែង​ក្នុង​ស​ន្និសី​ទ​សារព័ត៌មាន ​នា​រសៀល​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០២៥​​ នា​ទីស្តី​ការ​ក្រសួង​អប់រំ ឯកឧត្តម ហង់ ជួនណា​រ៉ុ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ឲ្យ​ដឹង​ថា ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ថ្ងៃ​ទី​២៨​-២៩ សីហា ឆ្នាំ​២០២៥​ខាង​មុខ​នេះ​ មាន​បេ​ក្ខ​បាន​ចុះ​ឈ្មោះ​ប្រឡង​នៅ​ទាំង​ប្រទេស សរុប​ប្រមាណ​​១​សែន​៤​ម៉ឺន ៦​ពាន់​នាក់ ​ដោយ​បាន​បែងចែក​ជា​២៤១​មណ្ឌល​ ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «ឆ្នាំ​សិក្សា​២ ០២៤-២០២៥​នេះ យើង​មាន​បេក្ខជន​ចុះ​ឈ្មោះ​ប្រឡង​សរុប​ប្រមាណ​១​សែន​៤​ម៉ឺន​៦​ពាន់​នាក់ (​ក្នុង​នោះ​មាន​សិស្ស​ស្រី​ប្រមាណ​៨​ម៉ឺន​១​ពាន់​នាក់​)​។ ​បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ​មាន​ជាង​៩​ម៉ឺន​នាក់ ស្មើនឹង​​ជាង​២៨% ហើយ​បេក្ខជន​ថ្នាក់​វិទ្យា​សង្គម​ជាង​១​សែន​នាក់ ស្មើ​នឹង​៧២%» ​។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ការ​ប្រឡង​បាន​ចែក​បេក្ខជន​ចំណេះ​ទូទៅ​មាន​ជាង​១​សែន​២​ម៉ឺន​៩​ពាន់​នាក់ កើន​​ជាង​៨​ពាន់​នាក់ ​។ បេ​ក្ខ​ស្វ័យរិន​ចំនួន​១​ម៉ឺន​២​ពាន់​នាក់ បេក្ខជន​បំពេញវិជ្ជា​៣​ពាន់​៥​រយ​នាក់ បេក្ខជនស្វ័យរិន​បំពេញ​១​ពាន់​៣​រយ​នាក់ ។​

ការ​ប្រឡង​បាក់​ឌុ​ប​នេះ ​សិ​ស្សអាច​ជ្រើសរើស​យក​ភាព​អង់គ្លេស និង​បារាំង ។ ប៉ុន្តែ​ក្នុង​ចំណោម​បេក្ខជន​ប្រឡង​អស់ អ្នក​ដែល​ប្រឡង​ហើយ​ផ្នែក​ភាសា​បា​រាំងជា​បរទេស​មាន​តែ ៦៩៣​នាក់​ប៉ុណ្ណោះ​។

នៅ​ក្នុងឆ្នាំនេះ​ ក៏​មាន​បេក្ខជន​ប្រឡង​ជា​គ ថ្លង់​ចំនួន​៣៨​នាក់ ក្នុង​នោះ​ បេក្ខជន​ពិការ​ភ្នែក​១៥​នាក់ គ​ថ្លង់​ចំនួន​២៣​នាក់​ ។

ជាមួយ​គ្នា​នោះ​ដែរ​ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​ឲ្យ​ដឹង​ថា ​ការ​ប្រឡង​បាក់​ឌុ​ប​ឆ្នាំ​នេះ​បាន​រៀបចំ​មណ្ឌល​ប្រឡង​សំ​ណេ​រ​ចំនួន​២៤១​មណ្ឌល កើនឡើង​១១​មណ្ឌល ហើយ​ថ្នាក់​វិទ្យាសាស្ត្រ​មាន​ចំនួន​៧២​មណ្ឌល និង​ថ្នាក់​សង្គម​មាន​ចំនួន ១៦៩​មណ្ឌល ហើយ​មណ្ឌល​កំណែ​មាន​ចំនួន​១០​មណ្ឌល​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ