ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យក្រសួងការពារជាតិថា ចិនត្រៀមចូលរួមអ្នកសង្កេតការណ៍ និងជួយផ្នែកបច្ចេក ទេសគាំទ្រលើការអនុវត្តបទឈប់បា.ញ់កម្ពុជា-ថៃ

9 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​ថ្លែង​ថា ស្ថាន​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បញ្ជាក់​ពី​ការ​ត្រៀម​ចូលរួម​ជា​អ្នក​សង្កេតការណ៍…

រាជធានី​ភ្នំពេញ ៖ លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​ថ្លែង​ថា ស្ថាន​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បញ្ជាក់​ពី​ការ​ត្រៀម​ចូលរួម​ជា​អ្នក​សង្កេតការណ៍ និង​ជួយ​លើ​ផ្នែក​បច្ចេកទេស ដើម្បី​រួមចំណែក​ក្នុង​ការ​គាំទ្រ​លើ​ការ​អនុ​វត្តបទ​ឈប់​បាញ់​រវាង​កម្ពុជា​-​ថៃ ឈាន​ដល់​ការ​រក​ដំណោះស្រាយ​ធ្វើ​ឱ្យ​វិល​ត្រឡប់​មក​វិញ​នូវ​ប្រក្រតី​ភាព ។

ការ​ថ្លែង​ឱ្យ​ដឹង​យ៉ាង​ដូច្នេះ ពី​អ្នកនាំពាក្យ​ក្រសួងការពារជាតិ ធ្វើ​ឡើង​ក្នុង​ការ​ធ្វើ​សេចក្តី​សង្ខេប​ព័ត៌មាន​ស្តី​ពី​លទ្ធផល​នៃ​ការ​អនុ​វត្តបទ​ឈប់​បាញ់​រវាង​កម្ពុជា​-​ថៃ នា​ព្រឹក​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០២៥ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ។

លោក​ជំទាវ អ្នកនាំពាក្យ​បាន​គូសបញ្ជាក់​ថា​៖«​ភាគី​មិត្ត​ចិន​បាន​យកចិត្តទុកដាក់​លើ​ផល​ប៉ះពាល់​ដល់​ជន​ស៊ី​វិល ព្រមទាំង​ឃ្លាំមើល និង​តាមដាន​អំពី​ស្ថាន​តាម​ព្រំដែន​យ៉ាង​ដិត​ដល់​» ។

លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា បាន​លើក​ឡើង​ថា កាលពី​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២៥ មាន​កិច្ចប្រជុំ​ក្រុម​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធ​ភូមិភាគ​កម្ពុជា​-​ថៃ​(RBC) រវាង​យោធភូមិ​ភាគ​ទី​៥ របស់​កម្ពុជា និង​យោធភូមិ​ភាគ​ទី​១ របស់​ថៃ​បាន​ដំណើរការ​កិច្ចប្រជុំ​របស់​ខ្លួន​ពេញ​១​ថ្ងៃ ជា​លទ្ធផល​កិច្ចប្រជុំ​នេះ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​មាន​ភាព​រីក​ចម្រើន​ជា​វិជ្ជមាន​មួយ​ចំនួន​គួរ​ឱ្យ​កត់សម្គាល់ ដើម្បី​ត្រៀម​សម្រាប់​កិច្ចប្រជុំ វិសាមញ្ញ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធ​ភូមិភាគ​កម្ពុជា​-​ថៃ (RBC) នា​ថ្ងៃនេះ​នៅ​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ដែល​សង្ឃឹមថា​កិច្ចប្រជុំ​មួយ​នេះ​នឹង​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន​បន្ថែម​ទៀត ដែល​អាច​អនុញ្ញាត​ឱ្យ​ភាគី​ទាំង​ពីរ​ជំរុញ​ការ​អនុ​វត្តបទ​ឈប់​បាញ់​ឱ្យ​មាន​ប្រសិទ្ធភាព​ពេញលេញ និង​នាំ​មក​វិញ​នូវ​សន្តិភាព ស្ថិរភាព និង​ប្រក្រតី​ភាព ។

ជាមួយ​គ្នា​នោះ​ដែរ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុជា​ក៏​បាន​បន្ត​អះអាង​ថា ទាំង​ក្រសួងការពារជាតិ​ក្រុម​យុទ្ធ​ពល​ខេមរៈភូមិន្ទ​និង​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​តែ​ទទូច​ឲ្យ​ភាគី​ថៃ​ឆាប់​បញ្ជូនទាហាន​ចំនួន​ដប់ ដើម្បី​អ្នក​ដែល​ត្រូវ​ចាប់ខ្លួន​ក្រោយ​បាត់​ឈប់​បាញ់ កាលពី​ពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៥ ដើម្បី​ឲ្យ​ពួក​គេ​បាន​មក​ជួបជុំ​គ្រួសារ​ដែល​កំពុង​តែ​ទន្ទឹងរង់ចាំ​ទាំង​យប់​ទាំង​ថ្ងៃ ​។ ដែល​គិត​មក​ដល់​ព្រឹក​ម៉ោង​៧:00​ព្រឹក ថ្ងៃ​ទី​២២ សីហា​នេះ គឺ​មាន​រយៈពេល​២៤​ថ្ងៃ​ហើយ​ដែល​ទាហាន​ថៃ​ចាប់​ទៅ​ហ៊ាន​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ