ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​អង្គុយ​ហូប​នំ ក្រោមផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម ត្រូវ​ម្នាងសិលា​ធ្លាក់​ពីលើបែ.កក្បាល ផ្អើលម្តុំអាងទឹកអូឡាំពិក

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ បុរសជា​ជនអនាថា​ម្នាក់ ទិញ​នំអាកោរ មក​អង្គុយ​ហូប ​ក្រោម​​​ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម (LED) ស្រាប់តែត្រូវម្នាងសិលា​ដែល​មាន​សភាព​ចាស់​ទ្រុឌទ្រោម ធ្លាក់​ចំ​ក្បាល ​បណ្ដាល​អោយ​បែក​ហូរ​ឈាម​ស្រោច​ខ្លួន…

រាជធានី​ភ្នំពេញ​ ៖ បុរសជា​ជនអនាថា​ម្នាក់ ទិញ​នំអាកោរ មក​អង្គុយ​ហូប ​ក្រោម​​​ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម (LED) ស្រាប់តែត្រូវម្នាងសិលា​ដែល​មាន​សភាព​ចាស់​ទ្រុឌទ្រោម ធ្លាក់​ចំ​ក្បាល ​បណ្ដាល​អោយ​បែក​ហូរ​ឈាម​ស្រោច​ខ្លួន ។

​ហេតុការណ៍ខាងលើនេះ បង្ក​ការ​ភ្ញាក់ផ្អើលកាលពី​វេលា​ម៉ោង​១០​នឹង​៣០​នាទី ថ្ងៃ​ទី​២២ ខែសីហា​ឆ្នាំ​២០២៥ ត្រង់​ចំណុច​អាង​ទឹកអូ​ឡាំ​ពិ​ក ស្ថិត​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។

តាម​ការ​បញ្ជាក់​ពី​ប្រជាពលរដ្ឋ​បានអោយ​ដឹង​ថា មុន​ពេលកើតហេតុ​ គេ​ឃើញបុរស​ជា​ជន​អានា​ថា ខាងលើ បាន​ដើរ​ពី​ក្រៅ​មក​អង្គុយ​ខាងក្រោម​ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម (LED) ដោយក្នុង​ដៃ​មាន​កាន់​នំអាកោរ​មួយ​ថង់ ។ ខណៈ​ជនរងគ្រោះ​កំពុង​អង្គុយ​ហូប​នំ​មិន​ទាន់​ត្រង់​មាត់​ផង ក៏​ស្រាប់តែ​មាន​ម្នាងសិលា​ដែល​ចាស់​ពុក​ផុយ ធ្លាក់​ពីលើ​ទី​ខ្ពស់ ចុះ​មក​ក្រោម ត្រូវចំ​ក្បាលជនរងគ្រោះ​​បណ្ដាល​អោយ​បែកក្បាល​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន ផ្អើល​សមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍ ។

​ក្រោយ​​កើតហេតុ ​សមត្ថកិច្ច​​បាន​ដឹក​ជន​រង​គ្រោះ​តាម​រយៈ​កង់​បី​ឥណ្ឌា​ទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​ព្យាបាល​របួស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ